គណបក្ស​សង្គ្រោះ​ជាតិ​​គ្រោង​រៀបចំ​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ជួយ​អ្នក​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​​

ដោយ៖​ តាំង វីដា​
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

flood-in-cambodia-2013-09-30-2013-10-09-2013-11-07

​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​ចរចា​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ ដើម្បី​ជួយ​ដោះ ស្រាយ​ទុក្ខលំបាក​របស់​ប្រជាជន​ឲ្យបាន​ទាន់​ពេល​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ ​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ​មូរ សុខ​ហួរ លើកឡើងថា ក្នុងពេល​ទឹកជំនន់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ពិសេស​នៅ​ឆ្នាំ​២០១៣​នេះ ប្រជាជន​ជួប​ការលំបាក​ដោយ​សារ​ការជួយ​សង្គ្រោះ និង​ការផ្តល់​ជំនួយ​ឧបត្ថម្ភ​មិន​បាន​គ្រប់គ្រាន់​។ លោកស្រី​បញ្ជាក់​ថា ដើម្បី សម្រួល​​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ គឺ​ត្រូវ​បង្កើត​កញ្ចប់​ថវិកា​ចំណាយ​ឲ្យបាន​ជា​ក់​លាក់ សម្រាប់​ជួយ​ដល់​ប្រជាជន​ពេល​ជួប​ទឹក​ជំនន់ ឬ​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេងៗ​ទៀត​។

​កាលពី​ខែ​តុលា​កន្លងទៅ គណៈរដ្ឋមន្ត្រី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អនុម័ត​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៤ មាន​ទឹកប្រាក់​ស្មើនឹង ​៣៥០០​លាន​ដុល្លារ សហរដ្ឋអាមេរិក​។ តែ​ថវិកា​នេះ មិន​លម្អិត​ថា ត្រូវ​ចំណាយ​លើ​ផ្នែក​អ្វីខ្លះ​នៅឡើយ​ទេ៕

សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotenews.com

What Next?

Recent Articles