កម្ពុជា នឹងមានជើងយន្តហោះដោយផ្ទាល់ពីប្រទេសជប៉ុន ក្នុងរយៈពេល ៦ខែខាងមុខទៀតនេះ ដែលជាការចាប់ផ្ដើមលើកដំបូងពុំធ្លាប់មាន សម្រាប់អ្នកដំណើរដែលចង់មកទស្សនកិច្ច ឬធ្វើដំណើរកម្សាន្ត ព្រមទាំងធ្វើជំនួញនៅកម្ពុជា។
ដោយ ម៉ម មុនីរតន៍
2014-02-01
RFA

ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក អៀង សុផល្លែត ថ្លែងក្រោយជំនួបបិទទ្វាររវាង លោក ហ៊ុន សែន និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស នាវិមានសន្តិភាព កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។ RFA/ Morm Moniroth
ការបើកទូលាយជើងហោះហើរនេះ ត្រូវអះអាងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបទ្វេភាគីជាមួយអគ្គនាយកក្រុមហ៊ុន អេច្ឆ.អាយ.អែស (H.I.S) គឺលោក ហៃឌីយេ សាវដា (HiDea Sawda) របស់ជប៉ុន នៅវិមានសន្តិភាព នាថ្ងៃទី៣១ មករា។
លោក អៀង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ថ្លែងនៅក្រោយជំនួបនោះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ កម្ពុជា នឹងបើកទូលាយជើងហោះហើរដោយផ្ទាល់ពីប្រទេសជប៉ុន មកកម្ពុជា។ លោកបន្តថា លើសពីនេះ កម្ពុជា នឹងជួយសម្រួលទិដ្ឋាការសម្រាប់ភ្ញៀវទេសចរជប៉ុន ថែមទៀត ដោយពុំចាំបាច់ស្វែងរកទិដ្ឋាការនៅប្រទេសផ្សេងមុនមកកម្ពុជា នោះឡើយ៖ «សម្ដេចក៏ផ្ដោតក្ដីសង្ឃឹមថា ក្នុងរយៈពេល ៦ខែខាងមុខនឹងមានការហោះហើរផ្ទាល់ ដោយផ្ទាល់មកកាន់ព្រះរាជាណាចក្រកម្ពុជា យើង។ ដោយឡែក សម្ដេចក៏បានជម្រាបជូន លោក ហៃឌីយេ ដែរថា ខាងផ្នែកកម្ពុជា យើង គឺជួយសម្រួលដល់វិស័យទេសចរណ៍ តាមរយៈផ្ដល់ទិដ្ឋាការនៅពេលមកដល់កម្ពុជា តែម្ដង មិនចាំបាច់ស្វែងរក ឬធ្វើទិដ្ឋាការនៅប្រទេសក្រៅនោះទេ។ ហើយម្យ៉ាងវិញទៀត ទេសចរជប៉ុន ក៏អាចប្រើប្រាក់យេន របស់ជប៉ុន នៅក្នុងព្រះរាជាណាចក្រយើងផងដែរ»។
លោក អៀង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដោយស្រង់សម្ដីរបស់ លោក ហៃឌីយេ សាវដា ដែលថា ក្រុមហ៊ុនរបស់លោកដែលវិនិយោគផ្នែកវិស័យទេសចរណ៍ដ៏ធំនៅប្រទេសជប៉ុន នេះ នឹងជួយជំរុញឲ្យមានកំណើនវិស័យទេសចរណ៍នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ការរឹតបន្តឹងពន្ធគយនិងការធ្វើបាតុកម្មធ្វើឲ្យជំនួញថៃនៅកម្ពុជាធ្លាក់ចុះ
- គោលការណ៍ណែនាំស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស
- អ្នកវិនិយោគ៖ នយោបាយជាប់គាំងរំខានដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា
- ទំនាក់ទំនងនិងការវិនិយោគរបស់វៀតណាមនៅកម្ពុជា
- អន្តរជាតិ៖ កម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់ខាងអសន្តិសុខនិងគ្មានសុវត្ថិភាពស្បៀង
- មូលហេតុធនាគារជាតិនៃកម្ពុជាបោះពុម្ពក្រដាសប្រាក់រៀលថ្មីបន្ថែម
- វិស័យឯកជនប្រតិកម្មចំពោះភាពជាប់គាំងនយោបាយ
- អ្នកវិនិយោគបរទេសព្រមានដកខ្លួនចេញពីកម្ពុជា
- វិស័យរោងចក្រកាត់ដេរមិនដំណើរការ១ថ្ងៃអាចបាត់ចំណូលប្រមាណ១៧លានដុល្លារ
គេមកមិនយូរទេ ឱ្យតែឃើញមន្រ្តីចោរពុករលួយនៅតាមចំណតយន្តហោះច្រើន
គេនិងលែងហោះហើរចូលមកទៀតហើយ ។
good news im waiting so long