Thursday, 15 August 2013
សូរ សមយុទ្ធ
ភ្នំពេញ ប៉ុស្តិ៍
វាពិតជា លំបាកណាស់សម្រាប់មនុស្សម្នាក់ក្នុងការឈប់ជក់បារី ពីព្រោះពេលខ្លះ មនុស្សម្នាក់នោះពិបាកពេលគាត់ជក់នឹងស្លឹកល្ហុង។ នៅក្នុងមន្ទីរឃុំឃាំងគាត់បានរក្សាទុកនូវកន្ទុយបារី ដើម្បីមូរធ្វើបារីថ្មី។ ទ្រឹស្តីរបស់គាត់ គឺគាត់តែងតែបានព្យាយាមរកអ្វីមួយមកជក់ នៅពេលខ្វះខាត ដូច្នេះ ហេតុអ្វីក៏ត្រូវបោះចោល នូវកន្ទុយបារីដែលឈប់ជក់នោះ?
ពេលនោះគឺឆ្នាំ ១៩៧៨ ជាអ្នកទោស នៅក្នុងគុក នៃខេត្ត សុងបេ (Song Be) ប្រទេស វៀតណាម ក្នុងឋានៈជាមេបញ្ជាការដែលមានកូនទាហានស្មោះត្រង់ចំនួន ៤ នាក់ តែពេលនេះគឺ ឆ្នាំ ២០១៣ នៃប្រទេសកម្ពុជា ក្នុងនាមជាអគ្គមេបញ្ជាការមានកងទ័ពជាង ១០ ម៉ឺននាក់ ជាឧត្តមសេនីយ៍ឯកផ្កាយមាស ៥ ផុតលេខ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានអំណាចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបីទសវត្សរ៍ ស្មើនឹងមួយម៉ឺនប្រាំបួនរយហាសិបថ្ងៃជាមេដឹកនាំដ៏យូរជាងគេនៅ តំបន់អាស៊ី ជាសម្តេចអគ្គមហាសេនាបតីតេជោ អំណាចស្មើមេឃ ជាមេទ័ពដ៏ខ្លាំងច្បាំងក្នុង ១០៥ សមរភូមិ ជាយុវជនដ៏ក្មេងជាងគេអាយុ ២៦ ឆ្នាំក្នុងតំបន់អាស៊ីក្លាយជារដ្ឋមន្ត្រីការបរទេសនិងនាយករដ្ឋមន្ត្រីដ៏ក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រកម្ពុជា និងតំបន់ហើយប្រហែលជាក្នុងពិភពលោកផង។ ទាំងអស់នេះ មិនមែនសុទ្ធតែអ្នកណាក៏អាចធ្វើបាននោះទេ។
ដូចនេះបើថា សន្សំកន្ទុយបារីដើម្បីមូរធ្វើបារីថ្មីទុកជក់ទៀតនោះគួរតែដូរ មកនិយាយយ៉ាងនេះវិញបើអាច គឺឈប់តែម្តង តែបើមិនអាចយូរៗជក់ម្តង ហើយមិនជក់ទាំងកន្ទុយបារី ហើយក៏មិនសន្សំកន្ទុយបារីទុកជក់ទៀតដែរ ព្រោះវានាំឲ្យខូចសុខភាពប៉ះពាល់ជីវិត។
ប្រសិនបើយករូបថត មួយសន្លឹកកាលពីឆ្នាំ ១៩៧៩ មកមើល តើទីក្រុងមួយនេះ មិនមែនជាទីក្រុងខ្មោចទេឬ? ហើយអ្វីដែលកើតឡើងពេលនេះ ស្ពានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹងទាំងទន់ ក្នុងនគរនេះ តើទាំងអស់នេះមិនមែនជាស្នាដៃរបស់ជនពិការភ្នែកម្នាក់នេះទេឬ?
តើពេលនេះជាពេលអីហើយ តើថ្ងៃនេះជាថ្ងៃអ្វី? នេះជាគុណមួយសំពៅ ចុះហេតុអ្វី នៅមានមនុស្សឲ្យយោបល់ល្ងីល្ងឺឲ្យសម្តេចប្រកាសលទ្ធផលឈ្នះឆ្នោតមុន គ.ជ.ប.ឲ្យមេទ័ពដៃដែកចល័តទ័ពចូលទីក្រុងនៅក្រោយ ថ្ងៃបោះឆ្នោត ឲ្យបដិសេធនឹងគណបក្សសង្គ្រោះជាតិក្នុងការបង្កើតគណៈកម្មការ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលមានការចូលរួមពីអង្គការជាតិអន្តរជាតិ និងការឃ្លាំមើលពីអង្គការសហប្រជាជាតិឲ្យនាយករដ្ឋមន្ត្រី កុំចែកអំណាចឲ្យគណបក្សសង្ក្រោះជាតិ ទុកទាំងសភាទុកទាំងរដ្ឋាភិបាលជាដើម។
ម្នាក់ នេះបើមិនមែនជាជនបង្កប់ទេក៏ជាមេគ្រោះដែរ ត្រូវកាត់ក្បាលចោល ព្រោះចង់អូសកូនទូកតូចមួយចូលទៅពន្លិចសំពៅធំ។
នៅយប់ថ្ងៃ ទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ម៉ោង ៩ យប់ ទាហាន ៥ នាក់ ដែលថ្លើមធំ ហ៊ានប្រឆាំង នឹងអង្គការអាវខ្មៅ ដែលមានទ័ពជាង ៧ ម៉ឺននាក់ បានធ្វើដំណើរឆ្ពោះទៅ វៀតណាម ដោយដើរមួយជំហានម្តងៗ នៅលើចម្ការមីនដែលកប់ដោយវៀតណាមនិងខ្មែរក្រហម ចង់ថយក្រោយខ្លាចទាហានខ្មែរក្រហមបាញ់សម្លាប់ ដើរបន្តទៅមុខ ខ្លាចទាហានវៀតណាមបាញ់សម្លាប់ តែពួកគេ នៅតែសម្រេចចិត្តបន្តដំណើរដ៏គ្រោះថ្នាក់ ដោយមេទ័ពម្នាក់បានគិតក្នុងចិត្តថា «បើស្លាប់ដោយទាហានវៀតណាម បាញ់សម្លាប់ វាប្រសើរជាងស្លាប់នៅក្រោមរបបឃោរឃៅរបស់ខ្មែរក្រហម»។
