សិស្ស​​ប្រលង​​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​នេះ​ ​ជាប់​ជាង​៨៦​ភាគ​រយ​​

ថ្ងៃ សុក្រ 30 សីហា 2013
RFI

លទ្ធផលប្រឡងមធ្យម​សិក្សា​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៥​ ខែ​សីហា ឆ្នាំ ២០១៣ ត្រូវបាន​ប្រកាស​​ជា​ផ្លូវ​ការ​ ​នៅ​ថ្ងៃសុក្រ​ទី​៣០ សីហា។ ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន​​និង​កីឡា​ ​ចំនួន​សិស្ស​​ប្រឡង​​ជាប់​ទុតិយភូមិ​ មាន​ច្រើន​ជាង​ឆ្នាំ​មុន។

នៅឆ្នាំនេះ​ ភាពមិនប្រក្រតី​នៅក្នុង​ការប្រឡង ​នៅតែកើតមាន​​ ដូចជា​​ការផ្តល់​លុយ​អោយ​មេប្រយោគ​ ដើម្បី​បេក្ខជន​អាច​បើក​ឯកសារ​ចម្លង។​ © លាងដឺលុច

សេចក្តី​រាយការ​ណ៏របស់​ សួង សុខភារី

(01:29)

ថ្ងៃទី​៣០​សីហា​នេះ គឺ​ជា​ថ្ងៃ​បិទ​ប្រកាស​លទ្ធផល​ប្រឡង​ នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។ បើ​តាម​លទ្ធផល​ដែល​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់ នៅ​ក្នុង​ឆ្នាំ ២០១៣ សម្រាប់​គ្រប់​មណ្ឌល​ទាំងអស់ នៅ​ទូទាំង​ប្រទេស​ មាន​ចំនួន ៩១ ៣​៧០ នាក់ ឬ​ ស្មើនឹង ៨៦,៧៧ ភាគរយ ពោលគឺកើន​ឡើង​ច្រើន​ជាង​ឆ្នាំមុន ០,២៩​ ភាគរយ។

ក្រសួង​អប់រំ​យុវជន និង​កីឡា​ មិន​​​ទាន់​បាន​បញ្ជាក់​ ពី​និទ្ទេស​របស់​អ្នក​ជាប់​ទាំងនោះ​នៅ​ឡើយ​ទេ។ ​លោក សំ សេរីរ័ត្ន អគ្គ​នាយក​ដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់​រំ​ យុវជន និង​កីឡា​ ទទួល​បន្ទុក​កិច្ចការ​ប្រឡង បាន​ឲ្យ​ដឹង​ថា មូលហេតុនៃ​ការ​កើន​ឡើង​នៃ​ចំនួន​សិស្សានុសិស្ស​​​ប្រឡង​ជាប់ គឺ​ដោយ​សារ​តែ​​ពួក​គេ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ​ច្រើន​ជាងមុន។ លោក​​បន្ថែម​ថា ក្រសួង​បាន​ធ្វើ​ការ​យ៉ាងល្អ​នៅ​ក្នុង​អំឡុង​ពេល​ប្រឡង។ ដូច្នេះ​ លទ្ធផល​នេះ គឺ​ជាលទ្ធផល​ដ៏​សុក្រឹតសម្រាប់​សិស្សានុសិស្ស​ទាំងអស់។
 
ប៉ុន្តែ​ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា លទ្ធផល​ដែល​បង្ហាញ​ថា​ មាន​ចំនួន​សិស្ស​ជាប់​ច្រើន​ជាង​ឆ្នាំមុន ព្រោះ​តែមាន​ការ​បែក​ធ្លាយ​វិញ្ញាសា​គ្រប់​ទីកន្លែង និង​ជា​ពិសេស​ គឺ​ការ​ស៊ី​សំណូក​របស់​គ្រូ​ នៅ​ក្នុង​កំឡុង​ពេល​ប្រឡង។ លោក​បាន​បន្ថែម​ថា ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ នា​ពេល​បច្ចុប្បន្ន ក៏​ជា​ផ្នែក​មួយ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​​នេះ​ផង​ដែរ។
 
គួរបញ្ជាក់ថា​ នៅ​ក្នុង​ឆ្នាំ​២០១៣នេះ មាន​បេក្ខជន​ប្រឡង​ សរុប ១០៧ ៨៣៥​នាក់ ខណៈដែល​បេក្ខជន​ប្រឡង​នៅ​ឆ្នាំ ២០១២ មាន​ប្រមាណ​ជា ១១ម៉ឺន​នាក់ប៉ុណ្ណោះ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

5 Responses to "សិស្ស​​ប្រលង​​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​នេះ​ ​ជាប់​ជាង​៨៦​ភាគ​រយ​​"

  1. Anonymous says:

    Well ! too bad the other 14% did not make it, because they are poor enough could not pay off examiners.

  2. Khmer Family says:

    ំប្រកាសពត៏មាន ប្រកាសពត៏មាន ! គណបក្សសាងគ្រោះជាតិ និងអង្គការ NGO ជាបណ្តាញភេវរកម្ម បានចាប់ផ្តើម បណ្តុះបណ្តាល បង្វឹក ហ្វឹកហ្វឹន ភេវរករ និងរៀបចំជាក្រុមៗ ដើម្បីផ្តួលរំលំេាជេដ្ឋាភិបាលជាប់ឆ្នោតហើយ! នេះជាការធ្វើរដ្ឋប្រហារ! រដ្ឋប្រហារចាប់ផ្តើមហើយ!!!!!!!

