ក្រសួង​ការងារ បន្ថែម​៥​ដុល្លារ​ទៀត​ទៅលើ​ប្រាក់​ឈ្នួល​កម្មករ​៩៥​ដុល្លារ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​អង្គារ​នេះ សម្រេច​បន្ថែម​៥​ដុល្លារ​ទៀត​ទៅលើ​ប្រាក់​ឈ្នួល​កម្មករ​៩៥​ដុល្លារ ដូច្នេះ​កម្មករ​នឹង​ទទួលបាន​១០០​ដុល្លារ​ក្នុង​មួយខែ ចាប់ពី​ឆ្នាំ​២០១៤​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ចេញផ្សាយ​នៅ​ថ្ងៃទី​៣១​នេះ ឲ្យដឹងថា ក្រសួង​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោ​ជិត​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ពី​៨០​ដុល្លារ​ទៅ​១០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០១៤ បន្ថែម​លើ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​មាន​ស្រាប់​។​

​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ ឆ្នាំ​២០១៤​តទៅ​។ ក្រសួង ក៏​នឹង​បង្កើត​ក្រុមការងារ ដើម្បី​ធ្វើ​ការសិក្សា​អំពើ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​និយោជិត ក្នុង​វិស័យ​វាយនភ័ណ្ឌ សម្រាប់​ពេល​ខាង​មុខ​ជា​បន្ត​ទៀត ហើយ​សមាស​ភាព​នៃ​ក្រុម​ការងារ​នេះ នឹង​ត្រូវ​កំណត់​ដោយ​សេចក្តីសម្រេច​ដោយ​ឡែក​មួ​យ​។​

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​VOD ប្រាក់​ឈ្នួល​នេះ មិនទាន់​អាច​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​ទេ ស្រប​ពេល​ទំនិញ​នៅលើ​ទីផ្សារ​ឡើងថ្លៃ​។ លោក​បន្តថា លោក និង​កម្មករ នឹង​បន្ត​ទាមទារ​ឲ្យបាន​១៦០​ដុល្លារ​៕

អត្ថបទទាក់ទង៖

  1. លោក ហ៊ុន សែន ប្រាប់ថា ការដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ គឺ​មិន​អាច​អនុវត្ត​បាន​ឡើយ​​
  2. ILO ជំរុញ​ភាគី​ពាក់ព័ន្ធ​បន្ថែម​កិច្ចប្រឹងប្រែង​រក​ដំណោះស្រាយ​ដល់​កម្មករ​កាត់ដេរ​​
  3. បទ​យកការណ៍​៖ ​ក្រុម​សហជីព​ធំៗ និង​កម្មករ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​​
  4. GMAC ពន្យល់​ទៅ​សាធារណជន​បន្ថែម​ពី​ប្រាក់​ឈ្នួល​របស់​កម្មករ​​

​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ​laysamean168@yahoo.com

What Next?

Recent Articles