កិច្ចពិភាក្សារវាងមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនអាចរកដំណោះស្រាយនយោបាយដើម្បីឈានទៅបញ្ឈប់ការធ្វើមហាបាតុកម្មទេ។
ដោយ វណ្ណ វិចារ
2013-09-16
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងមន្ត្រីជាន់ខ្ពស់គណបក្ស ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា ព្រឹកថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។ RFA/Keo Nimol
ក្នុងជំនួបតទល់គ្នារយៈពេលប្រមាណ ៥ម៉ោង នៅវិមានរដ្ឋសភា នៅថ្ងៃទី១៦ ខែកញ្ញា គណបក្សសង្គ្រោះជាតិ ប្រកាសទទូចឲ្យមានការបង្កើតគណៈកម្មការដើម្បីដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោត ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនព្រមឯកភាពឡើយ។
របៀបវារៈសំខាន់បំផុតដែលបាតុករប្រមាណ ១០ម៉ឺននាក់ ទាមទារឲ្យគណបក្សកាន់អំណាចយល់ព្រមនោះ គឺការបង្កើតគណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីសើរើលទ្ធផលបោះឆ្នោត។ ប៉ុន្តែគណបក្សកាន់អំណាចនៅតែមិនយល់ស្របឡើយ។ កិច្ចប្រជុំចំណាយពេលអស់ប្រមាណ ៥ម៉ោង ភាគីទាំងពីរឯកភាពគ្នាលើបញ្ហាសំខាន់ៗ ៣ចំណុច គឺបញ្ឈប់ការប្រើប្រាស់អំពើហិង្សាគ្រប់ប្រភេទ រៀបចំកែទម្រង់ប្រព័ន្ធបោះឆ្នោត និងកំណត់បើកការចរចាជាបន្តបន្ទាប់នៅមុនថ្ងៃទី២៣ ខែកញ្ញា។
មន្ត្រីអ្នកនាំពាក្យអង្គប្រជុំដែលមកពីគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ប្រកាសថា កិច្ចពិភាក្សានេះទទួលបានលទ្ធផលជាវិជ្ជមាន។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា មិនបកក្រោយដើម្បីសើរើលទ្ធផលបោះឆ្នោតវិញទេ ហើយបក្សកាន់អំណាចប្ដេជ្ញាដង្ហែតាមព្រះរាជតម្រិះរបស់អង្គព្រះមហាក្សត្រ ក្រោយស្មារតីបង្រួបបង្រួមនិងឯកភាពជាតិជាធំ។ លោកបញ្ជាក់ថា ព្រះមហាក្សត្របានព្រះរាជទានលិខិតកោះប្រជុំជាលើកដំបូងចំនួន ៦៨ ដែលមានន័យថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ៦៨កៅអី ដោយមិនអាចមានការកែប្រែឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់ដៃជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពេលចេញពីប្រជុំនៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។ RFA/Mom Sophon
ផ្ទុយពីការលើកឡើងនេះ មន្ត្រីអ្នកនាំពាក្យអង្គប្រជុំមកពីបក្សប្រឆាំង លោក យឹម សុវណ្ណ ហៅកិច្ចពិភាក្សានេះថា ជាប្រការគួរសោកស្ដាយ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ ព្យាយាមស្វែងរកយុត្តិធម៌ជូនពលរដ្ឋ ប៉ុន្តែបក្សកាន់អំណាចបែរជាព្យាយាមទាត់ចោលឆន្ទៈរាស្ត្រទៅវិញ។ លោកបញ្ជាក់ថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងធ្វើតាមការគ្រោងទុករយៈពេល ៣ថ្ងៃជាប់គ្នា ហើយគណបក្សសង្គ្រោះជាតិ នឹងមិនចូលប្រជុំសភាជាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឡើយ ប្រសិនណាម្ចាស់ឆ្នោតមិនយល់ព្រម។
