លោក សម រង្ស៊ី ជួបជាមួយអ្នកភូមិបឹងកក់

ថ្ងៃ ចន្ទ 05 សីហា 2013
ដោយ ប៉ែន បូណា
RFI

បន្ទាប់ពី​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន ដើម្បី​អរគុណ​ម្ចាស់ឆ្នោត​នោះ​មេដឹកនាំ​គណ​ប្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ ចន្ទ ទី៥ សីហា ឆ្នាំ២០១៣ បានធ្វើ​ដំណើរ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នៅ​បឹងកក់។

លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់បឹងកក់ នៅថ្ងៃទី៥ ខែសីហានេះ មាន​ការ​ស្វាគមន៍​ពីពលរដ្ឋ​បឹង​កក់។ rfi/siv channa

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​អ្នកភូមិ​បឹងកក់​ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​សួរសុខទុក្ខ និង​ស្វែងយល់​ពី​បញ្ហា​របស់​ពួកគេ។ វត្តមាន​របស់​មេដឹកនាំ​បក្សប្រឆាំង​ជាមួយ​អ្នកភូមិ​ដែលមាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ បានធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ចុះ​ជួប​ថ្លែង​អំណ​គុណ​ដល់​អ្នកបោះឆ្នោត​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា បានធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃជាប់ៗគ្នា។

លោក សម រង្ស៊ី អមដំណើរ​ដោយ លោក កឹម សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ផង​ ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​អ្នកភូមិ​បឹងកក់​របស់​ក្រុម​អ្នកស្រី ទេព វ​ន្នី រួមទាំង​សហគមន៍​បូរី​កីឡា និង​ថ្មគោល ​ដែលមាន​ជម្លោះដីធ្លី​ផងដែរ។ លោក សម រង្ស៊ី ដែល​អះអាងថា​ ខ្លួន​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី៥នេះ បាន​សន្យាថា​នឹង​ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​វិញ ឬ​យ៉ាងហោចណាស់​នឹង​ផ្តល់​សំណង​សមស្រប​តាម​តម្លៃ​ដី​ដែល​ពួកគេ​ត្រូវ​ទទួល៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles