រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលទើបចូលកាន់តំណែងថ្មី បានប្រកាសអំពីការកែទម្រង់លើវិស័យអប់រំ និងពង្រឹងវិស័យអប់រំ ឡើងវិញ។ កន្លងមក វិស័យអប់រំកម្ពុជា ទទួលរងការរិះគន់ជាច្រើន ដូចជា ប្រាក់ខែមន្ត្រីរាជការ ពិសេសគ្រូបង្រៀនមិនអាចសមាមាត្រនឹងតម្លៃទំនិញ ដែលនាំឲ្យគ្រូខ្លះប្រព្រឹត្តអំពើពុករលួយ និងគ្រូខ្លះយកម៉ោងរដ្ឋទៅបង្រៀនសាលាឯកជនជាដើម។
ដោយ អ៊ុក សាវបូរី
2013-10-21
RFA
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងវេទិកាស្ដីពីការងារអប់រំ យុវជន និងកីឡា នាវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ RFA/Ouk Savborey
លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលទើបឡើងកាន់តំណែងថ្មី ប្ដេជ្ញាអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលនាយករដ្ឋមន្ត្រីបានប្រកាសនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ សម្រាប់នីតិកាលទី៥។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ថ្លែងថា អាណត្តិថ្មីរបស់រាជរដ្ឋាភិបាល គឺជារបត់ថ្មីមួយ ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា គឺត្រូវដណ្ដើមមកវិញនូវបេះដូងបុគ្គលិកសិក្សា និងយុវជន ដែលស្ថិតក្នុងវ័យសិក្សា។ លោកថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសីទស្ដីពីការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០១៣ នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្រោមឱវាទក្រសួងអប់រំ ប្រមាណ ៩០០នាក់។
លោក ហង់ ជួនណារ៉ុន៖ «ហើយធ្វើការមិនចេះតែបក្ខពួកគេ តែងតាំងតែបក្ខពួកខ្លួនឯងទៅអ្នកផ្សេងទៀតអត់មើល អ៊ីចឹងជាចំណុចមួយ អ្នកដែលគ្នាពូកែ គេអត់ចង់នៅទេកន្លែងហ្នឹង ធ្វើម៉េចត្រូវតែចេញទៅធ្វើការនៅខាងក្រៅ ហើយបើសិនជាយកបក្ខពួកនិយម យកគ្រួសារនិយមទៅ ដូចបក្ខពួកខ្លួន បានឡើងតំណែង អាហ្នឹងហើយដែលបង្កើតជាបញ្ហាធំ»។
លោកបន្តថា ក្រៅពីកែលំអគុណភាពអប់រំ ក៏ត្រូវពិនិត្យកន្លែងលេងកីឡារបស់សិស្សដែរ៖ «កំណែទម្រង់វិស័យកីឡាធំណាស់។ យើងមើលការគ្រប់គ្រងរបស់យើងកន្លងទៅនេះ ហាក់មានការធូររលុង ដោយសារតែកន្លែងដែលទាត់បាល់កីឡាដ្ឋានជាតិ គេយកទៅជួលទៅអីធ្វើឲ្យមានបញ្ហា។ អ៊ីចឹង ត្រូវពិនិត្យឡើងវិញ អ្នកដែលកាន់ខាងកីឡា សុំពិនិត្យឡើងវិញ ហើយកែទម្រង់វិស័យរបស់ខ្លួន»។