ទន្ទឹមនឹងគ្នានេះ ព្រះមហាក្សត្រព្រះបាទសម្ដេច នរោត្តម សីហមុនី ព្រះអង្គបានចេញព្រះរាជសារមួយនៅថ្ងៃទី១៦ ខែកញ្ញា សំដែងហរទ័យព្រួយបារម្ភពីស្ថានភាពអស្ថិរភាពសង្គម និងនយោបាយកម្ពុជា បណ្ដាលមកពីជម្លោះនយោបាយ។ ព្រះអង្គក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារយុវជនម្នាក់ដែលបានស្លាប់ដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដោយហិង្សានៅម្តុំស្ពានអាកាសក្បាលថ្នល់។
នៅក្នុងជំនួបនៅវិមានរដ្ឋសភាកាលពីព្រឹកថ្ងៃទី ១៦ កញ្ញា នេះ គណបក្សប្រជាជនកម្ពុជា មានសមាសភាពចូលរួម ៧រូប ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានទី១ ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា តំណាងរាស្ត្រលោក ឈាង វុន និងលោក សោម សឿន ព្រមទាំងមានមន្ត្រីជាន់ខ្ពស់គណបក្សជាច្រើនរូបទៀត ប្រជុំគ្នានៅបរិវេណរដ្ឋសភាដែរ ដែលមានអ្នកតំណាងរាស្ត្រ លោក ជាម យៀប កូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ជាដើម។
ចំណែកឯគណបក្សសង្គ្រោះជាតិ ដឹកនាំដោយប្រធានគណបក្ស លោក សម រង្ស៉ី អនុប្រធានគណបក្ស លោក កឹម សុខា លោក ប៉ុល ហំម លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន ហើយមិនមានក្រុមជំនួយដូចគណបក្សកាន់អំណាចទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកគាំទ្របក្សសង្គ្រោះជាតិបន្តចូលរួមមហាបាតុកម្មនៅថ្ងៃទី២
- បាតុករម្នាក់ស្លាប់និងច្រើននាក់របួសក្នុងពេលប៉ះទង្គិចនៅក្បាលថ្នល់
- សកម្មភាពក្រុមបាតុករស្នាក់នៅទីលានប្រជាធិបតេយ្យ
- អបិយជំនឿខ្មែរលើអព្ភូតហេតុថ្ងៃបាំងឆត្រ
- ព្រះសង្ឃប្រមាណ៦០០អង្គនៅតែបន្តចូលរួមមហាបាតុកម្មអហិង្សា
- ក្រុមបាតុករបក្សប្រឆាំងបិទផ្លូវនៅកំពង់ឆ្នាំងតវ៉ាចូលរួមបាតុកម្មនៅភ្នំពេញ
- ក្រសួងមហាផ្ទៃថាបាតុកម្មរបស់បក្សប្រឆាំងជាទង្វើខុសច្បាប់
- ប៉ូលិសប៉ះទង្គិចជាមួយបាតុករនៅម្ដុំវត្តឧណ្ណាលោម
- ពលរដ្ឋតាមខេត្តមួយចំនួនមកចូលរួមមហាបាតុកម្ម
1 – រឿងនេះវាងាយស្រួលដូចបកចេកអីចឹងប្រសិនបើព្រះករុណាទ្រង់សីហមុនីចេញ
មុខការពារប្រជានុរាស្ត្រស្វែងរកសេចក្តីសុខជូនជាតិ។
ប៉ុន្តែទ្រង់អង្គនេះបានត្រូវក្រុមប្រឹក្សារាជវាំងដែលរៀបចំដោយក្រុមគណៈបក្សកាន់
អំណាចជ្រើសតាំងគេមិនយកនរោត្តមរន្ទរិទ្ធទេដោយគេដើរនយោបាយកំចាត់
និងកំចាយរាជវង្សស្តេច ទុកស្តេចវ័យក្មេងស្ទើគ្រប់វិស័យឲ្យសោយរាជស្រួលគេបង្វិលមិនខុស
ណាពីរឿងចិន រឿងសាមកុឡើយ។
ប៉ុន្តែពេលនេះបើសិនព្រះករុណាទ្រង់ហ៊ានធ្វើបដិវត្តដើម្បីរាស្ត្រ នោះប្រជារាស្ត្រនិងកងកម្លាំង
ប្រដាប់អាវុធគ្រប់ប្រភេទនៅទូទាំងប្រទេសច្បាស់ជាគាំទ្រនិងការពារព្រះអង្គមិនខាន។
ព្រោះទឹកចិត្តប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈស្រឡាញ់និងគេរពរាជវង្សខ្លាំងណាស់។
ដូចនេះអ្វីៗគ្រប់យ៉ាងវានឹងមានការផ្លាស់ប្តូរដោយស្វ័យប្រវត្តិ។
នេះជាល្បិចដែកជោសែន! កុំគិតថាការពារខ្សែរាជវង្សនោះគឺការពារអំណាចខ្លួនស្មោះ។
===========================
2 – បើយកល្អគួរតែស្នើសុំឲ្យមានការបោះឆ្នោតឡើងវិញសារជាថ្មីម្តងទៀត!
