ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយបក្សី កាលពីរាត្រីថ្ងៃទី១៨ សីហា ឆ្នាំ២០១៣ នៅខេត្តសៀមរាប។
ដោយ យាង សុជាមេត្តា
2013-08-19
RFA
ក្មេងប្រុសដែលស្លាប់នោះមានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ុន្តែត្រូវបាននាំយកមកព្យាបាលនៅមន្ទីរពេទ្យកុមារមួយក្នុងខេត្តសៀមរាប ហើយក៏បានស្លាប់នៅទីនោះ។
គេហទំព័រអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បង្ហាញថា ក្មេងប្រុសរូបនេះបានធ្លាក់ខ្លួនឈឺបន្ទាប់ពីគេបានប៉ះពាល់ផ្ទាល់ជាមួយសត្វបក្សីឈឺនិងងាប់។ ក្មេងប្រុសនេះជាមនុស្សទី១០ហើយ ដែលបានស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយបក្សីនៅកម្ពុជា សម្រាប់ឆ្នាំ២០១៣ នេះ។
ជាទូទៅ ជំងឺគ្រុនផ្ដាសាយបក្សីអាចឆ្លងពីសត្វស្លាបទៅមនុស្សតាមរយៈការប៉ះពាល់លើបក្សីឈឺ ឬងាប់។ បើតាមអង្គការសុខភាពពិភពលោក ការដឹកជញ្ជូនបក្សីពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសតាមរយៈម៉ូតូដោយគ្មានសណ្ដាប់ធ្នាប់និងមិនដាក់ក្នុងទ្រុងអោយបានត្រឹមត្រូវ វាគឺជាហេតុផលមួយដែលធ្វើអោយជំងឺនេះអាចឆ្លងពីកន្លែងមួយទៅកន្លែងមួយយ៉ាងឆាប់រហ័ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កុមារីម្នាក់ស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយបក្សី
- សត្វមាន់៤ពាន់ក្បាលត្រូវបានសម្លាប់នៅកន្លែងកើតជំងឺគ្រុនផ្ដាសាយបក្សី
- អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សី
- កុមារីម្នាក់ស្លាប់ដោយសារជំងឺផ្ដាសាយបក្សី
- បុរសម្នាក់នៅព្រៃវែងស្លាប់ដោយសារជំងឺផ្ដាសាយបក្សី
- ជំងឺរាតត្បាតសត្វមាន់ទានៅខេត្តក្រចេះ
- ក្រសួងកសិកម្មផ្អាកចរាចរណ៍បក្សីក្នុងតំបន់កើតផ្ដាសាយបក្សីនៅតាកែវ
- ជំងឺផ្ដាសាយបក្សីជាមូលហេតុនៃការងាប់មាន់ទានៅតាកែវ
- មន្រ្តីជំនាញមិនទាន់រកឃើញមេរោគដែលបណ្ដាលឲ្យទាងាប់នៅតាកែវ