សង្គម​​ស៊ីវិល​​ជំរុញ​​ឲ្យ​​ប្រជា​កសិករ​​បន្សុទ្ធ​​ពូជ​​ដំណាំ​និង​បន្ស៉ាំ​អាកាសធាតុ​​

ដោយ៖​ កែវ រតនៈ និង អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

សង្គម​ស៊ីវិល​នៅ​ថ្ងៃ​សុក្រ​នេះ ជំរុញ​​ឲ្យ​ប្រជាកសិករ​​ចេះ​​បន្សុទ្ធ​​ពូជ​ដំណាំ និង​បន្ស៉ាំ​ទៅនឹង​អាកាសធាតុ​​ដែល​ចេះ​តែ​ប្រែប្រួល ខណៈ​ដែល​ប្រទេស​កម្ពុជា ជួប​ប្រទះ​ទឹកជំនន់ និង​ខ្យល់ព្យុះ​។​

​អនុសាសន៍​នេះ ត្រូវបាន​លើកឡើង ក្នុង​សិក្ខាសាលា​​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​​ស្តីពី ការអភិរក្ស និង​ការប្រើប្រាស់​ពូជ​ស្រូវ​​ប្រកប​ដោយ និរន្តរភាព​បន្ស៊ាំ​​នឹង​​ការ​ប្រែប្រួល​​អាកាសធាតុ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា នៅ​សណ្ឋាគារ អ៊ឹម​ភឺ​រៀល​។

​នាយក​ប្រតិបត្តិ​រង​នៃ​វេទិកា​នៃ​អង្គការ​​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក តឹក វណ្ណា​រ៉ា មាន​ថា ក្នុង​​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ការប្រែប្រួល​អាកាស​ធាតុ និង​​គ្រោះ​ធម្មជាតិ​បាន​ធ្វើឲ្យប៉ះពាល់​​ដល់​ប្រជាកសិករ​យ៉ាងធ្ងន់ធ្ង​រ​។ លោក​ជំរុញ​ឲ្យ​កសិករ​ចេះ​បន្ស៉ាំ​នឹង​អាកាសធាតុ និង​ចេះ​បន្សុទ្ធ​ពូជ​ដំណាំ ដើម្បី​​ឲ្យមាន​ផលចំណេញ​ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​​អាកាសធាតុ​នេះ​ ៖

​សមាជិក​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​​វិស័យ​កសិកម្ម​និង​ជនបទ នៃ​ទីស្តីការគណៈរដ្ឋ​មន្ត្រី លោក រ័ត្ន វិរៈ មានប្រសាសន៍​ថា​ ការប្រែប្រួល​អាកាសធាតុ គឺ​ជា​​បញ្ហា​មួយ​ដែល​កំពុង​ប្រឈម និង​​បាន​ជះ​ឥទ្ធិពល​​ដល់​​ការ​រស់នៅ​​របស់​​កសិក​រ​កម្ពុជា​​ ជាពិសេស​ប្រជាកសិករ​ខ្នាតតូច​។ លោក​បន្តថា​ បើ​ទោះ​ជា​បើ​ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ប្រទេស​កម្ពុជា ផលិត​ស្រូវ​​លើស​ពី​កម្រិត​មធ្យម ប្រមាណ​ជាង​បី​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​ជួប​ប្រទះ​​បញ្ហា​ខ្វះ​ស្បៀង​នៅឡើយ ៖

​ទឹក​ជំនន់​នៅ​ឆ្នាំ ២០១៣ បាន​ជន់​លិច ២០​រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា ហើយ​​បាន​សម្លាប់​ប្រជាពលរដ្ឋ ជាង ១០០​នាក់ ប៉ះពាល់​ប្រជាពលរដ្ឋ ១,៥​លាន​នាក់ ប៉ះ​ពាក់​ផលដំណាំ ប្រមាណ​២ សែន ២៥​ម៉ឺន​ហិកតា​៕

សរសេរមកកាន់លោក កែវ រតនៈ តាមរយៈ ratanah@vodhotnews.com

What Next?

Recent Articles