================
សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ
ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!
=========
ព្រសង្ឍជាតំណាងឲ្យលោកអាចារ្យហែមជាវ អាចារ្យស្វាពោរកំបោប្រកដមែនកាលនោះ
ព្រះសង្ឍបានក្រោកឡើងចូលរួមធ្វើប៉ាតុកម្មទាមទាសិទ្ធិសេរីភាពសាសនាជូនជាតិ។
ជំនាន់នោះព្រសង្ឃប្រើឆត័ជាអាវុធរហូតដណ្តើមបានសិទ្ធិនិងការគោរពពុទ្ធសាសនា។
ដូចនេះសូមព្រះសង្ឃគង្សនៅគ្រប់ទីវត្តអារាមក្រោកឡើងដើម្បីសិទ្ធិសេរីភាពរបស់ជាតិ
របស់ញាតិញោមនិងព្រះមហាក្សត្ររបស់ព្រះសង្ឃ!
====================
សូមបងប្អូនកុំជឿអាកាសែតដើមអំពិល
អាសយសុភាពវាញុះញុងទេ! ក្រុមប៉ាតុករជាក្រុមមិនមានអាវុធនៅក្នុងដៃទេ។
ក្រុមប៉ាតុករមានតែពិដារ ពាក្យស្លោក ទង់ជាតិ និងក្រណាត់លឿងរុំក្បាលតែប៉ុណ្ណោះ។
ក្រុមប៉ាតុករពិតជាមិនមែនធ្វើឲ្យពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាជនឡើយ!!!
ក្រុមប៉ាតុករប្រកាន់នូវភាពអហឹង្សាជានិច្ច!!! ផ្ទុយទៅវិញមានតែក្រុមកងកម្លាំងប្រដាប់
អាវុធតែប៉ុណ្ណោះដែលប្រើអាវុធនិងឆក់យកឪកាសមកបន្លំធ្វើឲ្យខូចសណ្តាប់ធ្នាប់។
នេះជាប្រពៃណីរបស់បក្សពួកសម្តេចដែកជោរ ដូចជាបញ្ជូនជំនាញឲ្យទៅបង្ក្រាបបទល្មើស
ប៉ុន្តែជំនាញទាំងនេះបែរជាបង្កើតនិងប្រព្រឹត្តបទល្មើសជួយបំផ្លាញជាតិថែមទៀត របៀបនេះ
គេហៅថាស៊ីតាមជំនាញ។
ដូចនេះសូមបង្អូនប្រុងប្រយត្ន័ជាមួយអាពួកជំនាញនិងសម្ថកិច្ចកម្លាំងរបស់បក្សពួកសម្ដេចជោរ
នេះ។ ដើម្បីជាភស្តុតាងសូមបងប្អូនចាំឃ្លាំមើលនិងតាមថតពីសកម្មភាពរបស់ក្រុមនេះឲ្យបាន
ជាប់ ថាតើអំពើហឹង្សាផ្តើមចេញពីខាងណា?????
=====================
អាឆ្កែមីឆ្កែKhmer Familyនេះ កុំមកដាក់និងប្រើពាក្យនេះមិនសមពួកអាក្បត់មីក្បត់
ជាតិឯងទេ។ ពួកឯងមីង៉ែងនេះមិនមែនជាជនជាតិខ្មែរទេ! អាឯងមីង៉ែងជាជនឈ្លានពាន
ទឹកដីខ្មែរ! អាឯងមីង៉ែងនឹងត្រូវរន្ទះបាញ់ងាប់ឆាប់ៗនេះមិនខាន!!!
ពួកឯងមីង៉ែងកុំបាច់មកញុះញុងកូនខ្មែរឲ្យរត់ចោលស្រុកទុកឲ្យតទៅទៀត! កុំដេកយល់សប្តិ!
