ទេព សម្ផស្ស ស្រើបស្រាល​ជាមួយ​ហ្វីលីពីន​ទាំង​ក្នុង​អាងទឹក និង​លើ​គ្រែ

Thursday, 19 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131219_20a

តារា​សម្ដែង​ទើប​នឹង​រះ​ថ្មី​កញ្ញា ទេព សម្ផស្ស ដែល​ល្បី​តាមរយៈ​ខ្សែ​ភាពយន្ត​ភាគ​រឿង «ជីវិត​នាង​រក្សា»។ រូបថត សហ​ការី

ភ្នំពេញ : ទន្ទឹម​នឹង​ទឹកភ្នែក​ហូរ​ស្រក់​គ្មាន​ស្រាកស្រាន្ត​ក្នុង​កាយវិការ សម្តែង​ខ្សែវីដេអូ​ភាគ​រឿង «ជីវិត​នាង​រក្សា​» នៅ​កញ្ចក់​ទូរទស្សន៍ MyTV នោះ តួអង្គឯក​នាង​រក្សា កញ្ញា ទេព សម្ផស្ស បាន​ធ្វើឲ្យ​ទស្សនិកជន​ភ្ញាក់​យ៉ាង​ស្រឡាំងកាំង ជាមួយ​ការ​សម្តែង​ស្រើបស្រាល​ស្ទើរ​អាក្រាតកាយ ជាមួយ​តួប្រុស​ជនជាតិ​ហ្វីលីពីន ដែល​កាយវិការ​នោះ​ហាក់​ផ្ទុយ​ស្រឡះ​ពី​ចរិត​ដែល​នាង​សម្តែង​ក្នុង​រឿង «ជីវិត​នាង​រក្សា» នោះ។ ប៉ុន្តែ​កញ្ញា ទេព សម្ផស្ស អះអាង​ថា នោះ​ជា​ការ​សម្តែង​វីដេអូ​ចម្រៀង​ឲ្យ​បរទេស បើ​ឲ្យ​ខ្មែរ​ក៏​នាង​មិន​ហ៊ាន​ថត​ដល់​ម្ល៉ឹង​ដែរ​។

ខ្សែវីដេអូ​ភាគ​រឿង ជីវិត​នាង​រក្សា បាន​ស្ទួយ​ប្រជាប្រិយភាព​កញ្ញា ទេព សម្ផស្ស ឲ្យ​មាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​។ តួអង្គ​នាង​រក្សា សម្តែង​ដោយ​កញ្ញា ទេព សម្ផស្ស ជា​កូនកំព្រា​ដែល​ប្រឹង​តស៊ូ​ក្នុង​ជីវិត និង​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន ដូចជា រង​នូវ​ការ​មាក់ងាយ ស្ទើរ​ពេញ​សាច់រឿង​ទាំង​មូល​ធ្វើឲ្យ​នាង​បង្ហូរ​ទឹកភ្នែក​ស្ទើរ​ហួតរីង ពី​ខ្លួន​។


នាង​បាន​អះអាង​ថា៖ «រឿង​នេះ​ខ្ញុំ​សម្តែង​ចូល​តួ​បាន​ល្អ​ណាស់ ពិសេស​ឈុតឆាក​កម្សត់ៗ បង្ហូរ​ទឹកភ្នែក នោះ​ក៏​ព្រោះ​តែ​សាច់រឿង​ទាំងមូល វា​ត្រូវ​នឹង​ខ្សែជីវិត​ពិត​របស់​ខ្ញុំ​នៅ​ខាង​ក្រៅ​»។

នាង​ពោល​ពាក្យ ទាំង​អួលអាក់​ថា៖ «ខ្ញុំ​ជា​កូនកំព្រា​ឪពុក​តាំងពី​ខ្ញុំ​នៅ​តូច ខ្ញុំ​រកស៊ី​ចិញ្ចឹម​ម្តាយ និង​ប្អូន ដើរ​ស៊ីឈ្នួល​លាងចាន រត់តុ ប៉ុន្តែ​ពេល​ខ្ញុំ​ក្លាយ​ខ្លួន​ជា​សិល្បៈ​ហើយ រក​លុយ​បាន​ច្រើន​គួរសម និង​មុន​ពេល​កុងត្រា​ថត​រឿង ជីវិត​នាង​រក្សា នេះ មិន​បាន​ប៉ុន្មាន​ម្តាយ​ខ្ញុំ​ក៏​ស្លាប់​ចោល​ខ្ញុំ។ លុះ​មិន​បាន​ប៉ុន្មាន​ជីតា​ខ្ញុំ​ក៏​ស្លាប់​ចោល​ខ្ញុំ​ទៀត ហេតុនេះ​អារម្មណ៍​ខ្ញុំ​ដិត​ជាប់​នូវ​ភាព​កម្សត់​នោះ​កាន់​តែ​ខ្លាំង​ទើប ខ្ញុំ​សម្តែង​បាន​ល្អ»។