តើហេតុអ្វីដឹងស្លាប់ហើយនៅតែទៅ? តើនេះមិនមែនដោយសារទឹកចិត្តស្នេហាជាតិមាតុភូមិទេឬ? នៅយប់ ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ១៩៧៧ នៅម៉ោង ២ រំលងអធ្រាត្រ បន្ទាប់ពីបានឆ្លងចូលក្នុងស្រុក ឡុកនិញ (LocNinh) នៃខេត្ត សុងបេ (Song Be) មេទ័ពម្នាក់ និយាយថា នៅពេលសម្រាកហូបអាហារបន្តិច គាត់បានឃើញមនុស្សទាំងបួននាក់ដែលទៅតាមគាត់ កំពុងតែយំ ហើយគាត់ក៏យំដែរតែគាត់ទៅពួនយំម្នាក់ឯង»។
ឆាវឆាវថា «មនុស្សម្នាក់សូម្បីតែស្លាប់ក៏មិនខ្លាច ទេវតាក៏ញញើតគេដែរ»។ តើសម្តេចពិតជាមិនដឹងថា ពេលនេះ ប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលមិនគាំទ្រលទ្ធផលឆ្នោតថ្ងៃទី២៨ កក្កដា សូម្បីតែស្លាប់ក៏មិនខ្លាចដែរទេឬ? សត្វក្អែក ក៏មិនពេញចិត្តនឹងសម្បុរវាដែរ ខ្មៅទាំងអស់ តើសម្តេចពិតជាមិនដឹងថា សូម្បីតែក្ងោកក៏មានចំណុចអាក្រក់របស់វាដែលគេមិនពេញចិត្តដែរទេឬ? ភ្លើងចិត្តរាស្ត្រក្នុងនគរបានឆេះយ៉ាងសន្ទោសន្ធៅយ៉ាងខ្លាំងទៅហើយ តើគ្រាប់កំាភ្លើងរបស់សម្តេចពិតជាអាចពន្លត់ភ្លើងរាស្ត្រមួយនគរបានមែនទេ? បើឱនក្បាលឲ្យសម្តេចកាប់ ក៏ត្រូវកាប់ប៉ុន្មានថ្ងៃដែរទើបអស់។
មនុស្សជាអ្នកបង្កើតប្រវត្តិសាស្ត្របើអ៊ីចឹងតើរឿងអ្វីដែលសម្តេចចង់ឲ្យគេសរសេរនៅក្នុងទំព័របន្ទាប់សម្រាប់កូនខ្មែរជំនាន់ក្រោយ? ទំព័រ ទី១ បានសរសេរថា «សម្តេច ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងរបស់កម្ពុជា បានរំដោះប្រទេសបង្កើតនគរគ្រប់គ្រងអំណាចបីទសវត្សរ៍ អភិវឌ្ឍគ្រប់ទីកន្លែង បានចាប់ត្រឡប់នគរខ្មោច ឲ្យប្រែទៅជានគរទេវតា…» បើអ៊ីចឹងទំព័រ ទី២ តើសម្តេចចង់ឲ្យគេសរសេរថា «…នៅឆ្នាំ ២០១៣ សម្តេចបានប្រើទ័ពឲ្យបាញ់សម្លាប់រាស្ត្រខ្មែររាប់សែននាក់ ក្នុងនគរដោយគ្រាន់តែពួកគេតវ៉ាចង់បានយុត្តិធម៌ និងភាពត្រឹមត្រូវនៃការបោះឆ្នោតនីតិកាល ទី៥…?» ឬក៏សម្តេចចង់ឲ្យគេសរសេរថា «…ដោយសារតែតម្កល់ប្រយោជន៍ជាតិ មាតុភូមិខ្មែរជាធំ សម្រាប់កូនចៅខ្មែរ រាប់ម៉ឺនជំនាន់ទៅក្រោយទៀតសម្តេចបានព្រមបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតថ្ងៃទី២៨ កក្កដា ហើយបានប្រគល់អំណាចសភាទាំងមូលទៅឲ្យគណបក្សសង្គ្រោះជាតិ រាស្រ្តក្នុងនគរក៏ស្ងប់ចិត្តសម្តេចក៏បានដឹកនាំនគរបានរាប់ឆ្នាំបន្តទៀត…» ខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា សម្តេចនឹងរើសយកទំព័រ ទី២ ដ៏ល្អជាងគេ ជាសម័យកាលសន្តិភាពជាងគេជាពេលនគររុងរឿងជាងគេ ជាពេលរាស្ត្រខ្មែរ បានក្តីសុខជាងគេជាពេលមហាគ្រួសារខ្មែរមានសុភមង្គលជាងគេ។ តើនេះមិនមែនជាអ្វីដែលសម្តេចចង់ធ្វើទេមែនទេ? តើនេះមិនមែនជាអ្វីដែលសម្តេចប៉ងប្រាថ្នាចង់បានតាំងពីឈានជើងកាត់ចម្ការមីន កាលពីយប់មួយនៅឆ្នាំ ១៩៧៧ ទេឬ?
ជាការពិតណាស់ ប្រសិនបើព្រមបង្កើតគណៈកម្មការស៊ើបអង្កេត គឺមានន័យថា គណបក្សប្រជាជនកម្ពុជា ព្រមទទួលស្គាល់រួចទៅហើយថា ការបោះឆ្នោតគឺមានភាពមិនប្រក្រតីមែន ប៉ុន្តែតើសម្តេចពិតជាសុខចិត្តបានតូចឲ្យរួចធំមែនទេ? តើសម្តេចពិតជាមិនសុខចិត្តចោលកន្ទុយបារីនឹងទេមែនទេ? ហើយតើសម្តេចមិនដឹងឬទេថា ចង់មិនចង់គណបក្សសង្គ្រោះជាតិ ព្រមទទួលលទ្ធផលឆ្នោតនៅក្នុងចិត្តបាត់ទៅហើយបើទោះបីមិនមានន័យថា គេព្រមទទួលថា ការបោះឆ្នោតនេះយុត្តិធម៌ក៏ដោយ។
ដូចនេះអ្វីដែលគណបក្សសង្គ្រោះជាតិចង់ធ្វើបំផុតពេលនេះ គឺធ្វើឲ្យរាស្ត្រស្ងប់ចិត្ត ឬក៏សម្តេចយល់ថា ឆេះក៏ឆេះទៅមិនមែនជារឿងរបស់សម្តេច ទេ តែសម្តេចដឹងទេថា វានឹងឆេះដល់ផ្ទះសម្តេច ហើយសូម្បីតែសៀវភៅប្រវត្តិសាស្ត្រទំព័រ ទី១ ដែលល្អជាងគេ ដែលសម្តេចបានសរសេរនោះ ក៏ក្លាយជាផេះដែរ។
