ម្ចាស់ពាន​ទាំង​៣៣​រូប​ក្នុង​កម្មវិធី​អាណាចក្រតារា​ឆ្នាំ​២០១៣

Friday, 16 August 2013
សេត គឹមសឿន និង ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

130816_28C

ពិធី​ករ​តាប៊ុយ និង​អ្នក​នាង យុគ ចិន្តា​ លើក​ពាន​​​អាណាចក្រ​តារា​២០១៣។ រូបថត ហុង មិនា

ភ្នំពេញៈ​ទីបំផុត​រាត្រី​នៃ​ស្នាមញញឹម និង​ទឹកភ្នែក​អម​ដោយ​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​របស់​ក្រុម​សិល្បករ​សិល្បការិនី​និង​មហាជន​បាន​បន្លឺ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៣ ក្នុង «​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣​»។ នៅ​ពេល​នេះ​លោកអ្នក​ពិតជា​បាន​ដឹង​ទាំងអស់​គ្នា​ថា​តើ​តារាចម្រៀង តារាសម្តែង​និង​សិល្បករ​រូប​ណា​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​តារាល្បី​និង​មាន​ប្រជាប្រិយភាព​បំផុត​ទាំង​៣៣​រូប​នៅក្នុង​ឆ្នាំ​២០១៣​។


ជាមួយ​នឹង​ស្នាមញញឹម និង​ការ​ស្លៀកពាក់​ចម្រុះ​យ៉ាង​ទាន់​សម័យ មិន​ចាញ់​តារា​បរទេស អ្នក​សិល្បៈ​ប្រុស​ស្រី​ស្រស់ស្អាត និង​ស្រស់សោភា ប្រមាណ​ជិត​៤០០​នាក់ រួម​ជាមួយ​នឹង​អ្នក​ជំនួញ​ធំ​ៗ​សរុប​ប្រមាណ​៥០០​នាក់​បាន​មក​ស្ថិត​នៅ​ក្រោម​ដំបូល​តែ​មួយ ជាមួយ​នឹង​ការ​ពិភាក្សា​គ្នា​យ៉ាង​រីករាយ​នៅ​សាល​មហោស្រព​កោះពេជ្រ​មុន​ពេល​ប្រកាស​លទ្ធផល​គួរ​ឲ្យ​រន្ធត់ និង​រីករាយ​នៃ​អ្នក​គ្រង​តំណែង​ពាន​រង្វាន់​ប្រជាប្រិយ​ប្រចាំ​ឆ្នាំ​មក​ដល់​សិល្បករ​សិល្បការិនី​។

ភ្លេង​បាន​បន្លឺ​ឡើង លទ្ធផល​ម្ចាស់​ពាន​ទាំង​៣៣​ត្រូវ​បាន​ប្រកាស​!​ទី​១​ពាន​រង្វាន់​ពិធីការិនី​ទូរទស្សន៍​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៣ បាន​លើ​អ្នក​នាង យុគ ចិន្តា (​ស៊ីធីអិន​)​។ ពាន​ពិធីករ​ទូរទស្សន៍​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៣ បាន​លើ​លោក ជា វិបុល (​ប៉ុស្តិ៍​លេខ​៣​)។

ទី​២ ពាន​រង្វាន់​រឿង​ភាគ​ទូរទស្សន៍​ឆ្នើម​ប្រចាំ​ឆ្នាំ​បាន​លើ​រឿង «​កែវ​ភ្នែក​» និង​រឿង​«​ពន្លកស្នេហ៍​ក្បែរ​ជាយដែន​» របស់​ទូរទស្សន៍​បាយ័ន​។

ទី​៣ ពាន​រង្វាន់​កម្មវិធី​កម្សាន្ត​ផ្សាយ​ផ្ទាល់ បាន​លើ​កម្មវិធី តន្ត្រី​ថ្ងៃ​អាទិត្យ របស់​ស៊ីធីអិន​។ ពាន​រង្វាន់​ក្រុម​កំប្លែង​ល្បី​ប្រចាំ​ឆ្នាំ បាន​លើ​ក្រុម​កំប្លែង​ស៊ីធីអិន គឺ​ក្រុម​នាយ​ពាក់មី ។ ពាន​រង្វាន់​ពិធីការិនី​ប្រជាប្រិយ បាន​លើ​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន (​អតីត​ម្ចាស់​ពាន​ឆ្នាំ​២០១២​) និង​ពាន​រង្វាន់​ពិធីករ​ប្រជាប្រិយ​ឆ្នាំ​២០១៣​បាន​លើ​លោក តាប៊ុយ​។

ទី​៤ ពាន​រង្វាន់​កិត្តិយស​អមតៈ បាន​លើ​លោក ម៉ៅ អាយុទ្ធ អ្នកស្រី អ៊ឹម ចំរើន លោក ទិត្យ ថាវរិទ្ធ ជំនាញ​គ្រប់​ការ​ផលិត លោក ប៉ន ស្រីមៅ និង​អ្នកគ្រូ អ៊ុយ លតាវណ្ណៈ​។