វេទិកាបានកំណត់អាទិភាពនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០១៣ ទៅឆ្នាំ២០១៨។
លោក ហង់ ជួនណារ៉ុន បន្តថា ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ បានរៀបចំឯកសារឲ្យមានការកែទម្រង់ដូចជា ឧត្តមសិក្សាត្រូវជជែកគ្នារវាងផ្ទៃក្នុងក្រសួង ជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សា ហើយអនុវត្តឲ្យបានក្នុងរយៈពេល ៥ឆ្នាំ។ ទី២ គោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេស។ ទី៣ គោលនយោបាយស្ដីពីការបង្កើតការងារដល់យុវជន៖ «ពីព្រោះយុវជនហ្នឹងសំខាន់ណាស់ ៥០% នៃប្រជាជនកម្ពុជា មានអាយុពី ១៥ឆ្នាំ ទៅ ២៤ឆ្នាំ ហើយបើគិតទៅដល់ ៣០ឆ្នាំ មានជាង ៧០%។ អ៊ីចឹង ការងារយុវជននេះ គឺសំខាន់ណាស់ ដែលយុវជនយើងដែលមិនសូវមានជំនាញអ៊ីចឹង យើងត្រូវមានវគ្គបណ្ដុះបណ្ដាលខ្លី វែងអ៊ីចឹង ការផ្តល់អាហារូបករណ៍អ៊ីចឹង»។
លោក ហង់ ជួនណារ៉ុន បន្ថែមថា មានការរិះគន់ពីការប្រឡងបាក់ឌុប ដែលត្រូវកែលំអ និងត្រូវជជែកគ្នាតាំងពីឥឡូវ រហូតដល់ចុងឆ្នាំ។ ការជជែកត្រូវឲ្យអស់ពីវិធានការដែលត្រូវធ្វើ ហើយនៅពេលប្រឡងបាក់ឌុប លើកក្រោយ ត្រូវធ្វើឲ្យបាន ដោយធ្វើយ៉ាងណាឲ្យទាំងអស់គ្នាទទួលស្គាល់៖ «ព្រោះសង្គមយើងគេមើលការងារមិនល្អមកពីបាក់ឌុប វាមិនកើត។ អ៊ីចឹងអ្នកដែលប្រឡងចេញហ្នឹង ក៏មានបញ្ហា ហើយទៅមុខទៀត ក៏មានបញ្ហា ហើយបើយើងធ្វើរឿងនេះមិនបាន យើងចង់ធ្វើអីទៀតដែលល្អក៏គេអត់ជឿដែរ»។

លោកបន្ថែមថា កន្លងមកការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បានធ្វើការផ្ទុយគ្នា។ អ្នកកាន់គោលនយោបាយ មិនបានធ្វើការជាមួយអ្នកកាន់ថវិកាទេ ឥឡូវនេះត្រូវប្ដូរឲ្យមានការអង្គុយជជែកគ្នា ដើម្បីធ្វើយ៉ាងណាឲ្យមានកិច្ចសហការគ្នា ដើម្បីអភិវឌ្ឍជាតិទាំងមូល៖ «អ្នកដែលកាន់គោលនយោបាយមានតែគោលនយោបាយ អ្នកដែលកាន់លុយមានតែលុយ។ ដល់អ៊ីចឹង វាអត់ស៊ីគ្នា អ៊ីចឹងយើងត្រូវធ្វើម៉េចឲ្យវាស៊ីគ្នា ពីរឿងគោលនយោបាយ ហើយនិងធនធាន ទាំងធនធានមនុស្ស ក៏ដូចជាធនធានហិរញ្ញវត្ថុ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងថា សមាគមនេះរង់ចាំមើលការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ ដែលស៊ីជម្រៅ ហើយសមាគមគ្រូនឹងគាំទ្រការអនុវត្តបាន ប្រសិនបើរដ្ឋមន្ត្រីឡើងកាន់តំណែងថ្មីជួយស៊ើបអង្កេតពីអំពើពុករលួយនៅពេលប្រឡងគ្រូថ្មីៗ នៅតាមបណ្ដាខេត្តដែលកំពុងតែមានសំណូក៖ «ប្រឡងគ្រូឧត្តមសិក្សាថ្ងៃ២៩ កញ្ញា កន្លងទៅនេះ ក៏ឃើញមានការពុករលួយពី ៣ពាន់ដុល្លារ ទៅ ៣.