គ​.​ស​.​ន រៀបចំ​សន្និបាត​ពីរ​ថ្ងៃ ស្តីពី​ការលើកកម្ពស់​ការចូល​រួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​​

ដោយ៖​ ដួង សុខា​
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​គណៈកម្មាធិការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ (​គ​.​ស​.​ន​) ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​មួយ រៀបចំ​សន្និបាត​ប្រចាំឆ្នាំ ពី​ថ្ងៃ​ទី​៧ ដល់​ទី​៨ ខែវិច្ឆិកា នៅ​មជ្ឈមណ្ឌល លី​ទ្បា ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដើម្បី​លើកកម្ពស់ និង​ពង្រឹង​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ស​.​ន ចុះ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឲ្យដឹងថា សន្និបាត​នេះ​ក៏​មាន​គោលបំណង​លើកទឹកចិត្ត​ស្ត្រី​ជា​សមាជិក​ថ្មី​របស់ គ​.​ស​.​ន ឲ្យចូល​រួម​ពិភាក្សា​លើ​ផែនការ​យុទ្ធសាស្ត្រ​៣​ឆ្នាំ​របស់ គ​.​ស​.​ន ក្នុង​ការលើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​ន​យ​បាយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា សន្និបាត​រយៈពេល​ពីរ​ថ្ងៃ​នេះ​មាន​ការចូលរួម​ពី​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន​ផ្សេងទៀត ដើម្បី​ពិភាក្សា​ពី​ភាព​ជោគជ័យ និង​បញ្ហា​ប្រឈម​របស់ គ​.​ស​.​ន​៕

សូមសរសេរមកកាន់ លោក ​ដួង សុខា​ តាមរយៈ duong.sokha@vodhotnews.com

What Next?

Recent Articles