បន្ទប់​ស្ថាន​ការណ៍​ថ្ងៃបោះឆ្នោត ខនចិត្ត​នឹង​ការ​ប្រកាសលទ្ធផល​បណ្ដោះ​អាសន្ន​របស់ គ ជ ប

ថ្ងៃ ចន្ទ 12 សីហា 2013
ដោយ រិទ្ធិ ម៉ូនីកា
RFI

គំរូបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត

គំរូបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត

បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត បាន​បង្ហាញ​ថា ខ្លួន​ខកចិត្ត​ជា​ខ្លាំង​ដែល​គ.ជ.ប ធ្វើ​ការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត ដោយ​មិនទាន់​មាន​ការ​ស៊ើប​អង្កេត​ច្បាស់លាស់​ពីភាព​មិន​ប្រក្រតី។ លើស​ពី​នេះ​ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល គណបក្សនយោបាយ​ធំៗ​ទាំងពីរ​នៅ​តែ​មាន​មិន​យល់​ស្របគ្នា។

ការ​ប្រកាស​នេះ​នឹង​មិន​ផ្តលផល​អ្វី​ទាំងអស់ ក្រៅ​ពី​បង្កើន​ភាពតានតឹង​ក្នុង​ប្រទេស​កម្ពុជា នេះបើ​យោងតាម​សេចក្ដីថ្លែងការណ៍មួយ របស់​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត នៅ​ក្នុង​ព្រឹក​ថ្ងៃ​ចន្ទ ទី១២ សីហា​នេះ។ សូមបញ្ជាក់ថា បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ជា​កន្លែង​រាយការណ៍​ព័ត៌មាន ឬ​ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​មាន​ក្រុម​អង្គការសង្គមស៊ីវិល ជាង៣០ រង់​ចាំ​ទទួល ពីអ្នក​សង្កេតការណ៍​បោះឆ្នោត៕​

 

What Next?

Recent Articles