កងកម្លាំងប្រដាប់អាវុធជាកូនខ្មែរ ដូចនេះអាចកំណត់មុខសញ្ញាបានច្បាស់លាស់ណាស់
ថាអាណាជាជនបង្កប់ អាណាមកបង្ករឲ្យខូចសណ្ដាប់ធ្នាប់! អាណាចង់ប្លន់ទឹកដីខ្មែរ។
ដើម្បីឲ្យបានដឹងអំពីអត្តសញ្ញាណច្បាស់លាស់សូមបងប្អូនតាមទៅមើលដល់ផ្ទះអ្នកស្លាប់
និងសាកលមើលថាតើជាជនជាតិអី? មកពីណា? ដើម្បីអ្វី? ពេលនោះបងប្អូនដឹងការពិត
ហើយថាក្រុមវានេះមកពីណា? ជាសាសន៍អី? សូមបងប្អូនដែលជាក្រុមកងកម្លាំងប្រដាប់
អាវុធជួយធ្វើអន្តរាគមន៍នឹងរក្សាការពារកូនខ្មែរ ឲ្យបានល្អព្រោះយើងជាឈាមជរ័ដូចគ្នា។
ខ្ញុំគិតថាផ្លែផ្ការវាមានតិចណាស់ប្រសិនបើចរចារតែរវាងខ្មែរនិងខ្មេរនោះ។ កានិយាយនេះមិនមែនមាន ន័យថាខ្ញុំជាបរទេសនិយមនោះទេហើយមិនគាំទ្រខ្មែរនិងខ្មែរដោះស្រាយគ្នានោះទេ។ ជាឧទាហរណ៍ លោកអ្នកធ្លាប់បានដឹងនិងឮពីបទពិសោធន៍នៃការចរចារគ្នានៅពេលដែលខ្មែរមានជំលោះគ្រប់រូបភាប នោះឃើញថាខ្មែរអាចដោះស្រាយជំលោះជាមួយខ្មែរគ្នាឯងបានតិចតួចណាស់ក្រៅពីនោះបើគ្មានអន្តរ ជាតិគេជួយសម្របសម្រួលទេនោះបញ្ហាមិនងាយដោះស្រាយចេញនោះទេ ដូចជាការចរចារសន្តិភាព
ទីក្រុងប៉ារីស លុបបំបាត់ជំលោះផ្ទៃក្នុងត្រីភាគី……….បានជាខ្ញុំហ៊ាននិយាយថាកិច្ចប្រជុំថ្ងៃនេះមាន លទ្ធផលតិចតួចនោះគឺមកពីដឹងចរិកខ្មែរខ្លះថាមានចរិករឹងរ៉ូសមិនសូវគិតផលប្រយោជន៍ជាតិជាធំនោះ
ទេពួកគេខ្លះគិតតែផលប្រយោជន៍បុគ្គលនោះទេ ដូច្នេះកិច្ចចរចារនេះបើមិនចំណេញផលប្រយោជន៍
បុគ្គល និងបក្សគេទេនោះ វាមិនងាយត្រូវគ្នាណាស់ ធម្មត្តាខ្មែរយើងមិនលះបង់ទេថាអញចេះជាងអែង
ហើយក៍មិនដែលស្តាប់យោបល់អ្នកដ៍ទៃនោះទេគឺចង់ឲ្យតែគេគ្រប់គ្នាស្តាប់ខ្លួនតែម្នាក់ ប្រសិនបើគេ
ស្រែកឲ្យតម្រង់ជួរគ្នាតែមួយជួរ នោះមនុស្សទាំង១០នាក់នោះតម្រង់ចេញជា១០ជួរហើយ។ តែយ៉ាង ណាក៍ដៅយខ្ញុំនៅតែលើកទឹកចិត្តឲ្យខ្មែរចរចារគ្នាឯងមុននិងរកភាគីទីបីបរទេសនោះ។
ខ្ញុំគិតថាផ្លែផ្ការវាមានតិចណាស់ប្រសិនបើចរចារតែរវាងខ្មែរនិងខ្មេរនោះ។ កានិយាយនេះមិនមែនមាន
ន័យថាខ្ញុំជាបរទេសនិយមនោះទេហើយមិនគាំទ្រខ្មែរនិងខ្មែរដោះស្រាយគ្នានោះទេ។ ជាឧទាហរណ៍
លោកអ្នកធ្លាប់បានដឹងនិងឮពីបទពិសោធន៍នៃការចរចារគ្នានៅពេលដែលខ្មែរមានជំលោះគ្រប់រូបភាប