  3. កូនខ្មែរសុទ្ធសាធ says:

    សូមប្រកាស ពត៍មាន​ឥលូវនេះរដ្ឋាភិបាលកំពុងរៀបចំគំរោងការ ធ្វើសង្គ្រាមប្រល័យពូជសាសន៍ និង
    បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិហើយ ដោយការដឹកជញ្ជូនទាហាន និងសព្វាវុធទៅហ៊ុំព័ទ្ធទីក្រុងភ្នំពេញ
    ព្រមទាំងអោយអោយកំលាំងប្រដាប់អាវុធទាំងអស់ស្បថថាត្រូវតែការពារនាយករដ្ឋមន្ត្រី និងគ្រូសារ
    ខ្សែស្រលាយរបស់នាយករដ្ឋមន្ត្រីទៀតផង នេះបានន័យថាន័យរដ្ឋាភិបាលកំពុងប្រមូលផ្តុំកំលាំង
    ដើម្បីធ្វើសង្រ្គាមប្រល័យពូជសាសន៍និងប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដើម្បីរំលោភ និង ការ
    ពារអំណាចរបស់ខ្លួនហើយ។

  4. Uth Tavang says:

    ​សារជូនបក្ស​សង្គ្រោះ​ជាតិ

    សូមប្រយ័ត្មធ្លាក់ទៅក្នុង”អន្ទាក់” ។ បក្សប្រជាជន”ចង់អោយតែមានបាតុកម្មនេះទេ” ដើម្បីយក

    លេសគ្រប់បែបយ៉ាង កំទេចបក្ស​សង្គ្រោះ​ជាតិ តែមួយដងនេះអោយខ្ទេចជារៀងរហូត។ សូមរំលឹក

    ឡើងវិញព្រឹត្តិការណ៏គប់គ្រាប់បែកថ្ងៃ៣០មិនា១៩៩៧ : ផ្ទាំងស៊ីបរបស់គេគឺលោក សម រង្សី ដែល

    ត្រូវសំឡាប់ចោល។ លើកនេះ មិនដឹងជាលោក សម រង្សី, លោក កឹម សុខា… ។ល។ គេចរួចអត់។

    គេនឹងបញ្ចូលក្រុមភេរវកម្មរបស់គេទៅក្នុងចំណោមបាតុករ រួចពួកភេរវករនេះនឹងបង្កចលាចល

    ផ្សេងៗ។ អាជ្ញាធរនឹងបង្ក្រាបដោយប្រើធម៏ក្ដៅ ដែលបង្កអោយមានស្លាប់និងរបួស។ បើសិន

    មេដឹកនាំបាតុកម្មមិនស្លាប់ឬរបួស ក៏ត្រូវគេចាប់ខ្ឡួន (PPC​ បានព្រមានរួចហើយអោយទទួលខុស

    ត្រូវចំពោះអ្វីដែលកើតឡើង) ។ ម៉េចក៏អស់លោកស្គាល់ហ៊ុនសែន មិនច្បាស់យ៉ាងនេះ ?

    ហ៊ុនសែន ហ៊ានធ្វើអ្វីទាំងអស់ដោយមិនខ្វល់ មិនញញើតច្បាប់ជាតិ, ច្បាប់អន្តរជាតិ ស្អីនោះទេ។

    ព្រឹត្តិការណ៏គប់គ្រាប់បែកថ្ងៃ៣០មិនា១៩៩៧, រដ្ឋប្រហារឆ្នាំ១៩៩៧, ឃាតកម្មលើពិសិដ្ឋពិលិកា,

    ឃាតកម្មលើសកម្មជនសំខាន់ៗនៃបក្សប្រឆាំង (ករណីលោក ឱម រដ្ខសាឌី), លោក ម៉មសូណង់

    ដូ, លោក កឹមសុខា ធ្លាប់ជាប់គុកប៉ុន្មានដង ? ទាំងអស់នេះ មិនគឺស្នាដៃហ៊ុនសែនទេឬ ? នៅមាន

    ច្រើនតទៅទៀត។ ហ៊ុនសែនជាមនុស្សកាចសាហាវ ព្រៃផ្សៃ កំរោលបួនជ្រុង ជាអ្នកលេងនិងជា

    ឃាតករ… ខ្មាសបរទេសណាស់ ដែលខ្មែរមាននាយករដ្ឋមន្ត្រីជាមនុស្សច្រឡោងខាម បាតផ្សា បែប

    នេះ។ អស់លោកមិនត្រូវស្រវឹងនឹងជ័យជំនះ ហើយភ្លេចខ្ឡួនអោយចូល”អន្ទាក់” គេឡើយ។

    ប្រជាជនភាគច្រើន ក្នុងនោះរួមទាំងអ្នកគាំទ្រអស់លោក មិនចង់អោយមានបាតុកម្មទេ។

    ឥឡូវនេះ ម្នាក់ៗភ័យព្រួយខ្លាច នាំគ្នាទិញអង្ករ ទឹកត្រីទឹកស៊ីអ៊ីវ ទិញធុងស្តុកទឹក ប៊ីដុងដាក់សាំង

    ។ល។ និង ។ល។ សូមអស់លោកគិតពិចារណាជាថ្មីម្ដងទៀត។

  5. Anonymous says:

    Is 8:11 am Khmer family or Chkae family ?