ដោយ៖ កែវ រតនៈ និង ស៊ុន ណារិន
ថ្ងៃអង្គារ៍ ទី26 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |

កម្មករោងចក្រកាត់ដេរ ទិញអាហារទទួលទាន (រូបថត AP)
កម្មករមួយចំនួនធ្វើការនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ និងមន្ត្រីសហជីព ត្អូញត្អែរពីការឡើងថ្លៃទំនិញនៅលើទីផ្សារ ខណៈប្រាក់ឈ្នួលរបស់កម្មករ នៅមានចំនួនតិចនៅឡើយ ដែលមិនអាចបំពេញតម្រូវការរស់នៅបាន។
ក្រុមកម្មករ ដែលVODបានសាកសួរនៅរសៀលថ្ងៃអង្គារនេះ បានឲ្យដឹងស្រដៀងៗគ្នាថា ម្ហូបអាហារ ដែលពួកគេទិញសម្រាប់បរិភោគប្រចាំថ្ងៃ ចាប់ផ្តើមឡើងថ្លៃ។
កម្មករមួយរូបធ្វើការនៅរោងចក្រស៊ីវវេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកស្រី ឌី យន់ ប្រាប់VODថា ជីវភាពរាល់ថ្ងៃរបស់កម្មកររាល់ថ្ងៃ នៅមិនទាន់សមរម្យនៅឡើយទេ ហើយពេលនេះ ទំនិញឡើងថ្លៃ ដែលនឹងធ្វើឲ្យការរស់នៅកាន់តែលំបាក។ អ្នកស្រីសង្ឃឹមថា នៅឆ្នាំ២០១៤ ខាងមុខនេះ ប្រាក់ឈ្នួលពួកគាត់ នឹងត្រូវបានដំឡើងឲ្យស្របតាមទំនិញដែលកំពុងតែឡើងថ្លៃនេះ ៖ "បន្លែឡើង ធ្លាប់តែលើកមុន ៣០០០រៀល ឥឡូវឡើង ៥ទៅ៦០០០រៀល ផ្សេងទៀតក៏ឡើង គ្រាន់តែថាចេះតែធ្វើសិនទៅ ចាំមើលក្រែងលោឆ្នាំ២០១៤ ក្រែងលោឡើងអីមិនដឹង"។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយកាលពីថ្ងៃចន្ទ ឲ្យដឹងថា នៅថ្ងៃពុធស្អែកនេះ ក្រសួង និងអនុក្រុមការងារចម្រុះត្រីភាគី និងដៃគូពាក់ព័ន្ធ ដែលមានសមាសភាពតំណាងមកពីខាងរដ្ឋាភិបាល តំណាងមកពីខាងនិយោជក និងតំណាងមកពីខាងសហជីព នឹងបើកកិច្ចប្រជុំពិភាក្សា ដើម្បីរិះរកវិធីដំឡើងប្រាក់ឈ្នួលដល់កម្មករបន្ថែម។
កម្មការិនីមួយរូបទៀត កញ្ញា នួន វណ្ណី ឲ្យដឹងថា អង្ករ ត្រី សាច់ ឡើងថ្លៃជាបន្តបន្ទាប់ធ្វើឲ្យជីវភាពគាត់កាន់តែពិបាក។ កញ្ញាបន្តថា ជារៀងរាល់ខែ គាត់មិនមានសល់ប្រាក់ សម្រាប់ផ្ញើទៅឲ្យគ្រួសារនោះទេ ព្រោះថាត្រូវចំណាយច្រើន ៖ "និយាយរួមទៅច្រើន សូម្បីតែអង្ករក៏ឡើងថ្លៃ សាច់ជ្រូកក៏ឡើងថ្លៃដែរ ប៉ះពាល់បង ព្រោះអីយើងធ្វើការបានប្រាក់ខែតិច កាលណាម្ហូបថ្លៃ យើងត្រូវការទិញម្ហូបអញ្ចឹងទៅវាខ្វះខាតដែរ"។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្មករ បម្រើការនៅរោងចក្រកាត់ដេរ បានលើកឡើងពីបញ្ហាទំនិញឡើងថ្លៃនេះ។ លោកស្រីបន្តថា ប្រសិនបើរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់ទេនោះ បាតុកម្មនឹងកើតមានពីកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ព្រោះថា