មកទល់ថ្ងៃទី១៥ ខែធ្នូ នេះ កម្ពុជាទទួលបានមេដាយមាស ៤ ប្រាក់ចំនួន ៧ និងមេដាយសម្រិត ១៥ ក្នុងការប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៧ ដែលប្រទេសមីយ៉ាន់ម៉ា ឬភូមា ធ្វើជាម្ចាស់ផ្ទះ។
ដោយ វោហារ ជាតិ
2013-12-15
RFA
គេហទំព័រស៊ីហ្គេម ចុះផ្សាយនៅថ្ងៃទី១៥ ធ្នូ ដែលប្រកាសលទ្ធផលមេដាយបណ្ដើរៗ ពីការប្រកួតនេះ បង្ហាញថា ប្រទេសថៃ (Thailand) បានឈ្នះមេដាយច្រើនជាងគេ ហើយប្រទេសដែលបានមេដាយតិចជាងគេនោះ គឺកោះទីម័រ (Timor-Leste) បានមេដាយសម្រិត១។
ខាងក្រោមនេះ ជាលទ្ធផលផ្សាយដោយគេហទំព័រស៊ីហ្គេម ថ្ងៃទី១៥ ធ្នូ គឺប្រទេសថៃ ឈ្នះមេដាយមាស ៤២ ប្រាក់ ៣៦ សម្រិត ៣៨។ មីយ៉ាន់ម៉ា (Myanmar) ដែលកាលមុននេះបានឈ្នះមេដៃនាំមុខគេនោះ បានធ្លាក់មកលេខរៀងទី២វិញ គឺបានមេដាយមាស ៣៦ ប្រាក់ ៣០ សម្រិត ៣៣។ ប្រទេសវៀតណាម (Vietnam) នៅរក្សាចំណាត់ថ្នាក់លេខ៣ ដដែល គឺមេដាយមាស ៣៥ ប្រាក់ ៣២ សម្រិត ៤០។
ឥណ្ឌូនេស៊ី (Indonesia) បានមេដាយមាស ៣១ ប្រាក់ ៤៦ សម្រិត ៤១។ ម៉ាឡេស៊ី (Malaysia) មាស ២១ ប្រាក់ ១៥ សម្រិត ៣៧។ ប្រទេសសិង្ហបុរី (Singapore) បានមេដាយមាស ១៥ ប្រាក់ ១២ សម្រិត ២១។ ប្រទេសហ្វីលីពីន (Philippines) មេដាយមាស ៩ ប្រាក់ ១២ សម្រិត ២១។ ប្រទេសឡាវ (Laos) ឈ្នះមេដាយមាស ២ ប្រាក់ ៥ សម្រិត ១៨។ ប្រទេសប្រ៊ុយណេ (Brunei) មេដាយមាស ១ សម្រិត ៤។ ចំណែកប្រទេសទីម៉ឡេស៍ បានមេដាយសម្រិត១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទិវាជនពិការកម្ពុជានៅបាត់ដំបងផ្ដោតលើស្នាដៃឆ្នើមជនពិការក្នុងមុខរបរប្រចាំថ្ងៃ
- កម្ពុជាឈ្នះមេដាយមាស២ក្នុងការប្រកួតកីឡាស៊ីហ្គេម
- មន្ត្រីក្រុមប្រឹក្សាឃុំនៅរតនគិរីត្អូញរឿងមិនបានបើកប្រាក់៧ខែ
- កម្ពុជាប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ
- មន្ត្រីទូតខ្មែរ៖ ប៉ូលិសថៃបដិសេធថាមិនបានចាប់ពលរដ្ឋខ្មែរ២នាក់
- មនុស្សជាង៧ពាន់នាក់ចូលរួមរត់ប្រណាំងជាអន្តរជាតិនៅសៀមរាប
- ពលរដ្ឋទាមទារឲ្យអាជ្ញាធរសម្រួលផលប៉ះពាល់ពីគម្រោងកែស្ពានព្រែកក្ដាម
- ប៉ូលិសឃុំនៅបាត់ដំបងរងការចោទថាធ្វើទារុណកម្មលើអ្នកភូមិ
- ជប៉ុនផ្តល់ជំនួយឥតសំណងជិត២០ម៉ឺនដុល្លារដល់កម្ពុជា