នោះឃើញថាខ្មែរអាចដោះស្រាយជំលោះជាមួយខ្មែរគ្នាឯងបានតិចតួចណាស់ក្រៅពីនោះបើគ្មានអន្តរ ជាតិគេជួយសម្របសម្រួលទេនោះបញ្ហាមិនងាយដោះស្រាយចេញនោះទេ ដូចជាការចរចារសន្តិភាព
ទីក្រុងប៉ារីស លុបបំបាត់ជំលោះផ្ទៃក្នុងត្រីភាគី……….បានជាខ្ញុំហ៊ាននិយាយថាកិច្ចប្រជុំថ្ងៃនេះមាន លទ្ធផលតិចតួចនោះគឺមកពីដឹងចរិកខ្មែរខ្លះថាមានចរិករឹងរ៉ូសមិនសូវគិតផលប្រយោជន៍ជាតិជាធំនោះ
ទេពួកគេខ្លះគិតតែផលប្រយោជន៍បុគ្គលនោះទេ ដូច្នេះកិច្ចចរចារនេះបើមិនចំណេញផលប្រយោជន៍
បុគ្គល និងបក្សគេទេនោះ វាមិនងាយត្រូវគ្នាណាស់ ធម្មត្តាខ្មែរយើងមិនលះបង់ទេថាអញចេះជាងអែង
ហើយក៍មិនដែលស្តាប់យោបល់អ្នកដ៍ទៃនោះទេគឺចង់ឲ្យតែគេគ្រប់គ្នាស្តាប់ខ្លួនតែម្នាក់ ប្រសិនបើគេ
ស្រែកឲ្យតម្រង់ជួរគ្នាតែមួយជួរ នោះមនុស្សទាំង១០នាក់នោះតម្រង់ចេញជា១០ជួរហើយ។ តែយ៉ាង
ណាក៍ដៅយខ្ញុំនៅតែលើកទឹកចិត្តឲ្យខ្មែរចរចារគ្នាឯងមុននិងរកភាគីទីបីបរទេសនោះ។
លទ្ធផលចេញហើយ លទ្ធផលចេញហើយ កិច្ចប្រជុំចរចារ រវាង គណបក្សប្រជាជន និង គណបក្សសាងគ្រោះជាតិ បានសំរេចឯកភាពគ្នាថា នឹងអោយបាតុករធ្វើបាតុកម្មរយៈពេល ២ខែទៀតចុះ(60ថ្ងៃ) ឡា ឡា ឡា ឡា ឡាធើអ៊ែម អ៊ែមធើអាន់ អ៊ែមអើុយឌីជើយ…….;
កិច្ចប្រជុំកំពូល បានឯកភាពគ្នា ៣ ចំណុច៖
១-ឯកភាព គោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ ចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីកុំឲ្យមានអំពើហិង្សារវាងក្រុមបាតុករ និងក្រុមសមត្ថកិច្ច
២-ឯកភាព ធ្វើការកែទម្រង់សម្រាប់ការបោះឆ្នោតខាងមុខ
៣-ថ្នាក់ដឹកនាំគណបក្សទាំងពីរ បានឯកភាពគ្នាថា នឹងមានការជួបប្រជុំគ្នាតទៅទៀត តាមគ្រប់កំរិត។
តើអស់លោកយល់យ៉ាណាដែរនៅលទ្ធផលទាំងបីចំនុចនេះ!!! ប៉ុន្តែខ្ញុំនៅតែឆ្ងល់ថាកិច្ចព្រមព្រៀង ទាំងបីចំនុចនេះមិនមើលឃើញពីគោលបំណងធំរបស់បក្សសង្គ្រោះជាតិចង់បានសោះគឺការបង្កើត គណះកម្មការចំរុះឯករាជ្យដើម្បីស្វែងរកការពិតនៃភាពមិនប្រក្រតីមុននិងក្រោយបោះឆ្នោតសោះ។ បើដូច្នេះមែនមានន័យថាបក្សសង្គ្រោះជាតិនៅតែបន្តរធ្វើបាតុកម្មដោយអហឹង្សារបន្តរ ដោយប្រព្រឹត្ត ទៅដោយស្ងាត់ស្ងៀមតាមព្រះរាជ្យតម្រិះរបស់ព្រះមហាក្សត្រ!!!!!!!
