ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យា និងវិទ្យាសាស្ត្រចម្រុះជាតិសាសន៍ជាច្រើនប្រទេស កំពុងជួបពិភាក្សាគ្នារយៈពេល ២ថ្ងៃ នៅក្នុងកិច្ចប្រជុំលើកទី២០ របស់ក្រុមគណៈកម្មាធិការសម្របសម្រួលបេតិកភណ្ឌអន្តរជាតិ (អាយ.ស៊ី.ស៊ី = ICC) នៅឯខេត្តសៀមរាប។
ដោយ ហង្ស សាវយុត
2013-12-03
RFA

ដើមឈើដែលមានទទឹងប្រហែល ១ម៉ែត្រ និងកម្ពស់ប្រមាណ ២០ម៉ែត្រ រលំសង្កត់ប្រាសាទព្រះខ័ន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង នាខេត្តសៀមរាប នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៣។ RFA/Hang Savyouth
កិច្ចប្រជុំដែលសហការរៀបចំដោយអាជ្ញាធរអប្សរា និងអង្គការយូណេស្កូ (UNESCO) គឺដើម្បីពិនិត្យទៅលើរបាយការណ៍បច្ចេកទេសនានានៃកិច្ចការពារអភិរក្សប្រាសាទបុរាណជាច្រើន នៅក្នុងតំបន់អង្គរ ព្រមទាំងផ្ដល់អនុសាសន៍ទៅលើគម្រោងថ្មីៗ ដែលគ្រោងនឹងដំណើរការជួសជុលថែទាំ ព្រមទាំងការពារទៅលើទីបុរាណដ្ឋានជាច្រើនទៀត។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី គឺលោក ផៃ ស៊ីផាន។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ថា កិច្ចប្រជុំនោះ គឺធ្វើឡើងដោយក្រុមអ្នកជំនាញ និងបច្ចេកទេសសុទ្ធសាធ ដែលពាក់ព័ន្ធដល់កិច្ចការពារបេតិកភណ្ឌពិភពលោកនៃប្រទេសកម្ពុជា៖ «លើកនេះសម្រាប់និយាយអំពីបច្ចេកទេសក្នុងការអនុវត្តន៍អភិរក្ស កសាង ឬការវាយតម្លៃនៅក្នុងកម្មវិធីដែលកំពុងតែដំណើរការ ហើយនិងអនុញ្ញាតឱ្យកម្មវិធីថ្មីណាចូលមករួមការងារ។ នៅពេលម្ដុំខែមិថុនា ឬក៏កក្កដា ខាងមុខ គឺគេនឹងនិយាយអំពីគោលការណ៍ តើការគ្រប់គ្រងមានដំណើរការរបៀបម៉េច? ដូច្នេះ អនុសាសន៍ខែធ្នូ នេះ សម្រាប់ ១២ខែ ធ្វើការ ហើយរយៈពេល ១២ខែនេះ គឺគេវាយតម្លៃថា តើគោលការណ៍នៃការអនុវត្តន៍របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ជាមួយអាជ្ញាធរអប្សរាហ្នឹង វាត្រឹមត្រូវសមរម្យឬទេ?»។
កិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ គឺមានស្ថានទូតបារាំង និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា ធ្វើជាសហប្រធាន។ ចាប់តាំងពីឆ្នាំ១៩៩២ ដែលប្រាសាទអង្គរវត្តបានចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមក គឺកិច្ចប្រជុំ អាយ.ស៊ី.ស៊ី បានចាប់ផ្ដើមឡើងក្នុង១ឆ្នាំចំនួន ២ដង រយៈពេល២លើកមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីវប្បធម៌ខេត្តរតនគិរីអំពាវនាវឲ្យជួយអភិរក្សប្រាសាទបុរាណមួយ
- គម្រោងអភិវឌ្ឍន៍តំបន់ភ្នំនាងកង្រីជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ
- ពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនៅកម្ពុជាក្រោម
- សារសំខាន់នៃសុភាសិត «ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក»
- ខ្មែរកម្ពុជាក្រោមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅភ្នំពេញ
- កូនខ្មែរអាមេរិកាំងសន្យាចូលរួមថែរក្សាវប្បធម៌ខ្មែរ
- អ្នករបាំខ្មែរជាង២០នាក់ចេញទៅសម្ដែងនៅឥណ្ឌូនេស៊ី
- យុវតីចូលចិត្តហាត់រៀនគុនល្បុក្កតោកើនឡើង
- អ្នកអភិរក្សស្រាវជ្រាវចងក្រងបទភ្លេងទំនុកច្រៀងនិងឧបករណ៍តន្ត្រីបុរាណ