ប៉ុន្តែ កញ្ញា ទេព សម្ផស្ស អះអាង​ថា៖ «ភាព​កម្សត់ នៅក្នុង​សាច់រឿង​ជីវិត​នាង​រក្សា​នេះ នៅ​មិន​ដល់​ជីវិត​នាង​ខ្ញុំ​ខាង​ក្រៅ​ទេ នៅ​ក្រោម​ខ្លាំង​ណាស់»។

គ្រា​ដែល កំពុង​តែ​ធ្វើឲ្យ​មហាជន ដែល​បាន​ទស្សនា​ខ្សែភាព​ភាគ​រឿង ជីវិត​នាង​រក្សា និង​ម្នាក់ៗ​ពោល​ពាក្យ​ស្រឡាញ់​អាណិត​នាង​មិន​ដាច់​ពី​មាត់​នោះ តារា​ទឹកភ្នែក​រូប​នេះ​បែរ​ជា​លេច​វត្តមាន​យ៉ាង​សិចស៊ី​ក្នុង​វីដេអូ ចម្រៀង​ហ្វីលីពីន ជា​ភាសា​អង់គ្លេស​ចំណងជើង​ថា He Ain’t Gotta Know ក្នុង​សម្លៀកបំពាក់​សិចស៊ី និង​កាយវិការ​ស្រើបស្រាល ដែល​ផ្ទុយ​ពី​ចរិត​សម្តែង​ក្នុង​រឿង​ជីវិត​នាង​រក្សា​នោះ​ទាំង​ស្រុង​។

អ្នក ដែល​បាន​ទស្សនា​វីដេអូ​ចម្រៀង​នោះ​មួយ​ចំនួន​ក៏​បាន​ប្រៀបធៀប​ពី​កម្រិត នៃ​ភាព​សិចស៊ី​រវាង​នាង ទេព សម្ផស្ស ថា ខ្លាំងក្លា​ជាង​តារាចម្រៀង ឆៃលី ដាឡែន គ្រា​ដែល​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ទៅ​ទៀត។

បកស្រាយ​ពី​ការ សម្តែង និង​សម្លៀកបំពាក់​ក្នុង​ចម្រៀង​បរទេស​នេះ តារា​ទើប​រះ​ថ្មី​វ័យ​២៣​ឆ្នាំ​សារភាព​ថា៖ «ការពិត​មុន​ដំបូង​ខ្ញុំ​ក៏​មិន​ហ៊ាន​សម្តែង​បែប​នេះ​ដែរ ដោយ​ខ្ញុំ​គិត​ថា ខ្ញុំ​ជា​កូន​ខ្មែរ ក៏​ខ្លាច​ប៉ះពាល់​ដែរ ប៉ុន្តែ​ដោយសារ​មិត្តភក្តិ​ខ្លះ​ថា នេះ​ជា​បទ​បរទេស មិនមែន​ជា​បទ​ខ្មែរ មិន​អី​ទេ ទើប​ខ្ញុំ​សម្តែង​»។

នាង​លើក​ទស្សនៈ ផ្ទាល់​ថា៖ «វា​មិន​ជា​ជ្រុល​ហួសហេតុ​ទេ ក្នុង​ការ​សម្តែង​របស់​ខ្ញុំ​ពេល​នោះ ត្រឹម​តែ​ស្លៀកពាក់​ប៊ីគីនី និង​បញ្ចេញ​កាយវិការ​ចាប់ផ្តើម​លើ​គ្រែ​បន្តិច​នោះ នោះ​ជា​កាយវិការ​សិល្បៈ វា​មិនមែន​ជា​ការពិត​ទេ ប៉ុន្តែ​នោះ​ក៏​មិនមែន​ជា​ចរិត​របស់​ខ្ញុំ​ខាង​ក្រៅ​ដែរ»​។

នាង បាន​បញ្ជាក់​ថា៖ «ការ​សម្តែង​ក្នុង​បទចម្រៀង​នោះ ខ្ញុំ​សម្តែង​ជា​នារី​មាន​ប្តី ប៉ុន្តែ​ក្រោយ​មក​បាន​លួចលាក់​មាន​ស្នេហា​ជាមួយ​ជនជាតិ​ហ្វីលីពីន»។