បន្ទាប់មកទៀត តើសម្តេចពិតជាមិនដឹងទេមែនទេ ថាសភាគឺជាបន្ទាយចុងក្រោយដែលគណបក្សសង្គ្រោះជាតិស៊ូដាច់ក្បាល ក៏មិនឲ្យបាត់បង់ដែរ? បើសម្តេច សុខចិត្តចោលកន្ទុយបារីទី១ ទៅហើយ ហេតុអ្វីក៏សម្តេចមិនទុកបារីដើមទី២ពាក់កណ្តាលដើម ឲ្យគណបក្សសង្គ្រោះជាតិទៅ ព្រោះបើសម្តេចចង់ជក់ម្នាក់ឯងទាំងអស់ក៏មិនបានដែរ ហើយបើដឹងថា មិនបានទៅហើយ ហេតុអ្វីក៏មិនបង្ហាញគុណធម៌ធំ តាំងពីដំបូងតែម្តងទៅ? បើដឹងថា សមរភូមិចុងក្រោយត្រូវចាញ់ទៅហើយហេតុអ្វីនៅតែចេញទ័ពដឹកស្បៀង ទៅធ្វើអ្វីទៀត? មេបញ្ជាការ ១០៥ សមរភូមិ ហេតុអ្វីក៏ខ្ជីខ្ជាយ៉ាងនេះ? ចង់ឈ្នះសមរភូមិមួយឬក៏ចង់ឈ្នះសង្គ្រាមទាំងមូល? ហើយសម្រាប់គណបក្សសង្គ្រោះជាតិវិញ ពេលវេលាល្អបំផុត ពេលទេវតាគឺឆ្នាំ ២០១៨ មិនមែន ២០១៣ មិនមែនជាដាច់ខាត ហើយនាំទ័ពចូលបន្ទាយវិញរួចធ្វើការងារប្រាំយ៉ាង នោះប្រាំឆ្នាំក្រោយនឹងឈ្នះដោយមិនបាច់ច្បាំង។
ក្នុងនាមជាយុវជនកូនអ្នកស្រែម្នាក់ ក្នុងនាមជាកូនសេនាជនភូមិម្នាក់ ក្នុងនាមជានិស្សិតក្មេងវត្តម្នាក់ ខ្ញុំតែងតែស្រមៃចង់ក្លាយជាសេនាជននៃជាតិមួយនេះ ក៏ប៉ុន្តែខ្ញុំពិតជាមិនចង់ព្រាត់កូន ព្រាត់ប្រពន្ធ ព្រាត់ញាតិ ព្រាត់ផៅ ដើរកាត់ចម្ការមីន ទៅសុំកាំភ្លើងពីបរទេសមកសម្លាប់ខ្មែរ ដូចយុវជនម្នាក់ អាយុ ២៦ ដ៏ក្លាហាន កាលពីយប់មួយ ក្នុងឆ្នាំ ១៩៧៧នោះទេ។ ពិតហើយពេលនោះគឺជាកាលៈទេសៈ សង្គ្រាម ដែលគ្មានជម្រើសណាផ្សេងក្រៅពីបង្កើតសង្គ្រាម ដើម្បីពន្លត់សង្គ្រាមនោះទេ ហើយប្រសិនបើដើម្បីបានក្លាយជាមេដឹកនាំប្រទេសមួយនេះ ដោយត្រូវឆ្លងកាត់វាសនាដូចយុវជនម្នាក់កាលពីឆ្នាំ ១៩៧៧នោះ ខ្ញុំសុខចិត្តត្រឡប់ទៅជួយធ្វើស្រែម្តាយជរា ចិញ្ចឹមគោ ឲ្យចំណីមាន់ លូកក្តាម ហូបខ្យងប្រសើរជាងលីកាំភ្លើង ដែលអ្នកនយោបាយចាស់ៗ ដូចជា ពួកអ្នកដុតភ្លើងសង្គ្រាមឲ្យឆេះឡើង។ ដុតធ្វើអ្វី?ដុតដើម្បីអ្វី?បើដើមជ្រៃដុះពីឫសតែមួយ ដុតធ្វើអ្វី? ត្នោតផ្លែចេញពីដើមតែមួយដុតធ្វើអ្វី?
ដោយ សូរ សមយុទ្ធ និស្សិតក្មេងវត្ត កូនអ្នកស្រែ ពីខេត្ត កំពង់ឆ្នាំង
ពិតជាអ្នកនិពនុ្ធល្អមែន សូមសរសើរ
សូមសរសើរនូវស្នាដៃសរសេររបស់លោក ខ្ញុំអានហើយមានអារម្មណ៏ ថាពលរដ្ឋខ្មែរគ្រប់រូបនរណាក៏ចង់បានសុខសន្តិភាពនិងការរស់នៅ ប្រ កបដោយភាពស្មើភាពគ្នាដែរ..សម្រាប់ខ្ញុំក៏ចង់ឃើញប្រទេសរបស់យើង មានសុខសន្តិភាពគេចផុតពីសង្គ្រាមប្រជាជនរស់នៅបានសេចកតីសុខដែរ ។
Oum Mara sold CCP land
ពិតជាជក់ចិត្តមែន
សូមសេសើរបងអ្នកសរសេរអស់ពីចិត្ត ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំពិតជាចង់ឃើញប្រទេសយើងពោពេញដោយសន្តិភាពក្នុងលទ្ធិប្រជាធិបតេយ្យមួយពិតប្រាកដ គ្មានអំពើពុករលួយ គ្មានបក្សពួកនិយម និង ប្រព័ន្ធអប់រំគេទទួលស្គាល់ទូទាំងពិភពលោកមិនមែនស្គាល់តែក្នុងស្រុក ។
good meaning
u are right! good to see and reading .very interest.
អរគុណសម្រាប់មានមតិដាស់តឿនថ្នាក់ដឹកនាំ និងសរសេរបានត្រឹមត្រូវតាមប្រវត្តិសាស្ត្រពិត
តែពូគ្រាន់តែសូមអោយក្មួយមេត្តាគិតត្រឡប់ថយក្រោយបន្តិច ទាក់ទងរឿងយុត្តធម៌ ស្មើភាព ។
ពូសូមសួរក្មួយថា នៅពេលក្មួយបោកគក់សំលៀកបំពាក់ តើក្មួយជ្រើសយកសំលៀកបំពាក់ ដែល
ប្រឡាក់ច្រើនបោកមុន ឬ ជ្រើសយកសំលៀកបំពាក់ ដែល ប្រឡាក់តិចមកបោកមុន? ទី ២
សូមសួរថាម្រាមដៃក្មួយមានចំនួន ៥ ចុះហេតុអ៊ីបានជាក្មួយពាក់ចិញ្ចៀនលើម្រាមតែមួយ??