ដោយឡែក​ពាន​រង្វាន់​តារា​ជោគជ័យ​របស់​ស្រាបៀរ ABC អ្នក​ឧបត្ថម្ភ​កម្មវិធី​បាន​លើ​តារាសម្តែង អ៊ុន សិទ្ធា​។ ពាន​រង្វាន់​អ្នក​និពន្ធ​បទភ្លេង​ឆ្នើម​ប្រចាំ​ឆ្នាំ​បាន​លើ​លោក សួន ពិសិដ្ឋ​។ ពាន​រង្វាន់​អ្នក​និពន្ធ​ឆ្នើម​បាន​លើ​អ្នកស្រី ប៉ុល ពិសី​។

ពាន​តន្រ្តី​សម័យ​ឆ្នើម​ប្រចាំ​ឆ្នាំ បាន​ទៅ​លើ​ក្រុម​តន្រ្តី​ចចកសមុទ្រ​។ ពាន​ក្រុម​ចម្រៀង​សម័យ​ឆ្នើម បាន​ទៅ​លើ​ក្រុម​រាំ បែប​យុវវ័យ​Utopia​។ ពាន​ចម្រៀង​សម័យ​ប្រជាប្រិយ​បាន​ទៅ​លើ​តារា​ចម្រៀង​ប្រជាប្រិយ​អ្នកស្រី​ហ៊ឹម ស៊ីវន​។

ពាន​ចម្រៀង​សម័យ​សំឡេង​ពីរោះ​ប្រចាំ​ឆ្នាំ​បាន​ទៅលើ​តារាចម្រៀង​មាស សុខសោភា​។ ពាន​ចម្រៀង​សម័យ​សំឡេង​ពីរោះ​ប្រចាំ​ឆ្នាំ បាន​ទៅ​លើ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត​។ ពាន​កិត្តិយស​អមតៈ​សម្រាប់​សិល្បករ​សិល្បការិនី​ជើងចាស់​ប្រចាំ​ឆ្នាំ​ទី​១​បាន​ទៅ​លើ​តារាសម្តែង​ជើងចាស់​អ្នកស្រី​ឌី សាវេត ទី​២ អ្នកស្រី សៀង ចាន់ធី ទី​៣ លោក ហួ ឡាវី ទី​៤ លោកគ្រូ ប្រាក់​ប៊ន និង​ទី​៥​អ្នកគ្រូ អ៊ាង ម៉ាឡៃ​។

ពាន​តួឯក​ស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ បាន​ទៅ​លើ​ម្ចាស់​ជើង​ញញឹម​ស្រស់​កាលពី​ឆ្នាំ​កន្លង​ទៅ​អ្នកនាង កែវ ពេជ្រពិសី​។ ពាន​តួឯក​ប្រុស​ឆ្នើម​ប្រចាំ​ឆ្នាំ​បាន​ទៅ​លើ​តារាសម្តែង​ក្រមិចក្រមើម​លោក ប៉ែន ចំរ៉ុង​។ ពាន​តួឯក​សំខាន់​ឆ្នើម​ប្រចាំ​ឆ្នាំ​ស្រី​បាន​ទៅ​លើ​តារាសម្តែង​ឆ្នាស់ឆ្នើម​រមែង​ជួប​ស្នេហ៍​មិន​សម​ប្រកប​នាង ស្វែង​សុជាតា​។ ពាន​តួឯក​សំខាន់​ឆ្នើម​ប្រុស​ប្រចាំ​ឆ្នាំ​បាន​ទៅ​លើ​តារាសម្តែង​ជើងចាស់​លោក ជា សំណាង​។

ពាន​អ្នក​ដឹកនាំ​រឿង​ឆ្នើម​ប្រចាំ​ឆ្នាំ បាន​ទៅ​លើ​អ្នកស្រី​ពាន់ ភួងបុប្ផា​។ ពាន​ភាពយន្ត​លេចធ្លោ​ប្រចាំ​ឆ្នាំ បាន​ទៅ​រឿង កុមារី​២៥​ឆ្នាំ​។

តារាសម្តែង​ស្រី​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ​បាន​ទៅ​លើ​តារា​ទ្រូង​សិចស៊ី​កញ្ញា ព្រីម លីហ្សា​។ តារាសម្តែង​ប្រុស​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ​បាន​ទៅ​លើ​តារាសម្តែង ប៉ែន ចំរ៉ុង​៕

 

What Next?

Recent Articles

2 Responses to "ម្ចាស់ពាន​ទាំង​៣៣​រូប​ក្នុង​កម្មវិធី​អាណាចក្រតារា​ឆ្នាំ​២០១៣"

  1. Kon Khmer says:

    ពានរង្វាន់អ្នកវិភាគតាមទូរទស្សន៌ បានទៅ អាឆ្កែ ជុំ កុសល អាឆ្កែ សយ សុភាព អាឆ្កែ សត្យា រក្ស អាឆ្កែ សម ឆាយ៉ា ឬអាឆ្កែ ឈឹម ផលវរុណ ????????

  2. Chourn says:

    កម្មវិធី​អីគេ?

    កម្មវិធី អាណាចាក់តារា​ឆ្នាំ​២០១៣។