យ៉ាងណា នាង ទេព សម្ផស្ស ក៏​បាន​ត្រៀម​ខ្លួន​ហើយ​ស្រេច​ចំពោះ​ពាក្យ​រិះគន់​ដែរ ដោយ​នាង​និយាយ​ថា៖ «មិនមែន​ខ្ញុំ​មិន​ដឹង​មុន​ទេ គឺ​ខ្ញុំ​ដឹង​ហើយ​ថា មិន​អាច​ចៀស​រួច​ទេ​ចំពោះ​ពាក្យ​រិះគន់​ចំពោះ​ខ្ញុំ​ថា ខ្ញុំ​ជា​ខ្មែរ​ភ្លេច​ប្រពៃណី​នោះ ប៉ុន្តែ​ដូច​ខ្ញុំ​ប្រាប់​មុន​នេះ​ថា វា​មិនមែន​ជា​ការ​ពិត​ទេ វា​ជា​ការ​សម្តែង​»។

ក្រៅពី​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ ដែល​នាង​សម្តែង​ជាមួយ​តួ​ជនជាតិ​បរទេស ហើយ​ក៏​ជា​ទី​មួយ​ដែល​នាង​ហ៊ាន​ថត​សិចស៊ី​ស្រើបស្រាល​ឡើង​គ្រែ​ជាមួយ តួប្រុស​នោះ កញ្ញា ទេព សម្ផស្ស ក៏​បាន​ប្រកាស​ផង​ដែរ​ថា៖ «ខ្ញុំ​នឹង​មិន​រាថយ​ទេ​ចំពោះ​ការ​សម្តែង​បែប​នេះ បើ​មាន​ការ​គាំទ្រ​ច្រើន ខ្ញុំ​នឹង​សម្តែង​បន្ត​ទៀត​នូវ​ឈុតឆាក​ស្រដៀងៗ​គ្នា​នេះ ប៉ុន្តែ​បើ​រង​នូវ​ការ​រិះគន់​ច្រើន​នោះ​ខ្ញុំ​ក៏​មិន​ហ៊ាន​ដែរ ព្រោះ​ខ្លាច​ដូច​តារា​មុនៗ ឮ​ថា​អ្នក​ខ្លះ​ខ្សត់​ការងារ​ព្រោះ​តែ​សម្តែង​សិចស៊ី​បែប​នេះ​ក៏​មាន​ដែរ​»។

ចង់​ដឹង​ថា កញ្ញា ទេព សម្ផស្ស សិចស៊ី​កម្រិត​ណា លោក​អ្នក​អាច​ចូល​ទៅ​ទស្សនា​វីដេអូ​ចម្រៀង​នេះ​តាមរយៈ វេបសាយ www.youtube.com/watch?v=pHfxZxoiNjg៕

What Next?

Recent Articles

6 Responses to "ទេព សម្ផស្ស ស្រើបស្រាល​ជាមួយ​ហ្វីលីពីន​ទាំង​ក្នុង​អាងទឹក និង​លើ​គ្រែ"

  1. Anonymous says:

    Star has to sexy and sbe can use all clothes long or short ,bikini or nude.
    I support her , she’ll do more and more for Money to support her family.
    If not sexy not a Star. You can see Star on the sky has soft light and you can all stars on the ground sexy and beautiful and prettier.
    Stars General and Tycoons want all khmer Star girls to be sex with.

  2. Anonymous says:

    Star has to sexy and she can use all clothes long or short ,bikini or nude.
    I support her , she’ll do more and more for Money to support her family.
    If not sexy not a Star. You can see Star on the sky has soft light and you can all stars on the ground sexy and beautiful and prettier.
    Stars General and Tycoons want all khmer Star girls to be sex with.

  3. Phoung Tran says:

    mmmmmmmmmmmmmmmmmmm…………….

  4. Anonymous says:

    Nice chest with good boobs …ha.ha. I want to know what ‘re her size boobs.
    Especially her abdominal look nice , as well . So sexy with soft of her pubic hair make me feels enormous…..Oh! God !!! Sweet…………………

  5. Phoung Tran says:

    Oh Yes, I feel horny NOW!!! Oh Yes!

  6. Khmerologist says:

    Go to hell, Ah Cheat ot mayoy ! you are too old for this shit !
    Your broken English doesn’t impress young chicks at all, not even a dog.