សំណួរសួរថា តើយុត្តិធម៌នៅទីណា បើភាពអយុត្តិធម៌កើតលើខ្លួនឯងមិនទាំងមានសម្ថភាព
ដោះស្រាយផងនោះ។
ចូរក្មួយគិតឡើងវិញអំពីយោបល់របស់ក្មួយ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
សូមជូនយោបល់បន្តិច,
ពួកកូនចៅ ហ៊ុន សែន និង មេរបស់វាកំពុងឆ្គួតនិងអំណាច, សប្បាយលើគំនរទុកប្រជារាស្រ្តរាប់លាន នាក់ ហើយពួកវា ប្រៀបដូចឆ្កែឆ្គួត ដើរខាំគេខាំឯងមុននឹងវាងាប់។ នេះបញ្ជាក់ថាបរាជយ័របស់ពួកវា កាន់តែខិតចូលមកដល់ហើយ…
សូមផ្តាំទៅ លោក ហ៊ុន សែន និងបរិវារបស់វាផង ថាកំលាំងប្រជាពលរដ្ឋដែលងើបឡើងម្តងនេះដូចជា កំលាំងទឹកជំនន់ដ៏ខ្លាំងក្លា ទោះបីខំទប់យ៉ាងណាក៏មិនអាចទៅរួចដែរ។ ប្រជាពលរដ្ឋម្នាក់ៗកំពុងត្រៀមខ្លួនដើម្បីពលីជីវិត ដើម្បីប្តូរមកវិញ នូវប្រជាធិបតេយ្យពិតប្រាកដ ការគោរពសិទ្ធិមនុស្ស និងបូរណភាពទឹកដី និងភាពរុងរឿង សំរាប់កូនខ្មែរជំនាន់ក្រោយ។
សូមបងប្អូនជនរួមជាតិទាំងអស់កុំភិតភយ័ចំពោះសកម្មភាពចលត័ទព័របស់ជនល្មោភអំណាច និងផ្តាច់ការ នេះវាគ្រាន់គំរាម និងបំបាក់ស្មារតីដល់ពួកយើងដើម្បីកុំឲ្យងើបឡើងប្រឆាំងនឹងពួកវា ហើយពួកវាប្រាកដជាមិនហ៊ានបាញ់សំលាប់ពួគយើងទេក្នុងខណៈពេលដែល អន្តរជាតិជាពិសេស UN, EU និង USAបានកំពុងតែតាមដានរាល់គ្រប់សកម្មភាពរបស់រដ្ឋាភិបាលចាំផ្ទះរបស់ អាមនុស្ស ហ៊ុន សែន។ សូមពួកយើងងាកមកមើលអតីតកាល របស ហ្កាដាហ្វី សាដាមហ៊ូសេន ដែលសំលាប់ប្រជាពលរដ្ឋខ្លួនឯង ទីបំផុត ស្លាប់ខ្លួនទាំងអស់ ហើយវាសនា របស់លោក ហ៊ុន សែន នឹង ដូចពួកទាំងអស់នោះ បើពួកវាហ៊ានសំលាប់ជនជាតិខ្មែរ…
ត្រូវហើយពេលនេះគណបក្សប្រជាជនមិនទាន់បានត្រៀមខ្លួនសំរាប់ធ្វើជាអ្នកចាញ់នោះទេដូច្នេះ
ការដែលគណបក្សសង្រ្គោះជាតិចង់ទាមទារយកឈ្នះនោះក៏មិនអាចទៅរួចដែរ។មធ្យោបាយដែល
ល្អបំផុតគឺគណបក្សទាំងពីរអង្គុយចុះដើម្បីចចារគ្នារកដំណោះស្រាយបែងចែកតួរនាទីគ្នាធ្វើការ
បំរើប្រទេសជាតិយើងសិន។ក្នុងដំណាក់កាល៥ឆ្នាំទៅមុខទៀតគណបក្សនយោបាយទាំងអស់ត្រូវ
រាបចំឡើងវិញនូវគជបសារជាថ្មីនិងបង្កើតនូវលក្ខណ៏ចាំបាច់មួយចំនួនសំរាប់បណ្តាគណបក្សនយោបាយទាំងអស់ត្រូវតែគោរពនិងអនុវត្តតាមដើម្បីឲ្យដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨មានភាព
ត្រឹមត្រូវនិងយុត្តិធម៏និងគ្មានទំនាស់ដូចពេលនេះទៀត។
សូមសរសើរបងអ្នកសរសេរ ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនិងបានដល់កូនប្រុសឪពុក
ហើយកូនកែខ្លួនទៅអត់ទាន់ហួសពេលទេកូន
ខ្ញុំបានឮថាផែនការរបស់បក្សប្រជាជនគឺគេបានរៀបចំរួចរាល់អស់ហើយតាមជំហានៗហើយគេមិនខ្លាចនិងប្រើ រថគ្គ្រោះបើកកិនលើបាតុករបក្សសង្គ្រោះជាតិឲ្យស្លាប់បាត់រលត់សូន្យឈឹងនោះទេ។ សម្តេចបានចុះហត្ថលេខា រួចហើយថាត្រូវតែកំទេច នណាក៍ដោយឲ្យតែមានមតិផ្ទុយពីខ្លួនគឺជាខ្មាំងហើយត្រូវតែកំទេចនិងជីកទាំងឬស មិនខ្វល់ការរិះគន់ពីពិភពលលោកនោះទេយកម៉ាឈ្នះសិនព្រោះបើបណ្តោយឲ្យបក្សប្រឆាំងដណ្តើមអំណាចបាន នោះមិនថាឡើយតែហ៊ុនសែនម្នាក់នោះទេនិងត្រូវវេទនាសូម្បីតែក្រុមគ្រួសារសាច់ញាតិនិងអ្នកគាំទ្រហ៊ុនសែន មានតួនាទីធំៗសព្វថ្ងៃក៍វេទនាដែរ។ ដូច្នេះបក្សប្រជាជនមិនចង់វេទនាដោយសារតែគេយកទៅកាត់ទោសនោះទេ សុខចិត្តប្រយុទ្ធទាល់តែស្លាប់នៅលើសមរភូមិទើបអស់ចិត្ត។ ទោះជាយ៉ាងណាក៍ដោយឮថាយុវជនបក្សសង្គ្រោះ ជាតិកំពុងតែពុះកញ្ជ្រោលប្តូរថ្តាច់ជីវិតដើម្បីឲ្យប្រទេសគេមានសេរីភាពហើយបេះដូងពួកគេកំពុងតែរង់ចាំភ្លើង ខៀវឲ្យសញ្ញាតែប៉ុនណ្ណោះ បើប្រៀបធៀបទឹកចិត្តពួកគេទៅនិងឆ្នាំ១៩៩៧គឺខុសគ្នាទ្វេដងយុវជនឥឡូវមិនខ្លាច ស្លាប់ដូចកាលណោះទេ។ ឮសូរពីខាងកងទព័ដែរថាពួគេនិងមិនស្មគ័ស្មោះជាមួយហ៊ុនសែន១០០%នោះទេ គឺនៅពេលមានឪកាសនោះពួកគេនិងបែរកាណុងទៅបក្សប្រជាជនហើយមកចូលរួមជាមួយបក្សសង្គ្រោះជាតិ ហើយ ហើយឥឡូវហ៊ុនសែនក៍បានដឹងពីរឿងនេះដែរដោយចាត់ចែងភ្លៀៗឲ្យប្រមូលមេទ័ពមកស្បថថានិង ការពារក្រុមគ្រួរសារនាយករដ្ឋមន្ត្រីពេលថ្មីៗនេះ។
អោលោក សូរ សមយុទ្ធ អត្ថបទរបស់លោកមើលដាច់តែបក្សផ្កាប់មុខទេ ឃ្លាឃ្លោងប្រកបទៅដោយ ពាក្យមើលស្រាលញួសញ៉ុង បង្កហេតុនំអោយវឹកវរក្នុងសង្គម។ យកល្អបើចង់សរសេរអោយគេ កោតសសើរ សុំដើរសួរប្រជាទូទាំងនគរសិនមុននឹងយកមកចុះផ្សាយបើប្រជាផ្តល់មេដៃនោះទើបល្អ
