ក្រុមហ៊ុន អង់គ្លេស ១ គិត​គូរ​អំពី​សុខភាព​កម្មករ​កាត់ដេរ​កម្ពុជា

Wednesday, 20 November 2013
Sean Teehan
ភ្នំពេញ ប៉ុស្តិ៍

131120_04

កម្ម​ករ​​រោង​ចក្រ​កាត់​ដេរ​មួយនៅរាជធានីភ្នំពេញ នៅ​ក្នុង​ម៉ោង​ធ្វើ​ការ​ងារ​​​។ រូបថត ហុង មិនា

ភ្នំពេញៈ ក្រុមហ៊ុន​លក់​រាយ​របស់ អង់គ្លេស កំពុង​ដំណើរការ​នូវ​កម្មវិធី​មួយ​ដែល​បាន​វាយ​ប្រហារ​លើ​បញ្ហា​គួរ​ឲ្យ​បារម្ភ​បំផុត​ដែល​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​ប្រឈម គឺ​បញ្ហា​ថែទាំ​សុខភាព។

ក្រុមហ៊ុន Marks&Spencer ដែល​រក​ចំណូល​បាន​ជាង ៧៣៧ លាន​ដុល្លារ​អាមេរិក​រវាង​ខែ មីនា ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៣ បាន​ចាប់​ផ្តើម​យុទ្ធនាការ​សុខភាព​ក្នុង​ឆ្នាំ​នេះ ដែល​មាន​គោល​បំណង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ប្រសើរ​ក្នុង​ចំណោម​កម្មករ រោងចក្រ​ប្រហែល ១៤ ពាន់​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ផ្គត់​ផ្គង់​ក្រុមហ៊ុន​លក់​រាយ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ស្រី Laura Hawkesford អ្នក​គ្រប់​គ្រង​ផ្នែក​ក្រម​សីលធម៌​ពាណិជ្ជកម្ម នៅ​ក្រុមហ៊ុន Marks & Spencer បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ថ្លែង​មួយ​ថា៖ «គម្រោង កំពុង​ជួយ​រៀបចំ​គោល​នយោបាយ នីតិវិធី និង​ឯកសារ​ដែល​ផ្តល់​លទ្ធភាព​ដល់​យើង​ក្នុង​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​អប់រំ​សុខភាព នៅ​លើ​ទឹក​ដី​ទាំង​អស់​ដែល​ផ្គត់​ផ្គង់​ដល់​យើង។ យើង​បាន​ផ្លាស់​ប្តូរ​រួច​ហើយ​នៅ​កម្ពុជា ហើយ​វា​មាន​អត្ថន័យ​ល្អ​ក្នុង​ការ​ធ្វើ​ជា​ដៃ​គូ​ត្រឹម​ត្រូវ​ដើម្បី ធានា​ពី​លក្ខខណ្ឌ​ការងារ​លោក​អ្នក​នៅ​តាម​រោងចក្រ​ផ្គត់​ផ្គង់»។

ដោយ​សហការ​ជាមួយ​នឹង​អង្គការ Project HOPE ដែល​មាន​មូលដ្ឋាន​នៅ​អង្គការ​សហ​ប្រជាជាតិ Marks& Spencer បាន​កែលម្អ​បន្ទប់​ពេទ្យ ក្នុង​រោងចក្រ​ដែល​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន ព្រម​ទាំង​លើក​ទឹក​ចិត្ត​រោងចក្រ​ឲ្យ​បង្កើត​ការ​ត​ភ្ជាប់​ជាមួយ​នឹង គ្លីនិក​ថែទាំ​សុខភាព​ក្នុង​ស្រុក។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន Marks & Spencer បាន​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​ក៏​បាន​ខិតខំ​ផ្តល់​ការ​អប់រំ​ដល់​កម្មករ​អំពី​បញ្ហា​សុខភាព​ទូទៅ ដូចជា​ការ​ពន្យារ​កំណើត និង​ជំងឺ​ខ្វះ​កោសិការ​ឈាម​ក្រហម។

បើ​ទោះ​ជា​គម្រោង​សាកល្បង​នៅ​កម្ពុជា​ដែល​ចាប់​ផ្តើម​នៅ​ខែ កុម្ភៈ គ្រោង នឹង​បញ្ចប់​នៅ​ខែ មីនា ក្តី ក៏​ក្រុមហ៊ុន Marks & Spencer សង្ឃឹម​ពង្រីក​ដល់​រោងចក្រ​ផ្គត់​ផ្គង់​ក្នុង​ប្រទេស​ដទៃ​ទៀត។

កម្មករ​នៅ​រោងចក្រ​កាត់​ដេរ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​សុខភាព​ជាច្រើន ដោយ​បញ្ហា​មួយ​ចំនួន​បាន​កត់​ត្រា​ក្នុង​របាយ​ការណ៍​កម្មករ​សន្លប់ និង​អត្រា​កង្វះ​ជីវជាតិ​អាហារ​ខ្ពស់។

ការ​សិក្សា​ដោយ Labor Behing the Label ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ឡុងដ៍ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ បាន​រាយការណ៍​ថា កម្មករ ៩៥ នាក់ ដែល​គេ​សិក្សា ៣៣ ភាគរយ ខ្វះ​អាហារូបត្ថម្ភ ហើយ ២៥ ភាគរយ​មាន​គ្រោះថ្នាក់។

ការ​សិក្សា​នោះ មាន​ចំណង​ជើង​ថា Shop’til they drop បាន​លើក​ឡើង​ពី​ប្រាក់​ឈ្នួល​ទាប ថា​ជា​មូលហេតុ​មួយ​ដែល​បណ្តាល​ឲ្យ​មាន​សុខភាព​មិន​ល្អ ដែល​នាំ​ឲ្យ​កើត​បញ្ហា​សន្លប់​ជា​ញឹកញាប់​នៅ​ក្នុង​រោងចក្រ​កាត់ដេរ កម្ពុជា៕ TK


What Next?

Recent Articles