ថ្ងៃទី 4 សីហា 2013
ដោយ: វិសាល
CEN
ភ្នំពេញ: ព្រែកលៀបជាតំបន់ជាយក្រុង ឬហៅថាត្រើយម្ខាងអ្នកណាៗក៏ធ្លាប់ស្គាល់ដែរ ដែលជាសង្កាត់មួយស្ថិតក្នុងការគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីប៉ុន្មានឆ្នាំនេះ មានប្រជាជនជាច្រើន បានចាប់យកការបើកភោជនីដ្ឋាន បើកហាង ផឹកស៊ីជាមុខរបរចិញ្ចឹមជីវិតពីបន្ទាប់ពីស្ពានជ្រោយចង្វារបានតភ្ជាប់វិញកាលពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ហើយបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋមួយចំនួនរីកចម្រើនមួយកម្រិត ព្រមទាំងធ្វើឱ្យពួកគាត់បង្កើនការបើកហាងរីកដូចផ្សិតនៅតាមសងខាងផ្លូវជាតិលេខ៦ និងនៅតាមមាត់ទន្លេមេគង្គ ដែលគ្រួសារខ្លះមាន មានហាងម្នាក់ ២-៣ ក៏មាន ប៉ុន្តែបច្ចុប្បន្នមិនដូច្នេះទេ បន្ទាប់ពីសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ បានប៉ះពាល់ដល់ស្រុកខ្មែរដែរ ធ្វើឱ្យមានការធ្លាក់ចុះព្រមទាំងបិទទ្វារហាងធំៗជាច្រើន។
.jpg)
ប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យប្រជាជនដែលធ្លាប់ទីពឹងលើមុខរបរភោជនីដ្ឋាននេះមានការពិបាករកចំណូលនិងបានត្អូញត្អែរជាខ្លាំងទៅលើភ្ញៀវដែលមានការធ្លាក់ចុះ ដោយសារតែគ្មានភ្ញៀវចូល ខាតឡុងចុងបង្ខំចិត្តបិទទ្វារហាងធំៗជាច្រើនដូច ជា៖ ភោជនីដ្ឋានហង្សនាគ ហេងឡាយ និងតាតា តារាជាដើម។
.jpg)
បញ្ហានេះ ជាកត្តាធ្វើឱ្យអ្នករកស៊ីផ្នែកភោជនីដ្ឋានភាគច្រើនខ្វះដើមទុនត្រូវបង្ខំចិត្តផ្អាកការរកស៊ីរបស់ខ្លួន បែរស្វែងរកការងារផ្សេងៗជំនួសវិញ ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់។
.jpg)
អ្នកស្រី ជន សុវណ្ណ អាយុ៣២ឆ្នាំ រស់នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាម្ចាស់ភោជនីដ្ឋាន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នភោជនីដ្ឋាននៅតាមបណ្តោផ្លូវជាតិលេខ៦អា ដែលមួយផ្នែកស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀបនិងមួយផ្នែកស្ថិតនៅភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វារខណ្ឌឫស្សីកែវ មានប្រជាជនច្រើនគ្រួសារបានផ្អាកដំណើរការភោជណីដ្ឋាននេះ ជាបន្តបន្ទាប់ មូលហេតុមកពី ភ្ញៀវដែលនិយមចូលចិត្តពិសារអាហារបែបរ៉ូមែនទិចជាមួយក្រុមគ្រួសារក៏ដូចជាមិត្តភក្តិ នៅត្រើយម្ខាង មានការធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឱ្យប្រាក់ចំណេញទទួលបានតិច វាមិនសមនឹងការចំណាយ និងខ្លះខាតឡុងចុងជំពាក់គេវ័ន ករត់ចោលស្រុក ។ ខុសពីពេលមុន ដែលភោជនីដ្ឋាននីមួយៗ ភ្ញៀវចូលពេញៗ ទាំងយប់ទាំងថ្ងៃ ។ ព្រោះតែការធ្លាក់ចុះនៃការនិយមនូវភោជនីដ្ឋាននៅត្រើម្ខាង និងការចំណាយប្រាក់ច្រើនក្នុងការទិញម្ហូបអាហារ រួមទាំងប្រាក់ខែកម្មកររត់តុ បានធ្វើឱ្យពួកគាត់សម្រេចផ្អាកបិទហាងដោយថៅកែមួយចំនួនរត់ទៅស្វែងរកការឬរបរផ្សេងវិញ។
.jpg)
អ្នកស្រី យឹម ភារិន អាយុ៣៦ឆ្នាំ រស់នៅភូមិសង្កាត់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏បានយល់ឃើញ និងត្អូញត្អែរស្រដៀងនឹងអ្នកស្រី ជន សុវណ្ណ ផងដែរ ដោយលើកឡើងថា សម្រាប់ហាងរបស់ខ្ញុំបន្តបើកនៅពេលនេះ គឺដោយសារតែមានភ្ញៀវនៅចូលខ្លះៗទើបគាត់ចេះតែបើកទៅ ហើយថៅកែហាងផ្សេងៗទៀតក៏អញ្ចឹងដែរ។
.jpg)
លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀបបានឱ្យដឹងថា ប្រជាជនរស់នៅសង្កាត់ព្រែកលៀបទាំងអស់មានប្រមាណជាង៣.០០០គ្រួសារ ហើយចែកចេញជា៤ភូមិ ១-ភូមិ គៀនឃ្លាំង ២-ភូមិព្រែកលៀប ៣-ភូមិខ្ទរ និង៤-ភូមិបាក់ខែងក្រោម។
.jpg)
លោកបន្តថា ក្នុងចំនួនប្រជាជនប្រមាណជាង៣.០០០គ្រួសារមានប្រហែល៣០ភាគរយ ដែលប្រកបរបរបើកភោជនីដ្ឋាននេះ តែមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់ការរកស៊ីរបរភោជនីដ្ឋាន របស់ប្រជាជនទាំង៤ ភូមិមានការធ្លាក់ចុះប្រមាណ២០ភាគរយ។
លោក ចៅសង្កាត់បន្ថែមថា ការធ្លាក់ចុះនេះបណ្តាលមកពី ១-បន្ទាប់ពីសេដ្ឋកិច្ចពិភពលោកមានការធ្លាកចុះ ២-ហាងអាហារ នៅគ្រប់ទីកន្លែងបានកើនឡើងរីកដូចផ្សិត ៣-ថៅកែហាងនីមួយរកស៊ីខាតឡុងចុង ជំពាក់គេវ័ន កសម្រេចបិទទ្វារហាង៕
.jpg)