តែបើប្រជាផ្តល់មេក្ត ឈប់មកសេសេរនាំខូចប្រយោជន៏កាសែតគេទេ។ ប្រយ៏ត្នគេដេញក្បាលចោល។
អត្ថបទមានន័យពិរោះតាមបែបប្រលោមលោកនយបាយ។ប៉ុន្ដែសង្រ្គាមវាចេះតែចង់លងកម្ពុជា។
១)លើកទីមួយនៅឆ្នាំ១៩៩៣ កាលនោះសម្ដេចឳពន្លត់បានម្ដង។តែផលវិបាកគឺអ្នកខ្លះមិនពេញចិត្ត ហើយលើកឡើងថាហេតុអ្វីមិនវៃគ្នាឲ្យឃើញស ខ្មៅទាន់អន្ដរជាតិនៅពេញស្រុក។ ចំពោះខ្ញុំ ខ្ញុំគាំទ្រសម្ដេចឳទាំងស្រុង។បើមានសង្រ្គាមតើអន្តរជាតិដែលមិនមែនជាទ័ពប្រយុទ្ធធ្វើអីបាន។ចូរមើលឧទាហរណ៏សង្រ្គាមនៅអីរាក់ នៅអាហ្គានិស្តាន ណាតូជាទ័ពប្រយុទ្ធផង គង់អូសបន្លាយមកដល់ពេលនេះ។
២)១៩៩៨ ហៀបនឹងផ្ទុះម្ដងទៀត។
៣)ឥឡូវស្ងប់ ស្ងាត់យ៉ាងចម្លែក រឺមួយក៏ជាការស្ងប់ស្ងាត់មុនភ្លៀង។
៤)ឆ្នាំ២០១៨ បើគ្មានសង្រ្គាមក្នុងពេលឆ្នាំនេះ ក៏នឹងកើតមានក្នុងឆ្នាំ២០១៨។ តើបក្សមួយសុខចិត្តទទូលថាញ់ទេ? គេបានឆ្លើយម្តងទៅហើយក្នុងឆ្នាំ១៩៩៣ វៀលែងតែឆ្នាំ២០១៨គេដូរចម្លើយគេ។ លទ្ធភាពមូយទៀតគឺថា បើត្រូវគ្នា ត្រូវរៀបចំច្បាប់ឲ្យដកថយដោយរលូន កុំរុញឲ្យទ័លច្រក ត្រៀមលេងបទសំពៅថយ។ព្រោះថាអ្នកណាក៏ឈ្នះ អ្នកណាក៏អាចចាញ់។ម្តងគេ ម្តងយើង។
ចេះឯង ឲ្យក្រែងចេះគេ។
I mostly agree with the above writer s’ idea. The true is the true, no matter how some people still cann’t accept the true, and pretend to ignore/not accept it for some reasons. History will judge this trend its self in the next century. What the most impress me in this text, is the reminde/flash back of Chao Chao, one of the greatest leader in the three kingdom period and a leader that inspire the whole chinese and Asia continent history, no matter how people accept with his act or not. I am sure too, that our PM had watched this drama serveral times as well, thus before making decision to play which game, he certainly selected one of the best advisor’s advice to him. Political s’game is depend on parties whom join the game. The reaction is flexible base on how other players’ strategy too. However, the objective of each player is to win the game ! the true Q is whom will win the game, Politician or Cambodian people ??
សម្រាប់អត្ថបទមួយនេះខ្ញុំពេញចិត្តណាស់។
សូរ សមយុទ្ធ! ដ៏មិនពិត
មនុស្សជាច្រើនមិនជឿខ្ញុំថាគណបក្សសង្គ្រោះជាតិមិនអាចគ្រប់គ្រងរដ្ឋាភិបាលជាតិរបស់យើងបាននោះទេ។ពួកគេជាគណបក្សប្រឆាំងដ៏ល្អប៉ុន្តែគឺជាគណបក្សកាន់អំណាចមិនល្អ។ដោយសារតែពួកគេមិនមានមេដឹកនាំដ៏ឆ្លាត។ ផ្ទុយទៅវិញពួកគេមានមេដឹកនាំដ៏គួរឱ្យខ្លាច។នៅក្នុងអ្នកទាំងនោះ ក៏មានលោកសូរ សមយុទ្ធ(ឈ្មោះក្លែងក្លាយ)ផងដែរ។
លោកក្លែងទិដ្ឋភាពប្រវត្តិសាស្រ្ត និងទិដ្ឋភាពនយោបាយ។
លោកបាននិយាយថា”ក្នុងនាមជាយុវជនកូនអ្នកស្រែម្នាក់ ក្នុងនាមជាកូនសេនាជនភូមិម្នាក់ ក្នុងនាមជានិស្សិតក្មេងវត្តម្នាក់ ខ្ញុំតែងតែស្រមៃចង់ក្លាយជាសេនាជននៃជាតិមួយនេះ ក៏ប៉ុន្តែខ្ញុំពិតជាមិនចង់ព្រាត់កូន ព្រាត់ប្រពន្ធ ព្រាត់ញាតិ ព្រាត់ផៅ ដើរកាត់ចម្ការមីន ទៅសុំកាំភ្លើងពីបរទេសមកសម្លាប់ខ្មែរ ដូចយុវជនម្នាក់ អាយុ ២៦ ដ៏ក្លាហាន កាលពីយប់មួយ ក្នុងឆ្នាំ ១៩៧៧នោះទេ”។
ប្រយោគដែលខ្ញុំចង់កត់ចំណាំគឺ”ទៅសុំកាំភ្លើងពីបរទេសមកសម្លាប់ខ្មែរ ដូចយុវជនម្នាក់ អាយុ ២៦ ដ៏ក្លាហាន កាលពីយប់មួយ ក្នុងឆ្នាំ ១៩៧៧នោះទេ”។
តើអ្វីទៅគឺជា ការ”ទៅសុំកាំភ្លើងពីបរទេសមកសម្លាប់ខ្មែរ”?
ទោះបីជាគោលបំណងណាមួយក៏ដោយ កងទ័ពរបស់ប្រទេសវៀតណាមនិងកងទ័ពរបស់លោកហ៊ុនសែនផ្ដួលរំលំរបបខ្មែរក្រហម បានធ្វើឱ្យប្រជាជនរាប់លាននាក់នៅកម្ពុជាអាចមានជីវិត។។លោកហ៊ានបដិសេធការពិតនេះ លោកគួរឱ្យខ្លាចពេកហើយ។
តើផ្ដួលរំលំរបបខ្មែរក្រហមនៅក្នុងឆ្នាំ 1979 គឺជាកំហុស?គឺជា ការ”ទៅសុំកាំភ្លើងពីបរទេសមកសម្លាប់ខ្មែរ”?
អ្នកអានសូមឆ្លើយនឹងសំណួរនេះដោយខ្លួនឯង។
លោកបាននិយាយថា”ពិតហើយពេលនោះគឺជាកាលៈទេសៈ សង្គ្រាម ដែលគ្មានជម្រើសណាផ្សេងក្រៅពីបង្កើតសង្គ្រាម ដើម្បីពន្លត់សង្គ្រាមនោះទេ”
សង្គ្រាមឆ្នាំ1978-1979មិនបានបង្កើតឡើងដោយលោកហ៊ុនសែននោះទេ។ សង្រ្គាមបានបង្កើតឡើងដោយជម្លាះរវាងវៀតណាមនិងខ្មែរក្រហម។
លោកហ៊ានបដិសេធការពិតនេះ លោកគួរឱ្យខ្លាចពេកហើយ។
លោកបាននិយាយថា”ប្រសិនបើដើម្បីបានក្លាយជាមេដឹកនាំប្រទេសមួយនេះ ដោយត្រូវឆ្លងកាត់វាសនាដូចយុវជនម្នាក់កាលពីឆ្នាំ ១៩៧៧នោះ ខ្ញុំសុខចិត្តត្រឡប់ទៅជួយធ្វើស្រែម្តាយជរា ចិញ្ចឹមគោ ឲ្យចំណីមាន់ លូកក្តាម ហូបខ្យងប្រសើរជាងលីកាំភ្លើង”។
ចំណុចនេះលោកមិនចាំបាច់ប្រាប់យើងនោះទេពីព្រោះតែលោក មិនបានលីកាំភ្លើងឯណា លោកបានរស់នៅបារាំងជាមួយនឹងក្រុមគ្រួសាររបស់អ្នកនិងបរិភោគឆ្ងាញ់ឆ្ងាញ់។ប៉ុន្ដែលោកមិនគួរមើលងាយ អ្នកលីកាំភ្លើងសម័យនោះឡើយ។
លោកបាននិយាយថា”មនុស្សជាអ្នកបង្កើតប្រវត្តិសាស្ត្រ”។ជាការពិតលោកកំពុងបង្កើតប្រវត្តិសាស្ត្រតាមអត្ថបទខាងលើ។
លោកបាននិយាយថា”ប្រគល់អំណាចសភាទាំងមូលទៅឲ្យគណបក្សសង្គ្រោះជាតិ”បន្ទាប់ពីនោះមកលោកបាននិយាយថា”អ្វីដែលគណបក្សសង្គ្រោះជាតិចង់ធ្វើបំផុតពេលនេះ គឺធ្វើឲ្យរាស្ត្រស្ងប់ចិត្ត”។
តើអ្នកចង់ប្រាប់ថាដែលគណបក្សសង្គ្រោះជាតិព្រមានធ្វើបាតុកម្មគ្រាន់តែចង់ឲ្យរាស្ត្រស្ងប់ចិត្ត???
ហើយចង់ប្រាប់ថាលោកចង់បានអាសនៈប្រធានរដ្ឋសភាជាតិ? ការពិតលោកមិនគួរសរសេរនៅលើកាសែតនោះទេ។អ្នកអានសើចលោក។លោកមិនចេះធ្វើនយោបាយសោះតែម្តង។55 អាសនៈនោះខ្មោចឱ្យទេដឹង?
លោកមិនអាចធ្វើប្រធានរដ្ឋសភាជាតិបាននោះទេពីព្រោះតែពួកគេអាចផ្ដួលលោកពីកៅអីនៅពេលដែលគេចង់រួចហើយ លោកមិនអាចផ្ដួលគេវិញបាន។
វាគឺជាមូលហេតុដែលសម្តេចក្រុមព្រះលាលែងពីតំណែង។
នៅពេលដែលលោកធ្លាក់ចុះពីតំណែង រួចហើយលោកស្រែក រាស្ត្រគិតថាលោកស្រែកពីព្រោះតែតំណែង។
Nice writing :)
Good, I like that.
Great author. I would appreciate to continue other paragraph.
ក្នុងកាលៈទេសៈនេះ តើលោកសមរង្សីគួរចូលស្រុកឬទេ? តើចូលមកដើម្បីអ្វី?ចរចារឬបាតុកម្ម?
១. បើលោកសមរង្សីចូលមកដើម្បីចរចារជាមួយលោកហ៊ុន សែន គឺចូលមកក៍មិនថ្មីដែរ!!
២. បើចូលមកគ្មានគោលបំណងដើម្បីចរចារនិងដើម្បីបាតុកម្មគឺមិនគួរទាល់តែសោះ ។ លោកសមរង្សីគួរនៅក្រៅប្រទេសសិន។ អ្នកទទួលបន្ទុកដឹកនាំបាតុកម្មគឺលោកកឹមសុខាតែម្នាក់គឺគ្រប់គ្រាន់ហើយ។
៣. តើហេតុអ្វីបានជាលោកសមរង្សីដាច់ខាតនៅខាងក្រៅ ពីព្រោះនៅពេលបាតុកម្មកើតឡើងភ្លាម ក្រុមលោកហ៊ុន សែននឹងផ្តាច់ផ្លូវចូលក្រុង ផ្តាច់ប្រព័ន្ធទូរសព្ទ ផ្តាច់អ៊ិនធ័ណែត និងចាប់ចងភ្លាមដែរ។ នៅពេលដែលបក្ខពួកលោកហ៊ុន សែនចាប់ផ្តើមបង្រ្កាបបាតុករភ្លាម លោកសមរង្សីនៅក្រៅប្រទេសត្រូវបង្កើតក្រុមប្រឹក្សាសង្រ្គោះជាតិភ្លាម រួចប្តឹងអង្កការសហប្រជាជាតិ និងអំពាវនាវអោយដាក់ទណ្ឌកម្ម។ ចំណែកនៅក្នុងប្រទេសត្រូវប្រឹងប្រែងតស៊ូប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។
៤. នៅពេលបាតុកម្មកើតភ្លាម ក្រុមលោកហ៊ុនសែននឹងអនុវត្តឃុំឃាំងមេដឹកនាំសង្រ្គោះជាតិនៅក្នុងផ្ទះភ្លាមដែរ បូករួមទាំងផ្តាចប្រព័ន្ធទំនាក់ទំនងនោះ ក្រុមបាតុករទាំងអស់និងនៅឯកោរគ្មានទីពឹង។ ទន្ទឹមនេះពួកលោកហ៊ុន សែនប្រើប្រាស់ប្រព័ន្ធពត៌មានរបស់ខ្លួន ផ្សាយថា ពួកបាតុករព្រមចុះចាញ់ និងគណៈបក្សសង្រ្គោះជាតិបែកបាក់ព្រមចុះចូលរួមជាមួយពួកលោកហ៊ុន សែនដែរ។
៥. បើគ្មានអង្កការនៃក្រុមប្រឹក្សាសង្រ្គោះជាតិនៅខាងក្រៅទេ តើអន្តរជាតិទទួលជួយអ្នកណានិងអាចកៀបបក្ខពួកលោកហ៊ុន សៃនរបៀប នៅខណៈក្រុមបាតុករទូទាំងប្រទេសត្រូវបក្ខពួកលោកហ៊ុន សេនកាត់ជាកង់ៗ ឬបំបែកជាក្រុមតួចៗនះ????? ដោយផ្តាច់ផ្លួវ ប្រព័ន្ធទំនាក់ទំនង និងឃុំឃាំងពួកមេដឹកនាំនៅតែក្នុងផ្ទះ មិនអាចទំនាក់ទំនងគ្នាបាន។
មិនមែនជំឈោះខ្មែរនិងខ្មែរទេគឺវាសុទ្ធនយោបាយយួន
អួតសុទ្ទតែរំដោះឫសង្គ្រោះសុទ្ធតែឆាកល្ខោនយួនទាំងអស់
សំលាប់ក៏យួនសង្គ្រោះក៏យួនឯខ្មែរក្រហមក្តីហ៊ុនសែនក្តីរួមទាំងស៊ីហនុផង
ក៏អ្នកបំរើយួនហាណូយទាំអអស់មិនបាច់អួតទេ។
yes, Great comment. But this time is different from year 1978. Mr samrainsy escape from his motherland to France cause from Hun sen. so this is a time we talk about LAW and Democracy. HUN SEN DONT LIKE POL POT REGIME 100% [ WHY HIS ESCAPE TO HIS ENEMY V-N???].