ប្រាក់ឈ្នួលរបស់កម្មករ តិចតួច ហើយទំនិញចេះតែឡើថ្លៃ ៖ "ល្ងាចមិញដែលខ្ញុំទៅជួបកម្មករ នៅមុខរោងចក្រនៅផ្លូវជាតិលេខ២ហ្នឹង កម្មកររអ៊ូរទាំប្រាប់ខ្ញុំជាច្រើន ទាក់ទងនឹងទំនិញឡើងថ្លៃអីអញ្ចឹង គាត់ថាប្រាក់ខែគ្រាន់តែលឺសូរថាឡើងក្នុងឆ្នាំ២០១៤ ឥឡូវទំនិញឡើងមុនប្រាក់ខែទៀត"។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បច្ចុប្បន្នទទួលបានប្រាក់ឈ្នួលគោល៧៥ដុល្លារ បន្ទាប់ពីត្រូវបានដំឡើងពី៦១ដុល្លារ កាលពីមុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។ គណបក្សសង្គ្រោះជាតិ បានប្រកាសគោលនយោបាយរបស់ខ្លួនថា នឹងដំឡើងប្រាក់ខែដល់កម្មករដល់ទៅ ១៥០ដុល្លារក្នុងមួយខែ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោត។
អ្នកវិភាគសេដ្ឋកិច្ច លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន មានប្រសាសន៍ថា ទំនិញឡើងថ្លៃនេះ បណ្តាលមកពីរាជរដ្ឋាភិបាល ធ្វើកំណែទម្រង់លើផ្នែកពន្ធ និងគយ ដោយរឹតបន្តឹងយកពន្ធលើទំនិញច្បាស់លាស់ជាងមុនតែប៉ុណ្ណោះ មិនមែនមានការដំឡើងពន្ធនោះទេ។ លោកបន្តថា ករណីនេះមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ៖ "នៅពេលដែលយើងចាប់ផ្តើមប្រមូលពន្ធច្បាស់លាស់ពេលហ្នឹង គឺអ្វីដែលប៉ះពាល់ដំបូងបំផុតហ្នឹង គឺថ្លៃនៅក្នុង ទំនិញនៅក្នុងទីផ្សារហ្នឹង វានឹងកើនឡើងជាងមុន ធម្មតាទេ ការឡើងថ្លៃដោយសារការយកពន្ធត្រឹមត្រូវនេះ វាមិនបង្កផលវិបាកដល់សេដ្ឋកិច្ចទេ"។
អាជីវករតាមផ្សារមួយចំនួននៅកម្ពុជា កត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ស្ទើរតែគ្រប់ប្រភទ ដែលមានលក់នៅលើទីផ្សារ បានឡើងថ្លៃខុសពីធម្មតា ដែលនាំឲ្យឈ្មួញកណ្តាល និងអ្នកលក់ទំនិញបន្ត ស្ទាក់ស្ទើរក្នុងការទិញទំនិញចូល ព្រោះខ្លាចលក់មិនចេញ។ ពួកគេយល់ឃើញថា ទំនិញឡើងថ្លៃនេះ គឺបណ្តាលមកពីការរឹតបន្តឹងពន្ធគយតាមព្រំដែន៕
សរសេរមកកាន់លោក កែវ រតនៈ តាមរយៈ ratanah@vodhotnews.com
ទៅសួរអី បណ្ឌិតសេដ្ឋកិច្ចអានសៀវភៅអត់ដឹងខ្យល់អី ម៉េចមិនទៅសួរអ្នករកស៊ី និងទៅមើលតារាងពន្ធគយឆ្កួតៗ របស់ហ៊ុនសែន។ ១kg នាំចូលមកលក់នៅស្រុកខ្មែរបាន៥០០០រៀល ចំណែកពន្ធ២ដុល្លារ។ គិតមើលទៅ តើពួកហ៊ុន សែនកំពុងធ្វើស្អី
តាមការសង្កេតលទ្ធផលនៃការបោះឆ្នោតដោយយុត្តិធម៌ គណៈបក្សប្រជាជនស្ទើរតែរកមួយកៅអី
មិនបានផងកុំថាឡើយដល់ទៅ៥០ ឬ ៦០កៅអី។ ទិន្នយ័ដែលថា ៥០ ឬ ៦០ ជាងកៅអីនេះវាជា