“គ.ជ.ប ប្រកាសថាការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះឆ្នាំ2013 នឹងប្រព្រឹត្តទៅពីថ្ងៃទី1 ដល់ 20 តុលា”
-អាថោក ពីមុនបោះឆ្នោត គេស្នើសុំម្តេចមិនធ្វើ ដល់មានរឿងកើតឡើង ទើបចាប់ផ្តើមធ្វើ
ធ្វើម្រាយវាយ៍ស្អី បោះឆ្នោតហើយហ្នឹង អាងាប់ ងាត្រូវគាប់បែក អាចោរ អានាំហិនហោចដល់ខ្មែរ
ទន់ឈ្នះរឹង។
លើកមុនគេមិនព្រមឲ្យពិនិត្យបញ្ជីផង ឥឡូវគេចៀសមិនរួចទើបគេឲ្យពិនិត្យ ដូច្នេះម្ចាស់ឆ្នោតត្រូវតែតស៊ូទៅពិនិត្យដើម្បីផ្ទៀងផ្ទាត់រកខ្លួនឯងនិងញ្ញាត្តិមិត្ត។ការពិនិត្យនេះនឹងរកឃើញកំហុសចេតនារបស់គជបទៀតជាមិនខាន។
ស្រឡាញ់មេ បំពេរកូន។ពេលវេលាអាចធ្វើឲ្យប្រែប្រួលអ្វីមួយបាន។
បើប្រជុំយូ អស់ពេលវែង តែបានលទ្ធផលតិចយ៉ាងហ្និង គឺជាយុទ្ធសាស្រ្តបង្ហិនពេលរបស់ស៊ីភីភីដើម្បីកុំឲ្យមេស៊ីអិនអាភីនាំបាតុករដើពេញផ្លូវ។
ស្រឡាញ់ំមេ គឺបបួលមេចូលប្រជុំ។
បំពេរកូន គឺ ធ្វើឲ្យកូននៅតែមួយកន្លែង កុំដើរឆ្វេតឆ្វាត។
អារឿងអូសបន្លាយពេលនេះ ពួកកុំម្មុយនីស្តពូកែណាស់។ ពួកគេមានទ្រីស្តី ៉បង្ករឧកាស.ឆក់ឧកាស.ឆ្លៀតឧកាស៉ ៉
បើអត់មាន គេបង្ករ។
ដល់មានហើយ រឺបង្ករហើយ គេឆក់យក។
ដល់តែយកហើយ គេមិនអស់ចិត្ត គេឆ្លៀតបន្ថែមទៀត។
ពូកែពេក ទើបទាំងមេទាំងកូន បង្ករពុករលួយ ឆក់ពុករលួយ ឆ្លៀតពុករលួយ ទាល់តែរលត់កោះត្រល់ ហើយកំពុងតែរករលាយប្រទេសជាតិទៀត។
បាតុករដែលចាប់បាន៦នាក់មានយួនម្នាក់ តើរឿងនឹងវាយ៉ាងម៉េច ? ដូច្នេះហើយបានជាខ្ញុំឃើញអាមួយស្រែកបញ្ជាគេអោយចូលៗ និងបញ្ជាអោយវាយឡានពេទ្យ វាឡើងជិះម៉ូតូមួយសំដៅទៅក្រុងតាខ្មៅដោយមិនចូលបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ ក្រោយពេលប៉ូលីសដេញវាយប្រជាជនដែលឈរមើលតាមមុខផ្ទះ និងបាតុករខ្លះ តើអ្នកនៅពីក្រោយខ្នងរឿងនេះជានរណ?សូមពួកអស់លោកដែលកាន់ជើងខាងបក្សយួនបកស្រាយផងមើល?
តើសង្រ្គោះជាតិជួលយួនឬក៏បក្សយួនជួលយួនមកធ្វើបាតុកម្នអោយមានចលាចល ដើម្បីលេសដើរបង្រ្កាបនិងគំរាមប្រជាពលរដ្ឋកុំអោយហ៊ានចូលរួមឋាតុកម្មនៅថ្ងៃបន្ទាប់ទៀតអោយខ្លាច
Of course, we could see perfectly well that plot of Hun Sen to shot and killed the contesters in order for frightening to the people not dare join the contests in the next day.
Warning to all poor people,
if Hun Sen&CPP pay you the high price to do their job such violent in your society, they will kill you completely to close your mouth and don’t need to waste money to pay you, such as Rothana who killed Chouth Vuthy for an example . So you must not get involve with CPP who is the criminal in your society and turn yourself to be death.
as for me , i’m not appreciated this morning negociation result …because it ‘s a crazy way of sheep or chicken team are goes to talking about peace in front of FOX or tiger … cnrp leader must not go to negociate with the thieves cpp ..because they are thieves how they would have a real willing to find the justice in this problem ..
gfghh
ចរចារថ្ងៃនេះ កុំភ្លេចបញ្ចូលអាគោលនយោបាយប្រាក់បៀវត្សមន្រ្តីរាជការយ៉ាងតិច១លាន អោយបានផងណា !!!!!!!!!!!!!!!!!!!!!