កម្មករ​រោងចក្រ​ អា​លីម មក​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

កម្មករ​រោងចក្រ ​អា​លីម មក​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ / រូបថតដោយ ឡាយ សាមាន

កម្មករ​រោងចក្រ ​អា​លីម មក​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ / រូបថតដោយ ឡាយ សាមាន

​កម្មករ​ជាង​១០០​នាក់ មកពី​រោងចក្រ​កាត់ដេរសម្លៀកបំពាក់​អា​លីម ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ នៅ​ម៉ោង​១០​កន្លះ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ដំណោះស្រាយ​រឿង​ការងារ​។​

​កម្មករ បាន​ធ្វើដំណើរ​ពី​រោងចក្រ សំដៅ​មក​សាលា​រាជធានី​ភ្នំពេញ តាម​រថយន្ត​ចំនួន​ពីរ​គ្រឿង និង​ម៉ូតូ​ជាង​១០​គ្រឿង​។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ហៅ​តំណាង​ពួកគេ​៥​នាក់ ចូល​ជួប​ចរចា ពេល​ដែល​កម្មករ បាន​មក​ដល់​សាលា​រាជធានី​ភ្នំពេញ​ភ្លាមៗ​។​

​កម្មករ ទាមទារ​លក្ខណ្ឌ​ការងារ​៦​ចំណុច រួម​មាន​សុំឲ្យ​ដក​ប្រធាន​រដ្ឋបាល​រោងច​ក្រ​,​ដក​ប្រធាន​ផ្នែក​គ្រប់គ្រង​កាត់ដេរ​២​នាក់​, ដក​អ្នកគ្រប់គ្រង​រោងចក្រ​ឈ្មោះ ប៉ាក់ ដែល​ជា​ជនជាតិ​កូរ៉េ​, សុំ​លុយ​បាយ​បន្ថែម​២០០០​រៀល​, សុំ​លុយ​បាយ​ថ្ងៃត្រង់​៤០០០​រៀល​,​ផ្តល់​ប្រាក់​ឈ្នួល​ស្មើគ្នា រវាង​កម្មករ​ចាស់ និង​កម្មករ​ថ្មី​។ កម្មករ បាន​តវ៉ា​ចាប់តាំងពី​ថ្ងៃ​ទី​១១​ខែវិច្ឆិកា តែ​រហូត​មកដល់ពេលនេះ មិនទាន់​មាន​ដំណោះស្រាយ​ណាមួយ នៅឡើយ​ទេ​។​

​កន្លងទៅ សាលា​សង្កាត់​ចោមចៅ បាន​ចេញ​លិខិត​អញ្ជើញ​តំណាង​កម្មករ​រោងចក្រ អា​លីម (A Lim) ម្នាក់ ឈ្មោះ លោក ទឹម បូរ៉ា ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ការជេរប្រមាថ​លើ​ភាគី​បុគ្គលិក​ផ្នែក​គណនេយ្យ ដែល​ធ្វើការ​ជាមួយគ្នា​៕

​សរសេរ​មកកាន់ លោក ឡាយ សាមាន តាមរយៈ​laysamean168@yahoo.com

What Next?

Recent Articles