ដោយ៖ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី16 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងសន្និសិទ្ធថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣(រូបភាពដោយ ពេជ្រ សុធារី)
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី នឹងថ្លែងទៅកាន់អ្នកសារព័ត៌មានពីលទ្ធផលនៃបេសកកម្មលើកទី១០របស់លោក នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យដឹងថា លោក ស៊ូប៊ែឌី នឹងធ្វើសន្និសីទព័ត៌មានទាក់ទងនឹងដំណើរទស្សនកិច្ច៥ថ្ងៃរបស់លោក នៅរសៀលម៉ោង១និង៣០នាទីនេះ នៅការិយាល័យរបស់ស្នងការ។ លោក ស៊ូប៊ែឌី នឹងបង្ហាញពីការការសង្កេតរបស់លោក ដែលនឹងត្រូវដាក់ក្នុងរបាយការណ៍របស់ក្រមប្រឹក្សាសិទ្ធិមនុស្សក្នុងខែកញ្ញាឆ្នាំ២០១៤។
អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី កាលពីថ្ងៃពុធ បានជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសំខាន់ៗច្រើនទៀត ក្រៅពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានភាពខុសប្លែកពីដំណើរទស្សនកិច្ចមុនៗ ដោយលោក មិនបានជួបជាមួយលោកហ៊ុន សែន និងរងការរិះគន់ជាបន្តបន្ទាប់លើរបាយការណ៍របស់លោក។
មន្ត្រីមួយរូបនៅឧត្ដមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Ben Rutledge ឲ្យដឹងថា លោក ស៊ូប៊ែឌី បានជួបជាមួយលោក សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ឱម យិនទៀង ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា។លោកបន្តថា លោក ស៊ូប៊ែឌី បានពិភាក្សាបញ្ហាជាច្រើនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រួមមានការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យមួយ បញ្ហាចាប់ខ្លួនមនុស្ស២៣នាក់ កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ពេលផ្ទុះហិង្សាជាមួយកម្លាំងសមត្ថកិច្ច គម្រោងដោះស្រាយស្ថានភាពនយោបាយនៅកម្ពុជា គម្រោងកំណែទម្រង់មូលដ្ឋាន រួមមានកំណែទម្រង់ការបោះឆ្នោត និងតុលាការ ការលុបបំបាត់អំពើពុករលួយ បម្រាមលើបាតុកម្ម និងការពិនិត្យលើប្រាក់ឈ្នួលកម្មករឡើងវិញ។ លោកហៅជំនួបនោះថា មានលក្ខណៈស្មោះត្រង់ យោគយល់ និងលម្អិតពិស្តារ។
គួរបញ្ជាក់ថា លោក សុរិយា ស៊ូប៊ែឌី បានមកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែមករា និងចាកចេញពីកម្ពុជាវិញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
លោកត្រូវតែស្វែងរកយុត្តិធម៍អោយអ្នកស្លាប់ទាំងអស់នៅស្រុកខ្មែរនេះ ព្រោះអ្នកស្លាប់ទៅមិនទាន់ស្ងប់ចិត្តនៅឡើយ ហើយក៏ពុំទាន់ទៅចាប់កំណើតថ្មីនៅឡើយ គឺនៅរង់ចាំមើលគេចាប់ជនឱក្រិដ្ឋទៅដាក់គុក។
ដូចនេះ ក្នុងនាមលោកជាតំណាងអង្កការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស,ហើយការរំលោភសិទ្ធិមនុស្សនេះ លោកត្រូវតែទាមទារដាច់ខាត រកយុត្តិធម៍ជូនអ្នករងគ្រោះអោយបាន កុំអាចោររួចខ្លួន អ្នករងគ្រោះជាប់គុក…!
មិនត្រូវការUNទេខ្លាចដឹងរឿង
សុំឲ្យបែណ្ឌីត ជុំ កុសល សំរបសំរួលវិញមានសម្ថត្តភាពជាងស៊ូបែឌីទៀត។
បន្ទាប់ពីត្រូវព្រនង់របស់ពិភពលោកមកពីរឿងការបង្ក្រាបដ៍សាហាវរបស់ហ៊ុនសែនទៅលើកម្មករមក ហ៊ុនសែនហាក់ដូចជាទន់ភ្លន់ជាងមុន ពីព្រោះតែស្រាវឆ្អឹងខ្នងនូវទង្វើរដ៍ឥសីលធម៌របស់ខ្លួនលើកម្មករ ដែលគ្នាមានតែដៃទទេនោះ។ ដូច្នេះដើម្បីលួងចិត្តនៃការក្តៅក្រហាយរបស់ពិភពលោកចំពោះ ហ៊ុនសែន ហ៊ុនសែនពេលនេះកំពុងតែលេងល្បែងយកចិត្តអង្គការសហប្រជាជាតិ តែមិនប្រាកដថា ហ៊ុនសែននិងទទួលយកការសម្របសម្រួលរបស់អង្គការសហប្រជាជាតិនោះទេព្រោះល្បិចហ៊ុនសែន មានច្រើនណាស់ ហ៊ុនសែនគ្រាន់តែខ្ចឹដៃរបស់អង្គការសហប្រជាជាតិដើម្បីរំងាប់អារម្មណ៍ក្រេវក្រោធ របស់ពិភពលោកមួយរយះតែប៉ុណ្ណោះនិងជួយនិយាយបញ្ឆោតឲ្យបក្សប្រឆាំងចូលក្នុងសភាដើម្បីធ្វើ ឲ្យរដ្ឋាភិបាលហ៊ុនសែនស្របច្បាប់ ហើយហ៊ុនសែនស្របច្បាប់ហើយនោះ នោះភាពសាហាវដូចដើម របស់ហ៊ុនសែននិងវិលមកវិញ រីឯបក្សប្រឆាំងក៍នៅសល់តែក្តិដខោរទទេព្រោះតែចាញ់បោកបក្សប្រជា ជនដែលខ្ចីដៃរបស់អង្គការសហប្រជាជាតិប្រើ។ ព្រោះហ៊ុនសែនបានបង្កើបរួចហើយថាអ្វីៗដែលបក្ស ប្រឆាំងចង់បានត្រូវតែចូលសភាទើបការ ទាម ទាររបសបក្សប្រឆាំងធ្វើទៅរួច។ នេះហើយជាគន្លឹះបោកប្រាស់របស់បក្សប្រជាជនលួងឲ្យបក្សប្រ ឆាំងចូលសភា ហើយបើបក្សប្រឆាំងលុងខ្លួនម្តងនេះសូមបីតែព្រះក៍ជួយបក្សប្រឆាំងមិនបានដែរ។
Please stop doing violent.
I tell you the true from the over sea country. if we are over here take a comparison with Cambodia and the outside world. Cambodia is very small and the prime minister of Cambodia can not even taking care of our nation in peace and prosperity in our home land. the ruling of leader in Cambodia can not compare with mayor in third country only one province is three time bigger than the whole Cambodia but all of their leader are very responsible leaders. the leadership in one province is half less than Cambodian leadership in whole Cambodia country.my question to Mr HUN SEN is do you wanted to be a god in your small planet . please let all Cambodian go for peace. thank you and peace for all Cambodian