ថ្នាំ​វីតាមីន​ចម្រុះ​មិនសូវ​មាន​​​ប្រយោជន៍ដល់​​អ្នកសុខភាពល្អ​

Wednesday, 18 December 2013
ភ្នំពេញប៉ុស្តិ៍

22-Brief-1

ក្រុង​ញូវយ៉កៈ ការ​ទម្លាប់​ញ៉ាំ​ថ្នាំ​វីតាមីន​ចម្រុះ​ច្រើន​មុខ​រាល់​ថ្ងៃ​មិនអាច​ធ្វើ​ឲ្យសុខភាព​ផ្លូវ​ចិ​ត្តប្រសើរ​ឡើង ឬ​បង្កើន​ការ​ចង​ចាំ​នោះ​ឡើយ។

ជាង​នេះ​ទៅ​ទៀត ការ​ប្រើ​ថ្នាំ​វីតាមីន​ច្រើន​មុខក៏​​មិនអាច​កាត់បន្ថយ​កា​រប្រឈម​នឹង​ជំងឺ​​គាំង​បេះដូង​ ឬ​ផុត​ពី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​បាន​ឡើយ។

ជា​រៀង​រាល់ឆ្នាំ​ ពល​រដ្ឋ​អាមេរិក​បាន​ចំណាយ​២​៨​ពាន់​លាន​ដុល្លារ​លើ​ការ​ជាវ​ទិញ​ថ្នាំ​វីតាមីនចម្រុះ​នេះ​។

ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អមាំមួន ការ​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ​​មិន​មាន​គុណ​ប្រយោជន៍​អ្វី​ច្រើន​ដល់រាងកាយ​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ឬ​ខ្វះ​ជីវជាតិ​នោះ ថ្នាំ​វីតាមីន​​ចម្រុះ​​ក៏​រួម​ចំណែក​​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ខ្លះៗ​ដែរ៕ PR 

ខ្ពុរមាត់​នឹង​ទឹក​អាស្ពីរីន​អាច​ជួយបំបាត់​នូវអាការ​ឈឺក


ក្រុង​ញូវយ៉កៈ យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា​ថ្នាំ​អាស្ពីរីន​គឺ​ជា​ឱសថ​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ព្យាបាល​ជំងឺ​ឈឺ​បំពង់​ក។

ការ​ប្រើ​ថ្នាំ​នេះ​ចំនួន​ពីរ​គ្រាប់​ឲ្យ​រលាយ​ក្នុង​ទឹក​សព្វ​ហើយ​យក​ទៅ​ខ្ពុរ​មាត់ (ហាម​លេប​ចូល​ពោះ)​ វា​បាន​ជួយ​កាត់​បន្ថយ​អាការ​ឈឺ​ចាប់​នៅ​ត្រង់​បំពង់​ក​បាន​នា​រយៈ​ពេល ​២​ម៉ោង​ក្រោយ​ពី​ខ្ពុរ​មាត់​នោះ។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ​ កាឌីហ្វខាមិន​ខូល​ សិនធើរ​ (UCCCC)។

ចំណែក​សុពល​ភាព​ធូរ​ស្បើយ​វិញ​មាន​រយៈ​ពេល​ជាង​៦​ម៉ោង​ឯ​ណោះ។ ដោយ​ឡែក​ការ​ប្រើ​ទឹក​ឃ្មុំ​ក៏​អាច​ជួយ​កម្ចាត់​អាការ​ឈឺ​ចាប់​បំពង់​ក​របស់​មនុស្ស​បាន​ដែរ​ដោយ​សារ​វា​មាន​សារ​ជាតិ​ល្បាយ​អុី្រដូសែន​​ដែល​អាច​ការ​ពារ​មេ​រោគ​នានា​បាន។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​របស់​សាកល​​វិទ្យា​ល័យ​វៃកាតូ​ ប្រទេស​នូវែលសេឡង់​បាន​បញ្ជាក់៕ PR


What Next?

Recent Articles