​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មានអាចនឹងលេចជារូបរាងហើយ

​ថ្ងៃ សុក្រ 08 វិច្ឆិកា 2013
ដោយ ស៊ុន មេសា
RFI

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​ព័ត​មាន​ដែលជា​ក្រសួង​សមី ដឹកនាំ​កិច្ចពិភាក្សា​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ​ដើម្បី​អាចឈាន​ទៅរក​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធ​ទ​ទូល​បាន​ព័ត៌មាន​នាពេលខាងមុខ។ សង្គម​ស៊ីវិល បាន​អបអរសាទរ​ចំពោះ​ការជំរុញឱ្យ​មានច្បាប់​នេះ ប៉ុន្តែ​បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​គួរតែ​យក​យោបល់​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​ដាក់​ក្នុង​សេចក្តីព្រាងច្បាប់​នោះ​ដើម្បី​ធានា​ឱ្យបាន​នូវ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ពិតប្រាកដ។

អ្នកកាសែត​ខ្មែរ​ធ្ចើ​ (©សុវណ្ណារ៉ា)


សេចក្តី​រាយ​កាណ៍​របស់ ស៊ុន មេសា

(01:43)


ច្បាប់​សិទ្ធ​ទទួលបាន​ព័ត៌មាន​ដែល​គេ​ទន្ទឹង​រងចាំ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ទំនងជា​អាច​លេចចេញ​ជា​រូបរាង​ហើយ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៥នេះ បានប្រគល់​ភារកិច្ច​រៀបចំតាក់តែង​សេចក្តីព្រាងច្បាប់​ទៅឱ្យ​ក្រសួង​ព័ត៌មាន។ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី៨ វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន  បានសម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​ព័ត៌មាន​ជា​អ្នករៀបចំ​ដាក់​តែងសេចក្តី​ច្បាប់​នេះ ដោយ​ពិភាក្សា​និង​ពិគ្រោះ​យោបល់​ជាមួយ អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល រួមទាំង​ដៃគូរ​ពាក់ព័ន្ធ​ទាំងអស់។

 
ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ បាន​ស្វាគមន៍​ចំពោះ​សេចក្តី ព្រាង​ច្បាប់​ស្តីពី​សិទ្ធ​ទទួលបាន​ព័ត៌មាន​នេះ​ព្រោះ​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​នោះបាន​ខិ​ត​ខំប្រឹងប្រែង​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ច្បាប់​ដ៏​ចម្រូងចម្រាស់​នេះផងដែរ។ ប្រធាន​ក្លឹប​អ្នកកាសែត​រូបនេះ បាន​លើកឡើងថា ពី​សារសំខាន់ នៃ​ច្បាប់​នេះ​ថា គឺ​មិន​ត្រឹម​តែផ្តល់​សារៈសំខាន់​សម្រាប់​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ជាទូទៅ​ផងដែរ។
 
​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា​ងួនទៀង វិញ បាន​លើក​ឡើង​​ច្បាប់​​នេះ​ នឹងមាន​សារប្រយោជន៍​ពិត​ដល់​ពលរដ្ឋ​ជាទូទៅ និង​សង្គម​ទាំងមូល​ប្រសិន រដ្ឋាភិបាល​ទទួលយក​អនុសាសន៍​របស់​អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ពិតប្រាកដ​មែន​នោះ។ ហើយលោកថា ដើម្បីឱ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​ជា​បទដ្ឋាន​ជា​អន្តរជាតិ​នោះ អង្គការ​សង្គម​ស៊ីវិល​ស្នើឱ្យ​រដ្ឋាភិបាល​បើក​ឱ្យមានការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ ហើយ​ខ្លឹមសារ​នៃ​ច្បាប់​នោះ​ទៀតសោត គឺ​មិនមែន​ការពារ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​មិន​ព្រម​ផ្តល់ព័ត៌មាន​ដល់​សាធារណ​នោះទេ។ ពោលគឺ​ច្បាប់​ស្តីពី​សិទ្ធ​ទ​ទូល​បាន​ព័ត៌មាន​នេះ​ត្រូវតែ​បង្ខំ​មន្ត្រី​ព័ត៌មាន​របស់​រដ្ឋាភិបាល​ឆ្លើយតប​ចំពោះ​សារ​ធា​រណ​ជន និង​អ្នកសារព័ត៌មាន។
 
យ៉ាងណាក៏ដោយ លោក ប៉ែន ស​មិ​ទ្ធី ប្រធាន​ខ្លឹប​អ្នកកាសែត​កម្ពុជា បាន​សង្កត់ធ្ងន់ថា ច្បាប់​ស្តីពី​សិទ្ធ​ទទួលបាន​ព័ត៌មាន​អាច​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​នោះ គឺ​មិន​ត្រឹមតែ​កា​រប​ង្តើ​ត​ច្បាប់​ឱ្យ​លេច​ជា​រូបរាង​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​កង្វះខាត​ឯកសារ​ជា​អេ​ឡិច​ត្រូ​និ​ច គឺជា​កត្តា​សំខាន់បំផុត៕



ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles