សហគមន៍​​មាន​​ទំនាស់​​ដី​ធ្លី នឹង​​ហែ​ក្បួន​​ជុំវិញ​​តុលាការ​​កំពូល​​នៅ​​ថ្ងៃ​​អង្គារ​​សប្តាហ៍​​ក្រោយ​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃអាទិត្យ ទី17 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

សហគមន៍ដីធ្លី​តវ៉ាសុំឲ្យ​តុលាការ​ដោះលែង​អ្នក​ស្រីយ៉ោម បុប្ផា​ នា​ពេល​កន្លង​មក (រូបថត ញឹម សុខន)

សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាង​១០ ​នៅ​រាជធានី​ភ្នំពេញ គ្រោង​ដើរ​ហែ​ក្បួន​ជុំវិញ​តុលាកា​រ​កំ​ពូល​នៅ​ថ្ងៃ​​អង្គារ​សប្តាហ៍​​ក្រោយ ដើម្បី​ធ្វើ​ពិធី​រំដោះគ្រោះ​និង បួង​សួង​ឲ្យ​តុលាការ​ដោះលែង​​សកម្មជន​​ដីធ្លី អ្នកស្រី​​ យ៉ោម បុប្ផា ។​

​តំណាង​សហគមន៍​បឹង​កក់ អ្នកស្រី ទេព វ​ន្នី មាន​ប្រសាសន៍​នៅ​​ថ្ងៃ​អាទិត្យ​​នេះ​​ថា នៅ​​ថ្ងៃ​​អង្គារ​ ទី​​១៩ ខែ​វិច្ឆិកា វេលា​​ម៉ោង​​៣​រសៀល សហគមន៍​​មាន​ទំនាស់​​ដីធ្លី​​នៅ​​ភ្នំពេញ​​ទាំង​អស់ រួម​ទាំង​​ព្រះ​សង្ឃ​​ផង​​នោះ គ្រោង​​នឹង​​ដើរ​​ជុំវិញ​​តុលាការ​​កំពូល​​៣​​ជុំ ​រួមទាំង​​មាន​សូត្រធម៌ ទូងស្គរ​ផង។​ អ្នកស្រី​បន្ត​ថា ពួក​គាត់​ធ្វើ​ពិធី​នេះ ក្នុង​គោលបំណង បណ្តេញ​ឧបទ្រុប​​ចង្រៃ​​ចេញ​ពី​អ្នកស្រី យ៉ោម បុប្ផា ដើម្បី​​ឲ្យ​​គាត់​បាន​រួចផុត​ពី​អំពើ​អ​យុតិ្ត​ធម៌​​នេះ នឹង​​បាន​​មក​ជួប​ជុំ​ក្រុម​​​គ្រួសារ​​វិញ​។​

​អ្នកស្រី ​ទេព វ​ន្នី បញ្ជាក់​ថា សហគមន៍​​ដែល​​ចូល​រួម​​មាន​​ជាង​​១០​​ មាន​ដូច​ជា ថ្មគោល បុរី​កីឡា បឹង​កក់ ដី​​ក្រហម សំបុក​​ចាប ជាដើម​។

​តុលាការ​កំពូល គ្រោង​នឹង​បើក​​សវនា​កា​រ​លើ​​បណ្តឹង​ទាស់​​របស់​​អ្នក​ស្រី យ៉ោម បុប្ផា នៅ​​ថ្ងៃ​​ទី​​២២ ខែ​​វិច្ឆិកា​។ អ្នកស្រី ​យ៉ោម បុប្ផា ត្រូវ​បាន​​សមត្ថ​កិច្ច​ចាប់​ខ្លួន កាល​​ថ្ងៃ​ទី​​៤ ខែ​​កញ្ញា ឆ្នាំ​​២០១២ ហើយ​​ត្រូវ​បាន​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ ផ្តន្ទា​ទោស​​ឲ្យ​​ជាប់​ពន្ធនាគារ​​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​​ពី​បទ ប្រើ​​ហិង្សា​​ដោយ​​ចេតនា វាយ​អ្នករត់ម៉ូតូ​ឌុប​​ពីរ​​នាក់​​ឲ្យ​​រង​របួស​។

ក្រោយមក​ត្រូវបាន​សាលា​ឧទ្ទណ៍​​ប្តូរ​​បទ​​ចោទ ទៅ​​ជា​​បទ​ផ្តួច​ផ្តើម​​ឲ្យ​មាន​​ហិង្សា​វិញ ក្រោយ​​ពី​​រក​​មិនឃើញ​កំហុស និង​សម្រេច​ឲ្យ​ទទួល​ទោស​ ​២​ឆ្នាំ ដោយ​​ព្យួរ​ទោស​​មួយ​ឆ្នាំ និង​​ពិន័យ​​ជា​​ប្រាក់​​២០​​លាន​​រៀល​។​

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​​អះ​អាង​ថា ករណី​​អ្នក​ស្រី យ៉ោម បុប្ផា ជា​រឿង​ព្រហ្មទណ្ឌ មិនមែន​​ជា​រឿង​បញ្ហា​​ដីធ្លី​នោះ​​ទេ ដូច្នេះ​​មិន​​អាច​សម្រប​សម្រួល​​បាន​​នោះ​​ទេ​។ ប៉ុន្តែ​ក្រុម​សិទ្ធិ​​មនុស្ស បាន​​អំពាវនាវ​​ឲ្យ​​តុលាការ​​ដោះ​លែង ​អ្នកស្រី​យ៉ោម បុប្ផា ដោយ​​គ្មាន​លក្ខខណ្ឌ ក្រោយ​​ពី​ស៊ើបអង្កេត​រក​ឃើញ​​ថា ការចាប់ខ្លួន​នោះ ជា​រូបភាព​បំបាក់ស្មារតី​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​៕​