ការបន្លំនិងបោកប្រាស់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដោយអត្តនោម័តិអាងខ្លួនកាន់
អំណាចនិងមានអំណាចធ្វើព្យុះភ្លៀងបានតាមចិត្តមិនថាអាណត្តនេះឬអាណត្តមុនៗឡើយ។
នេះហៅមហាសែនថោកទាបជាទីបំផុត។ ហ៊ុនសែនខ្លួនឯងក៏ដឹងដែរថាទឹកចិត្តរបស់ប្រជាជន
នៅទូទាំងប្រទេសពេញចិត្តឬមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់ខ្លួនយ៉ាងណា។
នោះដោយសារអ្វី? ព្រោះតែលោកហ៊ុនសែនអសមត្ថភាពក្នុងការដឹកនាំប្រទេស បែរទៅជា
បំផ្លាញព្រៃឈើយកលុយមកបង្កើនអំណាចរបស់ខ្លួននិងបក្សរបស់ខ្លួនដោយមិនគិតពីការ
បាត់បង់ធនធានធម្មជាតិដ៏សំបូរបែបរបស់ប្រទេស និងទុក្ខវេទនារបស់ប្រជាជន ព្រោះខ្លាច
មានគេផ្ដួលរំលំដោយអាម៉ាស់ពិសេសគឺខ្លាចមានគេបង្កើតក្រុមថ្មីនៅក្នុងព្រៃហេតុនេះលោក
មិនខ្វល់ពីការរិះគុណលើការកាប់បំផ្លាញព្រៃឈើឡើយ។ លោកគ្មានសមត្ថភាពរិះរកវិធីសាស្ត្រ
ណាការពារថែរក្សាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជនឲ្យបានធូរ
ស្បោយនិងរីកចំរើនបានទេ មានតែការកាប់បំផ្លាញព្រៃឈើ វិនិយោគតំបន់រ៉ែទៅឲ្យក្រុមហ៊ុនចិន
(កុំយល់ថាយន្តហោះឧទ្ធម្ភាកច្រជាងដប់គ្រឿងដែលចិនប្រគល់ឲ្យនេះដោយគ្មានថ្នូរឲ្យសោះ
គួរតែសិក្សាអំពីចិត្តគំនិតជាតិសាសន៍ចិនឲ្យច្បាស់សិនចាំវាយតម្លៃ! តាមពិតមនុស្សប៉ុន្មាន
នាក់ដែលបានស្លាប់នៅតំបន់រ៉ែមាសក្នុងស្រុកសំបូរខេត្តក្រចេះ? តំបន់រ៉ែក្នុងខេត្តកំពត?
ភ្នុំកំចាយ? ភ្នំក្រវាញ? ។ល។ សូមបិទភ្នែកសម្លឹងឲ្យឆ្ងាយបន្តិច)។
វិនិយោគដីសម្បទានទៅឲ្យបរទេស លក់ដី លក់ស្ថាបន័ ដើរសុំជំនួយពីគេទាំងក្នុងនិង
ក្រៅប្រទេសបំពាក់មេដាយឲ្យឧកញ៉ាជាច្រើនផ្តល់សិទ្ធិឲ្យឧកញ៉ាចូលរួមបំផ្លាញជាតិ បំផ្លាញ
ធនធានធម្មជាតិ ដូចជារកស៊ីដឹកឈើដែលមានតម្លៃ គ្រញូង បេង នាងនួន ស្រឡៅ ដេញឡូត៍
នេសាទ ដឹកទំនិញខុសច្បាប់ចូលក្នុងប្រទេស បង្កើនពន្ធអាករតាមតម្លៃប្រេងសាំង ម៉ាស៊ូត
ប្រេងកាត រថយន្តគ្រប់ប្រភេទ កៀបសង្កត់ប្រជាជនតាមកុងត្រូលជជុះ
ជំរិតតាមការបន្លំថ្នាំញៀន បង្កើតបនល្បែងកាសស៊ីណូ នាំចូលគ្រឿងស្រវិងពង្វក់ស្មារតី
ប្រជាជននិសិត្សសិស្ស ដើរខ្ចីបុរគេ ជំពាក់បំណុលបរទេស ពឹងជំនួយកក្កបាតក្រហម។ល។
ខំធ្វើមុខក្រាស់ច្រើនអាណត្តមកហើយតើបានប្រយោជន៍អ្វីទៅ?
បានតែការបំផ្លិចបំផ្លាញប្រទេសជាតិនិងបំបែកបំបាក់ប្រជាជាតិតែប៉ុណ្ណោះ។
ជាក់ស្ដែងចូរយើងគ្រប់គ្នាសង្កេតមើលថាតើមានតំណាងគណៈបក្សប្រជាជនណា
ហ៊ានចេញមុខដើរដោយអត់មានអង្គរក្សឬអ្នកការពារទេ???