SAM RAINSY DONT LIKE HUN SEN REGIME 100% [WHY HIS ESCAPE FROM HIS OPPOSITION PARTY= HUN SEN HAND???].
នេះជាគុណមួយសំពៅ ចុះហេតុអ្វី នៅមានមនុស្សឲ្យយោបល់ល្ងីល្ងឺឲ្យសម្តេចប្រកាសលទ្ធផលឈ្នះឆ្នោតមុន គ.ជ.ប.ឲ្យមេទ័ពដៃដែកចល័តទ័ពចូលទីក្រុងនៅក្រោយ ថ្ងៃបោះឆ្នោត ឲ្យបដិសេធនឹងគណបក្សសង្គ្រោះជាតិក្នុងការបង្កើតគណៈកម្មការ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលមានការចូលរួមពីអង្គការជាតិអន្តរជាតិ និងការឃ្លាំមើលពីអង្គការសហប្រជាជាតិឲ្យនាយករដ្ឋមន្ត្រី កុំចែកអំណាចឲ្យគណបក្សសង្ក្រោះជាតិ ទុកទាំងសភាទុកទាំងរដ្ឋាភិបាលជាដើម។
ម្នាក់ នេះបើមិនមែនជាជនបង្កប់ទេក៏ជាមេគ្រោះដែរ ត្រូវកាត់ក្បាលចោល ព្រោះចង់អូសកូនទូកតូចមួយចូលទៅពន្លិចសំពៅធំ។
________________________________________________________________
ហាស ហាស ហាស ហាស ហាស ហាស ហាស អានទៅពូ ហ៊ុន សែន អាមាត្យពូឯងឱ្យយោបល់កំពុងនាំខ្លួនពូឯងធ្លាក់នរកអាវចីយ៍ហើយ
នេះគេហៅថាឆ្លាតមួយជាតិ សែនល្ងង់ខ្លៅតាមអាមាត្យមួយពេល !!
ឆាវឆាវថា «មនុស្សម្នាក់សូម្បីតែស្លាប់ក៏មិនខ្លាច ទេវតាក៏ញញើតគេដែរ»។ តើសម្តេចពិតជាមិនដឹងថា ពេលនេះ ប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលមិនគាំទ្រលទ្ធផលឆ្នោតថ្ងៃទី២៨ កក្កដា សូម្បីតែស្លាប់ក៏មិនខ្លាចដែរទេឬ?
*******
បើប្រទេសខ្មែរ នៅតែមានមេដឹកនាំ មន្រ្តីឃោរឃៅព្រៃផ្សៃ អយុត្តិធម៏ថោកទាប
ប្រជាជនខ្មែរសូមផ្ដាំថា៖ (រស់នៅមិនសប្បាយ ស្លាប់ទៅគ្មានអ្វីគួរឱ្យសោកស្ដាយទេ !)
នឹករឿងបែងចែកអំណាច ចេះតែព្រឺខ្លួនព្រោះវាមានដានម្តងមកហើយជាមួយហ្វុងស៊ុនប៉ិច។ហ៊្វុនស៊ុនប៉ិចរលាយក៏ដោយសារ
ចែកអំណាចជាមួយអុងឡូវតេជោដែរ។ពេលនេះបើសង្រ្គោះជាតិហ៊ានបែងចែក សង្រ្គោះជាតិនឹងរលាយនៅពេលណាមួយមិនខាន។
ខ្ញុំមិនដឹងថាត្រូវដោះស្រាយយ៉ាងណាទេ ស្រេចអ្នកនយោបាយចុះគ្រាន់ចង់រំលឹកនូវអ្វីដែលកើតមានឡើងនាពេលមុន។នរណាក៏ដឹងដែរអុងឡូវតេជោជាមនុស្សធនណា
ដូច្នេះគួធ្វើក្រោលមុន មុនទៅទិញគោ។
Travail avec hun sen est la meme chose que avec les voiyoux et les bangues de mafia, il est un criminel non repentis, fait attention toute les secondes de vos respirations bonne change pour le cnrp.
I mostly agree with the above writer s’ idea. The true is the true, no matter how some people still cann’t accept the true, and pretend to ignore/not accept it for some reasons. History will judge this trend its self in the next century. What the most impress me in this text, is the reminde/flash back of Chao Chao, one of the greatest leader in the three kingdom period and a leader that inspire the whole Chinese and Asia Continent history, no matter how people accept with his act or not. I am sure too, that our PM had watched this drama serveral times as well, thus before making decision to play which game, he certainly selected one of the best senarios advisor’s advice to him. Political s’game is depend on parties whom join the game. The reaction is flexible base on how other players’ strategy too. However, the objective of each player is to win the game ! the true Q is whom will win the game, Politician or Cambodian People ?? the last Q that the writer asked is exactly the same as brother of Emperer Chao Pi raised in his poem of the drama.
Pingpong’s ideal perfectly well that Sam Rainsy should be in the U.S. looking for help
to Kem Sokha rather than be in the trap inside the country. If they both inside the trap,
there is nobody can get help from the UN on time. So that Sam Rainsy should be working
with the United Nation outside the Cambodia, to help to inside the country when the situation become worse.
Looking back to the past of 30 years, PM walked along horrible roads. CPP made mistakes in our history on appointed him as PM too long. No body advises him on using of armies after election but his decision this time makes him step down through people powers. No body dies for him but people dies because of him. As uneducated person and limited knowledges, PM learned from his exercises. He don’t know what is rigth or wrong. His character can not and will not have good men around him. From now on, he has no time to change his men. People will not support him either.
He pretend to play soft and try to win back people’s heart…It’s not going to work, people lose faith and have enough for this guy..cheating and manipulating..them!
បើនិយាយឱ្យចំ មនុស្សក្រយ៉ៅថោកវាប្រាកដជាចូលចិត្តណាស់ខាងអំពើអាក្រក់
វាឌូតរកនិងស្ដាប់តែអ្នកឱ្យយោបល់ខាងផ្លូវអាក្រក់បំផ្លាញជាតិ កាប់សម្លាប់ប្រជាជននិង លួចប្លន់តែប៉ុណ្ណោះ!
ចំណែកអ្នកដែលឱ្យយោបល់ល្អៗសម្រាប់ធ្វើឱ្យជាតិរីកចំរើន ប្រជាជនស្រឡាញ់គាំទ្រវាតែងតែធុញទ្រាន់មិនចង់ស្ដាប់ទេ!!
