ផ្ទុះ​​ចង្ក្រាន​ហ្គាស៍​ពេល​ដាំ​ស្ល ឆាប​ឆេះ​​ផ្ទះ​​អស់ ៣ ខ្នង​​នៅ​​ខាង​ជើង ច្រក​ចូល​​វត្ត​​ដំបូក​​ខ្ពស់​

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ លំ​នៅ​ដ្ឋាន​​របស់​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន ៣​ ខ្នង​​ត្រូវ​បាន​​អគ្គិ​ភ័យឆាប​ឆេះ​​ កាល​ពី​វេ​លា​​ម៉ោង ៦​​ល្ងាច​​ថ្ងៃ​ទី​​១៩ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​​ចំណុច​​ក្រោយ ធ​នា​គារ​​រ៉ូ​យ៉ាល់ ANZ ផ្លូវលេខ ២៧១ ស្ថិត​នៅ​​ខាង​ជើង​ច្រក​ចូល​វត្ត​ដំបូក​ខ្ពស់ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយសារ​ផ្ទុះ​ចង្ក្រានហ្គាស៍ ដែល​ម្ចាស់ផ្ទះ​កំពុង​ដាំ​ស្ល​។​

Wat-191022

​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ នៅ​ចំណុច​ចង្ក្រាន​បាយ ដែល​កំពុងតែ​ដាំ​ស្ល ហើយ​ក្នុងនោះ ផ្ទះ​ឈើ​ចំនួន ២​ខ្នង​ជាប់ៗ​គ្នា បាន​ឆ្លង​រាលដាល បន្តបន្ទាប់​រហូតដល់​ផ្ទះ​ឈើ​មួយ​ខ្នង​ទៀត ដែលមាន​ទំហំ​ធំ​គួរសម ដែល​ក្នុង​នោះគេ​បានឃើញ ផ្ទុះ​ធុង​ហ្គាស៍​ជាច្រើន​ធុង លាយ​លំនឹង​ទុស្សេ​ខ្សែភ្លើង ដែល​ត​បណ្តាញ​ឆ្លង​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ពន្លត់​អគ្គិភ័យ​លំបាក ក្នុងពេល​ចុះទៅ​អន្តរាគមន៍ ។​

​គ្រោះ​អគ្គិភ័យ​នេះ បានធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ​ដែល​ភ្លើង​ឆេះ​ដំបូង ត្រូវបាន​បំផ្លាញ​អស់ទាំង​ស្រុង​។ ដោយឡែក​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ ២​ខ្នង​ជាប់ៗ​គ្នា​ទៀត ត្រូវបាន​ជួយ​រំដោះ​ទាន់ ដែល​សរុបទៅ​លំនៅដ្ឋាន​ដែល​រង ការខូចខាត​គឺមាន ៣​ខ្នង​។ លំនៅដ្ឋាន​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ សុទ្ធសឹង​ជា​ផ្ទះ​ឈើ ក្នុងនោះ​ផ្ទះ​ឆេះ​ដំបូង​មាន​ទំហំ ៤​ម៉ែត្រ​គុណ​នឹង​៥ ម៉ែត្រ ហើយ​ផ្ទះ​ឈើ ២​ខ្នង​ទៀត​មាន​ទំហំ ៦​គុណ​នឹង​៩ ម៉ែត្រ​៕

What Next?

Recent Articles