Tuesday, 06 August 2013
Daniel de Carteret
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ កម្ពុជាកំពុងប្រមូលម្សៅទឹកដោះគោកូនកេ្មង ឌុយ មិច (Dumex) ដែលគេរកឃើញមានសារធាតុបាក់តេរីមកវិញ។ ម្សៅទឹកដោះគោ ឌុយមិច ដែលយកគ្រឿងផ្សំពីក្រុមហ៊ុន Fonterra ជាក្រុមហ៊ុនផលិតទឹកដោះគោធំជាងគេរបស់ប្រទេសណូវែលហ្សេឡង់ត្រូវបានគេរងឃើញថា មានបាក់តេរី ហើយត្រូវបានហាមឃាត់នៅប្រទេសចិន រុស្ស៊ី និងវៀតណាម។
ក្រុមហ៊ុនចែកចាយផលិតផលម្សៅទឹកដោះគោនៅកម្ពុជា ដែលទទួលគ្រឿងផ្សំពីក្រុមហ៊ុន Fonterra កំពុងប្រមូលម្សៅទឹកដោះគោយកមកវិញរាប់ពាន់កំប៉ុង ដែលជាវិធានការប្រុងប្រយ័ត្នជាមុន។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជម្អឺអាមេរិក ក្រុមហ៊ុនទឹកដោះគោ Fonterra បានប្រកាសកាលពីថ្ងៃសៅរ៍ថា ទឹកដោះគោខាប់មានសារជាតិប្រូតេអ៊ីន ដែលបានលក់ឲ្យក្រុមហ៊ុនផលិតម្សៅទឹកដោះគោកូនក្មេង និងភេសជ្ជៈផ្សេងទៀតអាចមានផ្ទុកមេរោគដែលអាចបណ្ដាលឲ្យពុល និងបង្ករឲ្យកើតជាជម្ងឺធ្វើឲ្យខ្វិនធ្ងន់ធ្ងរ អាចបណ្ដាលឲ្យស្លាប់បាន។
មជ្ឈមណ្ឌលដែលមានមូលដ្ឋាននៅទីក្រុងអាត្លង់តារដ្ឋ Georgia សហរដ្ឋអាមរិក និយាយថា រោគសញ្ញាសម្រាប់កូនក្មេងរួមមានអាការៈល្ហិតល្ហៃ កង្វះការឃ្លានអាហារ និងយំខ្សាវៗ។