ដល់ពេលប្រជាជនអស់ជំនឿទុកចិត្តធាក់ក្បាលចោល ក៍តាំងចងគំនុំប្រើប្រាស់កងទ័ពវាយបង្រ្កាបគេឯង
វាគិតថានេះជាមធ្យោបាយល្អសម្រាប់ខ្លួនវា ប៉ុន្តែវានៅតែល្ងង់ខ្លៅមិនដឹងថាកងទ័ពទាំងអស់នោះជាកូនចៅរបស់អ្នកណា ?
តើមានទាហានណាខ្លះដែលសុខចិត្តស្មោះត្រង់ចំពោះចៅហ្វាយនាយឃោរឃៅ ហើយទៅបាញ់ កាប់ចាក់សម្លាប់ឪពុកម្ដាយបងប្អូនសាច់ញាតិខ្លួននោះ?
ហ៊ុន សែន គួរចេះសួរខ្លួនឯងថា តើគាត់បានធ្វើជានាយករដ្ឋមន្រ្តីចង់ឱ្យក្រុមគ្រួសារគាត់ស្លាប់ដាច់ពូជទេ?
ដូចនេះគាត់ក៍ត្រូវតែដឹងចម្លើយកូនទាហានគាត់ដែរ ថាតើគេចូលធ្វើទាហានបំរើជាតិចង់សម្លាប់ឪពុកម្ដាយបងប្អូនសាច់ញាតិគេឬ?
Mr. Hun Sen must step down and he can help support Mr. Sam Rainsy from the back stage…just the rest of the world do…….let people have their turn!
Mr. Hun Sen must step down and he can help support Mr. Sam Rainsy from the back stage…just like the rest of the world do…….let people have their turn!
Gooooooooood idea
J’ai vu que l’auteur du texte a une haute éducation que j’ai pu le féliciter. Mais je ne suis tout à fait d’accord avec son avis. Le commentateur SIEMREAP a bien répondu des intentions de l’auteur. Je n’ai rien à faire d’autres commentaires.
ឧកាសដ្ខានចភុម្មដ្ខា ព្រហ្មាឥន្ទ្រាយមរាជា មហាឥសីឥសីទេវានាគា មហិទ្ធីកាបុញ្ញំនោអនុមោទន្តុ សព្វមនុស្សបាបំក្បត់
ជាតិសាសនា ទឹកដិមហានគរវិនាស្សន្តិអន្តរាយោអសេ្សតោ។
សូមប្រជាពលរដ្ខខ្មែរអ្នកស្នេហាជាតិសូត្រទាំងអស់គ្នាពួកមនុស្សក្បត់ជាតិនិងវិនាសចុះនរកជារៀងរហូត!!!
នៅលើលោកនេះ គ្មានទេយុត្តិធម៌!!! សូមកុំឆ្ងល់! អ្នកណាធំអ្នកនិងថា អាតូចតវ៉ាអាធំធាក់!
អារុក្ខអារក្សអ្នកតាម្ចាស់ស្រុកបរកែវបានមកពន្យល់សប្តពួកយើងថា អ្នកធំមានអំណាច មិនអាចឲ្យ
ការចាញ់ឆ្នោតនេះទៅភាគីដែលឈ្នះឆ្នោតបានជាដាច់ខាត ព្រោះថាលោកអ្នកធំនេះកំពុងនៅជាប់
ជំពាក់កិច្ចសន្យារំជើបរំជួលក្នុងប្រទេសមួយនេះជាមួយប្រទេសជិតខាង។ ដោយសាររឿងនេះទើប
ចេះតែបង្វែរទឹស។ ដូចនេះសូមបណ្តាមិត្តរួមពូជសាសន៍កុំទាន់កញ្ជ្រោលបោលខ្លាំងពេក រង់ចាំ
ពួកគេរកតំណោះស្រាយផ្ទៃក្នុងរួចសិន។ លោកតាម្ចាស់ស្រុកខ្សឹបប្រាប់ថាជំនួយ
ត្រូវតែមានចំណង និងចំណងនេះហើយដែលធ្វើឲ្យដំណើរការបោះ ឆ្នោត និងលទ្ធផលនៃការ
បោះឆ្នោតនេះមិនធម្មតា និងសូមទ្រឹងមួយរយៈពេលសិនចុះ។ រង់ចាំមានការចរចារដោយ
សម្ងាត់រវាងភាគីខ្មែរនិងខ្មែរ។
យើងចង់ចូលព្រៃបានលុះត្រាណាតែយើងហ៊ានអារសាច់បោះឲ្យខ្លាស៊ីមួយដុំនោះចុះ។
នេះហើយដំណោះស្រាយដោយសន្តិវិធី ។ បន្ទាប់មករដ្ឋត្រូវតែមានក្រុមអ្នកស្នេហាជាតិ អ្នកចេះ
អ្នកគិតពីផលប្រយោជន៍ជាតិ មិនមែនយកអ្នកតំណាងរាស្ត្រនៅក្នុងរដ្ឋសភាដូចសព្វថ្ងៃនេះមក
ធ្វើការទៀតទេ។ ព្រោះថាពួកអស់លោកនេះ គឺជាពួកគ្រាន់តែមានប្រវត្តចេញមកពីជំនាន់ខ្មែរក្រ
ហមប៉ុណ្ណោះ ។ ដូចនេះពួកនេះចង់ធ្វើធំវាយឬកបង្អួតប្រជាជនខ្មែរតែប៉ុណ្ណោះ បើពីរបៀបដឹកនាំ
របៀបគ្រប់គ្រង របៀបធ្វើឲ្យប្រទេសមានសាមគ្គីភាព ភាពស្រឡាញ់គ្នា សណ្ដោសគ្នា ជួយគ្នា
ការពារគ្នាដែលជាពូជសាសន៍ដូចគ្នា គឺគ្មានឡើយ ឲ្យតែជនបរទេសឲ្យលុយ ឲ្យសំណូក បញ្ជោរ
គឺសុខចិត្តផ្ដល់ដី ផ្តល់ទីកន្លែង ចេញបណ័ ឲ្យគេមករស់នៅលើទឹកដីខ្មែរយើងបានយ៉ាងស្រួល
ដោយមិនគិតអំពីផលប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនខ្លួនឯងឡើយ។
យើងនិយាយមិនពិរោះទេ ប៉ុន្តែគិតថាជនរួមជាតិអាចយល់ ហើយដឹងច្បាស់អំពីស្ថានការណ៍
ក្រោយពីបានគិតនិងពិចារណានៅលើសំណេររបស់យើង។ យើងចង់និយាយនិងពន្យល់លំអិត
ឲ្យបានច្រើនថែមទៀតដើម្បីឲ្យបាន បានធូរស្បោយពីភាពតានតឹង
ព្រោះថាអ្វីៗវានឹងប្រព្រឹត្តទៅល្អប្រសើរនាពេលខាងមុខនេះ ហើយជនរួមជាតិពិតជាពេញចិត្ត
មិនខាននូវអ្វីដែលបងប្អូនជនរួមជាតិចង់បាន។
hun sen tiens le pouvoir dans sa main toujour confortable jusqu a ce jour, a partir de ce mandat ces pouvoirs trensforment un boul de feu broulle doucement et de plus en plus fort chaque jours ses temp sont compte bonne route……