សរសេរមកកាន់អ្នកនាង ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

3 Responses to "សហគមន៍​​មាន​​ទំនាស់​​ដី​ធ្លី នឹង​​ហែ​ក្បួន​​ជុំវិញ​​តុលាការ​​កំពូល​​នៅ​​ថ្ងៃ​​អង្គារ​​សប្តាហ៍​​ក្រោយ​​"

  1. pingpong says:

    ១. នៅប្រទេសជឿនលឿននីតិរដ្ឋពិតប្រាកដ មុននឹងធ្វើអ្វីមួយ ឬ កែទំរង់អ្វីមួយ គេតែងសិក្សាស្រាវជ្រាវពីទម្រង់នៃការកែទំរង់និងផលបះពាលរបស់វា!!
    ២. ប៉ុន្តែការកែទំរង់ស៊ីជម្រៅរបស់ខូចវិទូហ៊ុន សែន គឺតាមគំនិតរាក់កំផែល ឬ កែទំរង់ដូចកូនក្មេង ឬអាចនិយាយថា អុកឡុកស្ថាប័ន ឬកែទំរង់ផ្តេសផ្តាសមិនគោរពគេឯង!!
    ៣. ក្នុងរយពេលប៉ុន្មានថ្ងៃសោះ ខូចវិទូហ៊ុន សែនបាន កាត់គណៈកម្មាធិការជិតពាក់កណ្តាលពីគណៈរដ្ឋមន្រ្តី និងបានបំបែកក្រសួង បង្កើតក្រសួង តាមការនឹកឃើញរបស់ខូចវិទូហ៊ុន សែន។ តាមរយៈកំណែទំរង់រាកកំផែលនេះ បានធ្វើអោយមន្រ្តីរាជការ មិនទាន់បើកប្រាក់ខែទេ ហូតដល់ថ្ងៃនេះ ចំណែកមន្រ្តីក្នុងស្ថាប័នដែលត្រូវគេកាត់ចាញ់ ក៍តេតោលមិនដឹងថា ខ្លួនត្រូវទៅណា ធ្វើអ្វី គ្មានអារម្មណ៍ធ្វើការងារ!!!! តើនេះឬមិនជាការអុកឡុកស្ថាប័ននិងមន្រ្តីរាជការ ឬជាចេតនាសងសឹកនឹងមន្រ្តីរាជការដែលមិនបោះឆ្នោតអោយខ្លួន???
    ៤. ក្នុងរយៈពេលតែពីរថ្ងៃ ក្រោយពីប្រជុំគណៈរដ្ឋមន្រ្តីលាក់លៀម គយរបស់បក្ខពួកខូចវិទូហ៊ុន សែន បានអុកឡុកអ្នករកស៊ីនាំទំនិញចូលគ្រប់ច្រកព្រំដែន ធ្វើអោយទំនិញកកស្ទះនៅឃ្លាំផែ លើទូក លើឡាន នៅច្រកព្រំដែន ។ ចំណែកទំនិញបញ្ចាទិញទាំងឡាយ ត្រូវអ្នករកស៊ីមិនហ៊ានយកចេញពីរោងចក្របរទេសឡើយ!!! ទំនិញនាំចូលបច្ចុប្បន្ន ឡើងថ្លៃតិចតួច ដោយសារអ្នករកស៊ីលក់ឡើងថ្លៃលើទំនិញដែលមានស្រាប់!!! ក្នុងរយៈពេលពីរសប្តាហ័ទៀត ទំនិញនាំចូលនឹងឡើងថ្លៃមួយទ្វេរជាពីរ ដោយសារការអុកឡុករបស់បក្ខពួកខូចវិទូហ៊ុន សែនចំពោះអ្នករកស៊ី ដែលមិនបោះឆ្នោតអោយខ្លួន!! ទំនិញឡើងថ្លៃនាំអោយទំនិញដែលផលិតនៅក្នុងកម្ពុជានឹងឡើងថ្លៃ!!! ទោះបីមន្រ្តីរាជការមានប្រាក់ខែ១លានក៍មិនអាចទប់បានដែរ! វិបត្តិសង្គមនិងកើតឡើង ការប្រឆាំងនិងបក្ខពួកខូចវិទូហ៊ុន សែននឹងកាន់តែខ្លាំងក្លាថែមទៀត។
    ៥. ខូចវិទូហ៊ុន សែនដ៍ល្ងីល្ងើ បានបង្កើតអំពើអយុត្តិធម៌ ប្លន់ដីរាស្រ្ត ធ្វើបាបកម្មករ ឥឡូវមកអុកឡុកស្ថាប័ន អុកឡុកអ្នករកស៊ី !! ទីបញ្ចប់របស់មេដឹកនាំល្ងីល្ងើនេះជិតមកដល់ហើយ!!! មនុស្សនៅជិតជនល្ងីល្ងើហ៊ុន សែនជាអ្នករុញហ៊ុន សែនអោយឆាប់ធ្លាក់ទឹក!! មេដឹកនាំឆោតល្ងង់ មិនខិតខំយកចិត្តរាស្រ្ត ទៅជាអុកឡុករាស្រ្ត ប្រវត្តិសាស្រ្តនឹងចារថា មេដឹកនាំល្ងីល្ងើ!!!

  2. anonymous says:

    justic in cambodia is under hunsen mouth . the judge follow the dictator that communish style

  3. anonymous says:

    justic in cambodia is under hunsen mouth . the judge follow the dictator that communish style