៥០០ដុល្លារ ជាប់ ហើយឲ្យលោករដ្ឋមន្ត្រីត្រូវតែធ្វើការស៊ើបអង្កេត»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំពីការកែទម្រង់មាន ទី១ បញ្ហាប្រឈមចំពោះមុខ ដូចជាការគ្រប់គ្រងបុគ្គលិក ការប្រឡងនៅគ្រប់កម្រិតសិក្សា គុណភាពអប់រំយុវជនមានជំនាញទាប។ ទី២ បញ្ហាគន្លឹះ ដូចជា ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពង្រឹងការគ្រប់គ្រងបុគ្គលិក ពង្រឹងការប្រឡងគ្រប់ប្រភេទ បង្កើតធនាគារខួរក្បាលក្នុងវិស័យអប់រំ កំណែទម្រង់ឧត្តមសិក្សា បង្កើនគុណភាពសិក្សាឲ្យមានការអភិវឌ្ឍសម្រាប់យុវជន នូវជំនាញបច្ចេកទេស និងជំនាញទាន់ពេល និងកំណែទម្រង់ការអប់រំកាយ និងកីឡា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រូបង្រៀនខេត្តកំពង់ចាមត្អូញត្អែរពីការយឺតយ៉ាវបើកប្រាក់ម៉ោង
- យុវតីក្រីក្រខ្មែរម្នាក់ក្លាយជាតួឯកនៅក្នុងខ្សែភាពយន្តឯកសារហូលីវូដ
- សមាគមគ្រូបង្រៀនរំពឹងថារដ្ឋមន្ត្រីអប់រំថ្មីនឹងជួយអន្តរាគមន៍ដល់គ្រូបង្រៀន
- គ្រូបង្រៀនប្រារព្ធទិវាគ្រូបង្រៀនពិភពលោកលើកទី១២
- គ្រូបង្រៀននៅរតនគិរីតវ៉ាចំពោះផែនការដំឡើងម៉ោងបង្រៀន
- មន្ត្រីក្រសួងអប់រំត្អូញត្អែរពីកង្វះមធ្យោបាយបំពេញបេសកកម្មការងារ
- សាលាក្រុងមិនអនុញ្ញាតឲ្យសមាគមគ្រូប្រារព្ធទិវាគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យ
- សមាគមគ្រូគ្រោងដាក់ញត្តិស្នើដំឡើងប្រាក់បៀវត្ស១លានរៀល
- គ្រូបង្រៀនអនុវិទ្យាល័យខេត្តព្រៃវែងត្អូញត្អែរពីប្រាក់ខែតិច
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស អាពួកត្រកូលហ៊ុន ។ ផ្តើមពីកាត់ក្បាលអាខ្វាក់មុនគេ អាហ៊ុន តូ បន្ទាប់ និងបន្តបន្ទាប់ទៀត ត្រូវចាត់ការ ពួកត្រកូលហ៊ុន ទាំងអស់ ។
ការកែទំរង់នឹងបានទទួលជោគជយ័ នៅពេលមានការប្រមូលផ្្តុំមតិយោបល់បានច្រើន ហើយកំណត់យកមតិភាគច្រើនជាអាទិភាព និងត្រូវទុកមតិភាគតិច ជាចំណែកទុនមួយបន្តកែលំអរ ។ លោករដ្ឋមន្រ្តីជាកាពីតែនត្រូវមានសេចក្តីក្លាហានក្នុងការកាត់បញ្ហានិងហ៊ានជំរាបការពិតដល់ប្រមុខរដ្ឋាភិបាលករណីហួសដែនសមត្ថកិច្ចសំរេចចិត្តរបស់ខ្លួន ។ ការកែទំរង់បានល្អនឹងបានទទួលផលជាទីពេញចិត្តសំរាប់វិសយ័នេះនិងប្រជាពលរដ្ឋទូទៅរបស់យើង ។ ដំណាក់ផ្តល់ការយកចិត្តទុកដាក់លើតែបរិមាណទាំងសាលា គ្រូ និងសិស្សមានថយចុះហើយ វាឈានចូលដល់ដំណាក់កាលយកចិត្តទុកដាក់បំផុតលើគុណភាពនិងសេវាកម្មទាំង សាលា គ្រូនិងសិស្ស (Quantity orientation stage was passed, now come into quality orientation stage and perfection stage maybe take times)។ ដំណាក់កាលជ្រើសរើសរកតែអង្ករដើមៗល្អមកដល់ហើយ មុននេះតំរូវការមិនប្រកាន់ទេ ឱយតែអង្កទោះបីបាក់ខ្ទេចយ៉ាងម៉េចក៌បរិភោគបានដែរ តែឥឡូវនេះអ្នកខ្លះគិតពីសុខភាពនិង ពីគុណប្រយោជន៌របស់វា ដូចនេះយើងពិតជាត្រូវការនូវការវិវត្តិ ផ្លាស់ប្តូរប្រកបដោយនិរន្តភាព ” ទំពាំងល្អ ពិតជានឹងក្លាយជាឫស្សីល្អ” ។
កុំភ្លេចកែលោកគ្រូអ្នកគ្រូខ្លះលក់ស្ករគ្រាប់លក់មេរៀនក្នុងថ្នាកផង។
សូមអោយគោលណ័ថ្មីដែលឯកឧត្តមបានដាក់ចុះអនុវត្តបានជោគជ័័័យដើម្បីផលប្រយោជន៍ប្រទេស ជាំតិយើង ។
តាងនាមមន្ត្រីអប់រំនៃអនុវិទ្យាល័យ សុធារស និងក្នុងនាមខ្លួនខ្ញុំ គឹម សុខ សូមថ្លែងនូវអំណ
គុណទុកជាមុន នូវប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ដែលបានមានប្រសាសន៍យកចិត្តទុកទាក់
ស្តីពីជីវភាពរបស់ បុគ្គលិកសិក្សា ការពិនិត្យ និងកែទំរង់ប្រព័ន្ធអប់់រំឲ្យមានគុណភាពពីតប្រាកដ
ដោយមិនបានទំលាក់កំហុសឲ្យមន្ត្រីអប់រំដែលមិនអនុវត្តខុស ពិសេសសូមគាំទ្រការឃាតខ្លួនជន
សង្ស័យធ្វើឲ្យបែកវិញ្ញាសាមុនថ្ងៃប្រឡង ៣ ហើយតែងតែនិយាយថាគណៈមេយោគធ្វើឲ្យបែកពេល
ប្រឡងនាពេលកន្លងមក ។
សូមឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំ ។
ពេលរដ្ឋទើបតែឡើងថ្មី ឬអ្នកទើបតែឡើងតួនាទីសុទ្ធតែឡើងប្តេជ្ញា
តែការអនុវត្តន៍ដូចជានៅដដែល
khmer family កុំយកលាបមកបាំងមុខយកខួរក្បាលមកពិចារណាផង
សូមក្រលេកមើលជុំវិញខ្លួនឯងសិនសឹមក្រលេកមើលខ្លួនឯងជាក្រោយ
បើមិនតម្លើងប្រាក់បៀវត្សគ្រូបង្រៀនទេចង់កែរទំរង់ទាល់តែងាប់ក៍គ្រូគ្មានកំលាំងចិត្តនិងទៅបង្រៀន ពីទំរង់ថ្មីស្អីនោះដែរ។ គន្លឺះតែមួយគឺប្រាក់ខែសមរម្យព្រោះតែក្រពះវាឃ្លានបង្រៀនមិនកើត សួរថាបើ ទោះបីជាសត្វគោឲ្យស្មៅវាសុីតិចតួចតើវាមានកំលាំងភ្ជួរស្រែដែរឬទេ។ ចូលចិត្តតែដោះស្រាយមិន ចំនិងបញ្ហារ និយាយច្រើនអតប្រយោជន៍ បើដោះស្រាយចំបញ្ហារនោះលោករដ្ឋមន្ត្រីមិនបាច់និយាយ ច្រើននោះទេគឺគ្រូគេមានការគិតនិងឆាប់យល់ណាស់។