Tuesday, 31 December 2013
Miranda Glasser
ភ្នំពេញ ប៉ុស្តិ៍

សៀមរាប : យុវតីវ័យ១៤ឆ្នាំមកពីខេត្តសៀមរាបបានចូលរួមការប្រកួតវាយកូនគោល លំដាប់អន្តរជាតិនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៨ ខែធ្នូកន្លងមកនេះ។ បើទោះជាមិនបានជ័យលាភីត្រឡប់មកផ្ទះក្ដី ក៏កញ្ញា ទេវី សារឿន ដែលទើបតែផ្ដើមលេងកីឡានេះរយៈពេល៤ខែនោះ ទទួលបានបទពិសោធដ៏អស្ចារ្យពីការប្រកួតកូនគោល Sport Excel-Ambank-Crest Link International Junior Golf Championship ឆ្នាំ២០១៣ ដែរ។
ទេវី ចាប់ផ្ដើមលេងកីឡានេះនៅពេលដែលអាណាព្យាបាលរបស់នាងឈ្មោះ ឃ្លែរ និងគ្រីស្ទៀន វីដឺមេន ម៉ាសាត ទៅរៀនវាយកូនគោលនៅក្លិបសូហ្វីតែល ភូគីត្រា ដោយមានលោក ដេវិដ ម៉ាក់វែល ជាគ្រូបង្វឹក។
កាលនោះ ទេវី ឃើញអាណាព្យាបាលទាំងពីររបស់នាងលេង ស្រាប់តែនាងនឹកភ្នកចង់សាកល្បងដែរ។
ទេវី រំឭកថា៖ «ខ្ញុំចូលចិត្តលេងព្រោះកីឡានេះលេងទៅសប្បាយ ជាពិសេសពេលដែលខ្ញុំហ្វឹកហាត់គ្រវីដងកូនគោល»។
លោក ដេវិដ ម៉ាក់វែល ព្រមទាំងនាយកគ្រប់គ្រងក្លិបកូនគោលអង្គររីហ្សតលោក ដេវិដ បារ៉ុន មានការកោតសរសើរចំពោះទេពកោសល្យរបស់ ទេវី ជាខ្លាំងទើបពួកគេព្យាយាមបង្វឹកនាងយ៉ាងយកចិត្តទុកដាក់។
លោក ម៉ាក់វែល បានរំឭកថា៖ «ខ្ញុំឃើញក្មេងស្រីនេះ ខ្ញុំចាប់អារម្មណ៍បង្រៀននាង។ អ្វីដែលខ្ញុំដាក់ឲ្យនាងអនុវត្ត នាងអាចធ្វើបាន។ នាងមានទេពកោសល្យផ្នែកកីឡានេះ»។
ដូចគ្នានេះដែរ លោក បារ៉ុន និយាយថា៖ «សមត្ថភាពរបស់នាងស្ដែងចេញឲ្យខ្ញុំឃើញភ្លាមៗ ដោយសារតែនៅប្រទេសកម្ពុជាមិនទាន់មានកីឡាករវ័យក្មេងណាម្នាក់លើ វិស័យវាយកូនគោលនេះឡើយ»។
ក្រោយពីបង្វឹកនាងបានត្រឹមតែពីរបី សប្ដាហ៍ គាប់ជួនពេលនោះលោក បារ៉ុន ត្រូវបានអ្នករៀបចំកម្មវិធីវាយកូនគោលសម្រាប់កីឡាករវ័យក្មេង ស្នើឲ្យលោកបញ្ជូនកីឡាករកម្ពុជាម្នាក់ទៅចូលរួមការប្រកួតនេះ។
លោក បានរៀបរាប់ថា៖ «ពេលនោះខ្ញុំនឹកឃើញដល់ ទេវី ភ្លាម។ ក្រោយពីអាណាព្យាបាលនាងយល់ព្រម ខ្ញុំនឹងលោក ម៉ាក់វែល បានសហការគ្នាបង្វឹកនាងឲ្យយល់ពីក្បួនខ្នាតកីឡានេះកាន់តែច្បាស់ គួបផ្សំនឹងបច្ចេកទេសក្នុងការលេងផងដែរ»។
យ៉ាងណាមិញលោក ម៉ាក់វែល សារភាពថា លោកហាក់ស្ទាក់ស្ទើរក្នុងការបញ្ជូន ទេវី ទៅប្រកួតជាមួយកីឡាករដទៃទៀតដែលមានវ័យចន្លោះពី១២ ទៅ១៨ឆ្នាំនោះ។
លោក និយាយថា៖ «ដំបូងខ្ញុំគិតថា ទេវី មិនអាចទៅចូលរួមកម្មវិធីប្រជុំសុទ្ធតែជើងខ្លាំងវ័យក្មេងក្នុង តំបន់អាស៊ីទេ។ នាងធ្លាប់វាយកូនគោល១៨រន្ធបានត្រឹមតែ៣ដងប៉ុណ្ណោះ»។
ម្ដាយចិញ្ចឹមរបស់ ទេវី គឺអ្នកស្រី ឃ្លែរ បាននិយយាថា៖ «យើងក៏ទទួលស្គាល់ការពិតដែរ ប៉ុន្តែយើងសម្រេចចិត្តថា តោះសាកល្បងម្ដងទៅបើមានឱកាសអ៊ីចឹងហើយនោះ!»។
អ្នកស្រីបាន រៀបរាប់ទៀតថា៖ «យើងកាន់ទង់ជាតិប្រទេសកម្ពុជានៅទីលានប្រកួត។ នាងជាកូនចិញ្ចឹមរបស់យើង។ នាងចូលចិត្តលេងកូនគោល ហើយនាងមានទេពកោសល្យដូច្នេះ មានរឿងអ្វីដែលយើងមិនធ្វើជាកីឡាករតំណាងកម្ពុជា»។
លោក ដេវិដ បារ៉ុន ដែលជាគ្រូបង្វឹកក៏និយាយផងដែរថា ទោះបីជាទទួលលទ្ធផលយ៉ាងណា ក៏ ទេវី នឹងទទួលបានបទពិសោធដ៏មានតម្លៃ ហើយនេះក៏ជាការបោះជំហានមួយសម្រាប់យុវវ័យនៅកម្ពុជាលើវិស័យកីឡា វាយកូនគោលផងដែរ។
ដោយសារតែសិស្សរបស់ខ្លួនទើបតែប្រឡូក ក្នុងកីឡាវាយកូនគោលបានតែ៤ខែនោះ លោកសម្ដែងសុទិដ្ឋិនិយមថា៖ «គ្រាន់តែបានចូលរួមការប្រកួតនោះ ទេវី ប្រៀបបីដូចជាអ្នកឈ្នះមួយរូបទៅហើយ។ បទពិសោធនេះនឹងធ្វើឲ្យនាងរីកចម្រើនមួយកម្រិតទៀត»៕
កីឡាកូនគោលនេះ ខ្ញុំសែនស្អប់បំផុត ព្រោះវាជាកីឡាសំរាប់តែអ្នកមាន
For $95 a month, whose fucking care about the golf!!!
Keep learning, tough game!