កុមារីវ័យ ៨ឆ្នាំម្នាក់ទៀត ត្រូវរកឃើញថាបានឆ្លងមេរោគជំងឺផ្ដាសាយបក្សី (H5N1)។ សេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែតុលា បានអោយដឹងថា កុមារីរូបនោះមានទីលំនៅក្នុងភូមិអូររាំង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ដោយ សុ ជីវី
2013-10-22
RFA

ស្ត្រីម្នាក់កំពុងដាក់ចំណីឲ្យមាន់។ Photo: RFA
នាងត្រូវរកឃើញថា ផ្ទុកមេរោគ H5N1 កាលពីថ្ងៃទី១៧ ខែតុលា ដោយមជ្ឈមណ្ឌលប៉ាស្ទ័រកម្ពុជា ។ នាងចាប់ផ្ដើមក្ដៅខ្លួនខ្លាំង និងកណ្ដាស់ពីថ្ងៃទី៨។ បន្ទាប់មក ចាប់ផ្ដើមក្អកខ្លាំង និងក្អួត ហើយក៏ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែតុលា។ បច្ចុប្បន្ន កុមារីរូបនោះបានស្ថិតក្នុងស្ថានភាពជំងឺនឹងនរ។
មន្ត្រីសុខាភិបាល បានរកឃើញថា នាងបានឆ្លងមេរោគនៅពេលជួយធ្វើម្ហូបក្នុងគ្រួសារ ដោយប៉ះពាល់មាន់ដែលបានងាប់ដោយជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំផ្ដល់ការព្យាបាលជំងឺភ្នែកអត់គិតថ្លៃ៥ថ្ងៃ
- កុមារកម្ពុជាប្រមាណ២ពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺរាករូស
- សប្បុរសជនជួយសង្គ្រោះជីវិតស្ត្រីសម្រាលកូននៅមន្ទីរពេទ្យខេត្តបាត់ដំបង
- អ្នកកាសែតរៀនពីពាក្យប្រើក្នុងព័ត៌មានមេរោគអេដស៍ជំងឺអេដស៍
- ស្ថានភាពជំងឺរបស់កុមារក្រោយមានទឹកជំនន់
- បទសម្ភាសន៍ស្ដីពីជំងឺរលាកភ្នែកក្រហម
- ក្រសួងព្រមានដាក់ពិន័យក្រុមហ៊ុនថ្នាំជក់បើផ្សាយពាណិជ្ជកម្មបារី
- ពលរដ្ឋគួរយល់ដឹងអំពីការបរិច្ចាគឈាម
- ទឹកជំនន់បង្កឲ្យក្មេងៗនៅសៀមរាបខ្លះកើតជំងឺ