មនុស្សពីរនាក់បានស្លាប់ និង ៩នាក់ផ្សេងទៀតរងរបួស រួមទាំងលំនៅឋានជាច្រើនខ្នង បានដួលរលំដោយសារខ្យល់ព្យុះ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
ដោយ សួន សុផលមុន្នី
2013-11-07
RFA
មេឃុំបឹងប្រាំ លោក ឈា នី ថ្លែងថា ក្រុមអាជ្ញាធរមូលដ្ឋានកំពុងចុះទៅពិនិត្យដល់កន្លែងកើតហេតុដើម្បីជួយជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកបន្តថា រហូតវេលាម៉ោងជាង ៦ល្ងាច នៅថ្ងៃទី៧ នេះ មេឃនៅតែមានភ្លៀងខ្យល់បក់បោកខ្លាំងដដែល៖ «មិនទាន់ដឹងលម្អិតទេ គ្រាន់តែដឹងថារលំផ្ទះ ៤ខ្នង…។ ខ្ញុំកំពុងឲ្យមន្ត្រីនគរបាល និងជំទប់ទី១ ទី២ហ្នឹង ចុះទៅធ្វើកំណត់ហេតុ។ … ស្លាប់ពីរនាក់ហ្នឹងស្រីទាំង២ របួស ៩នាក់»។
លោក ជា ឈា នី បន្តថា ចំនួនអ្នករងរបួសនិងលំនៅឋានដែលដួលរលំដោយសារខ្យល់ព្យុះនេះអាចមានចំនួនច្រើនជាងនេះ ហើយអាជ្ញាធរមូលដ្ឋានកំពុងចាត់វិធានការចុះជួយសង្គ្រោះអ្នកភូមិទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សពអាកាសយានិកខ្មែរត្រូវបានបញ្ជូនមកដល់កម្ពុជា
- សម្ភាសលោក ញឹម វណ្ណដា អំពីស្ថានភាពទឹកជំនន់
- ពលរដ្ឋរងគ្រោះដោយទឹកជំនន់បារម្ភអំពីបញ្ហាប្រែប្រួលអាកាសធាតុ
- ទឹកហូរចេញពីអាងកំពីងពួយជន់លិចកំណាត់ផ្លូវជាតិលេខ៥
- ពលរដ្ឋជាង២៥០គ្រួសារនៅតំបន់អាងកំពីងពួយត្រូវជម្លៀសចេញពីលំនៅ
- ស្ថានភាពទឹកជំនន់នៅតាមខេត្តមួយចំនួន
- វត្តជិត១០០ក្នុងខេត្ត៣ត្រូវទឹកជន់លិច
- សាលារៀនប្រមាណ៣៣៦កន្លែងត្រូវបិទទ្វារដោយសារទឹកជន់លិច
- ស្រូវប្រមាណ៤ពាន់ហិកតារប្រឈមនឹងការខូចខាតនៅស្ទឹងត្រែង