អគ្គិភ័យ ឆាបឆេះ​ផ្ទះ​ប្រមាណ​ជា​៦​ខ្នង នៅភូមិក្បាលទំនប់ ខណ្ឌមានជ័យ

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសៅរ៍ ទី19 ខែតុលា ឆ្នាំ2013
http://vodhotnews.com

រូបភាពដោយបណ្តាញ Facebook

រូបភាពដោយបណ្តាញ Facebook

​ផ្ទះ​ប្រមាណ​ជា​៦​ខ្នង​នៅក្នុង​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ផ្លូវ​លេខ​២៧១ ​ផ្លូវ​ចូល​វត្ត​ដំបូល​ខ្ពស់ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​នេះ​។

អាជ្ញាធរ បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​២០ ដើម្បី​ពន្លត់ ដោយសារ​ផ្លូវ​នៅ​ទីនោះ មាន​សភាព​ចង្អៀត​ និង​ពិបាក​ធ្វើការ​ពន្លត់​។​

​ចរាចរណ៍​នៅតាម​ផ្លូវ​លេខ​២៧១ ម្តុំ​ធនាគារ​អេស៊ីលីដា និង​ធនាគារ ANZ Royal មាន​ការកកស្ទះ​។

​មិនទាន់មាន​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នៅឡើយ​ទេ ពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ នៅឡើយ​ទេ​។ ចំណែក​ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស ក៏​មិន​ទាន់​មាន​សេចក្តីរាយការណ៍​នៅឡើយ​ទេ​៕

​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ​laysamean168@yahoo.com

What Next?

Recent Articles