នោះហើយគឺការបំបែកខ្លួនចេញពីប្រជាជនដោយខ្លួនឯង។ ធម្មតាទេសត្វចោរមានខ្លួន
ទៅណាមកណាតែងតែភ័យខ្លាចជានិច្ច។ ព្រះពុទ្ធលោកថា ជនណាសាងបាបរមែងដេកមិន
សុខ រីឯជនណាសាងបុណ្យរមែងដេកបានស្កប់។
បើតាំងខ្លួនជាអ្នកប្រាជ្ញគតិបណ្ឌិតហើយគួរណាស់តែកុំបន្តសាងបាបតទៅទៀត
គួរណាស់តែគិតអំពីពូជពង្សវង្សត្រកូលរបស់ខ្លួន ពិសេសគឺកូនចៅរបស់ខ្លួនដែលនៅតូច
កុំឲ្យទៅណាមកណាគេថាអាត្រកូលក្បត់ជាតិ! អាត្រកូលបំផ្លាញជាតិ! អាត្រកូលបោកប្រាស់
សន្លឹកឆ្នោតប្រជាជាតិ! អាត្រកូលចោរ! អាត្រកូលថោក! នៅលើលោកនេះគ្មានអំណាចណា
មួយដែលមានជីវិតស្ថិតឋេរជាអមតៈឡើយ! មិនខុសណាពីកីឡាប្រដាល់ឡើយ ថ្ងៃនេះឯង
ឈ្នះគេ ថ្ងៃក្រោយឯងនឹងចាញ់គេ។ អ្នកធ្វើសង្គ្រាមក៏យ៉ាងដូចនេះដែរ ថ្ងៃនេះអ្នកសប្បាយ
ដោយសារឈ្នះគេ ថ្ងៃក្រោយអ្នកនឹងយំដោយសារចាញ់គេ។ ព្រះពុទ្ធលោកត្រាស់ថាមានតែ
ការឈ្នះផ្លូវចិត្តរបស់ខ្លួនឯងមួយប៉ុណ្ណោះទើបជាការឈ្នះជាអមតៈ។ នោះគឺការទម្លាក់ចោល
នូវមេកីលេះទាំងបី គឺលោភៈ ទោសៈ និងមោហៈ ហើយចាប់យកព្រះធម៌ជាទីពឹងសម្រាប់ជា
គ្រឿងរំដោះខ្លួន ចាកចេញពីភាពអវិជ្ជា ពីភាពល្ងង់ខ្លៅ ពីភពជាប់ជំពាក់កាមគុណ ភពពោរពេញ
ទៅដោយនរកលោកកី ភពកាប់សម្លាប់គ្នា សងសឹកគ្នា មិនដាច់ ភពងងិតដែលអាចនាំខ្លួនទៅ
រកនរកប្រែតអាសូរកាយនិងសត្វតិរច្ឆាន។
——————————
—————————
ទំនិញឡើងថ្លៃព្រោះរដ្ឋាភិបាលភ័យស្លន់ស្លោនូវកង្វះខាតថវិការដ្ឋចិញ្ចឹមក្រុមអង្គរក្សឆ្កែអង្គែស៊ី
ទុកគ្រាន់ឲ្យបាញ់សម្លាប់ប្រជាជនខ្មែរ ថវិការចិញ្ចឹមពួកក្បត់និងពួកពុករលួយព្រោះតែប្រទេស
កម្ពុជាបានត្រូវគេផ្តាច់ជំនួយបន្តិចម្តងៗ ថាតើរដ្ឋាភិបាលនេះត្រូវធ្វើយ៉ាងណាទៀតដែលកន្លងមក
អួតខ្លួនថាមិនពឹងជំនួយបរទេស? ដូចនេះបងប្អូននឹងឃើញច្បាស់នាពេលខាងមុខនេះមិនខាន។
ពិតជាជំរិតនិងពូតបងប្អូនឲ្យចេញទឹកតាមគ្រប់រូបភាពមិនខានឡើយ។ អីចឹងមិនបាច់ឆ្ងល់ទេ
បើមិនបង្កើនតម្លៃគ្រប់បែបយ៉ាងតើបានថវិការឯណាទៅឲ្យពួកអាអត់ប្រយោជន៍នោះស៊ី តែខំ
វានឹងងាកខាំម្ចាស់វិញមិនខាន។
យុទ្ធសាស្រ្តទាល់ច្រកបិតរបងវាយឆ្កែរបស់គតិបណ្ឌិតដ៏ឆ្លាតវៃ។ អសមត្ថភាពមែន!
…………………………….
រដ្ឋាភិបាលអសមត្ថភាពបានប្រើរូបភាពបាញ់សម្លាប់បាតុករតាំងពីដំបូងនៅកម្ពុជាក្រោម
កណ្តាលនិងលើក្នុងការបាតុករទាមទាសិទ្ធិដីធ្លីនិងលំនៅស្ថាន ដោយគិតថាទង្វើបែបនេះ
អាចបង្ក្រាបបានរាល់ការងើបកំរើកចង់ផ្ដួលរំលំ ឬថានឹងអាចធ្វើអ្វីក៏បានគ្មានអ្នកណាហ៊ានក្អក
ដើម្បីឈានទៅដល់ការបំផ្លាញធនធានធម្មជាតិបានដោយងាយមិនខ្វល់ពីការរិះគុណបន្តិចណា
ទេ។ បើអ្នកណាតតាំងច្រើនសម្លាប់អ្នកនោះបំបិតមាត់ចោល។ នេះបានហៅថាគតិបណ្ឌិតព្រៃ!