លោក ហ៊ុន សែន ថា មុខ​​​របស់​​​​​​មេបក្ស​​​ប្រឆាំ​​​ងនៅ​​​ដដែល​​​ ដូច្នេះមុខ​​​របស់​​​លោក​​​ក៏នៅ​​​តែ​​​ដដែល​​​ដូច​​​គ្នា​​​

ខេមបូឌា ដេលី

​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​ថា ការ​​​អំពាវ​​​នាវ​​​ឲ្យលោក​​​ចុះ​​​ចេញពីតំណែង​​​ និង​​​ឲ្យ​​​មាន​​​ “មុខ​​​មនុស្ស​​​” ថ្មី​​​ដឹកនាំប្រ ទេស​​​​ គឺ​​​ជា​​​ទង្វើ​​​លាក់​​​ពុត​​​ ពីព្រោះ​​​មុខ​​​របស់​​​អ្នករិះគន់​​​លោក​​​ក៏នៅតែ​​​មិន​​​ផ្លាស់​​​ប្ដូរ​​​ដែរ​​​។

លោក ហ៊ុន សែន ​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ស្ថាន​​​ភាព​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​មាន​​​​​​​​​​​​សភាព​​​ធម្មតា​​​នៅពេល​​​នេះ​​​។ ​​​លោក​​​បាន​​​សួរ​​​ទៅ​​​ក្រុមនិស្សិត​​​នៅ​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​មួយ​​​នៅ​​​កោះពេជ្រ​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញថា “ពួកគេ​​​និយាយ​​​ពី​​​មុខ​​​ដដែល​​​ៗ​​​​​​។ ប្រសិន​​​បើ​​​ខ្ញុំ​​​មាន​​​មុខ​​​ដដែល​​​ៗ​​​ តើ​​​វា​​​យ៉ាង​​​ម៉េច​​​?”។

សំដៅ​​​ដល់​​​អ្នករិះគន់​​​បន្តុះ​​​បង្អាប់​​​លោក ដែល​​​លោក​​​មិន​​​បញ្ចេញឈ្មោះ ប៉ុន្តែ​​​ទំនង​​​ជា​​​សំដៅ​​​ដល់​​​​​​លោក សម រង្ស៊ី មេដឹកនាំ​​​គណ​​​បក្ស​​​​​​​​​ប្រឆាំង​​​ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ខ្ញុំនិយាយ​​​ឲ្យ​​​ឡូហ្ស៊ិកទៅ​​​ចុះ មុខ​​​របស់​​​​​​​​​គាត់​​​ក៏ដដែល​​​ៗដែរ​​​​​​ ដូច្នេះ​​​មុខ​​​របស់​​​ខ្ញុំ​​​ក៏នៅ​​​តែ​​​ដដែល​​​ៗដែរ​​​”។

អំឡុង​​​បាតុកម្ម​​​រយៈពេល​​​១៥​​​ថ្ងៃ​​​​​​ កាលពី​​​ខែ​​​ធ្នូ និង​​​ខែ​​​មករា អ្នកគាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​រាប់​​​​​​ម៉ឺន​​​នាក់​​​បាន​​​ហែក្បួន​​​តាម​​​ផ្លូវ​​​នានា​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ដើម្បី​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក ​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ​​​ដែល​​​បាន​​​កាន់​​​អំណាច​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៨៥​​​មក ចុះ​​​ចេញ​​​ពីតំណែង​​​។ លោក សម រង្ស៊ី ​​​ដែលជា​​​​​​ប្រធាន​​​​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិក៏​​​បាន​​​ដឹកនាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​ដ៏ធំមួយ​នេះ​​​អស់​​​រយៈ​​​ពេល​​​ជិត​​​ពីរ​​​ទសវត្សរ៍​​​មក​​​ហើយ​​​ដែរ​​​។

លោក ហ៊ុន សែន ក៏បាន​​​ប្រាប់​​​និស្សិត​​​បញ្ចប់​​​​​​​​​ការ​​​សិក្សា​​​ទាំងនេះ​​​ដែរ​​​ថា ស្ថាន​​​ភាព​​​នយោ​​​បាយ​​​​​​​​​​​​បច្ចុប្បន្នដែល​​​រួម​​​មាន​​​បម្រាម​​​​​​មិន​​​ឲ្យ​​​ប្រមូល​​​ផ្ដុំគ្នា​​​ជាសាធារណៈ និង​​​​​​ការ​​​មាន​​​តែ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​ក្នុង​​​សភា​​​អំឡុង​​​ពេល​​​គណ​​​​​​​​​បក្ស​​​​​​ប្រឆាំង​​​​​​កំពុង​​​ធ្វើ​​​ពហិការ​​​នោះថាធម្មតា​​​។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ទៀត​​​ថា “វា​​​ធម្មតា​​​។ ព្រះមហា​​​ក្សត្រ​​​​​​​​​យាង​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​ប្រជា​​​រាស្ត្រ​​​​​​ នាយក​​​​​​​​​រដ្ឋ​​​មន្ត្រី​​​ធ្វើការ​​​ធម្មតា​​​​​​។ រដ្ឋម​ន្ត្រី​ធ្វើការ​​​ធម្មតា​​​ ហើយសាលា​​​រៀន​​​ក៏​​​បើក​​​បង្រៀនធម្មតា​​​ អ្វី​​​ៗ​​​​​​​​​គឺធម្មតា​​​ទាំង​​​អស់​​​”។ លោក ហ៊ុន សែន ក៏​​​មានប្រសាសន៍​​​លេង​​​សើច​​​ដែរក្នុង​​​ការ​​​ការ​​​ពារ​​​ការ​​​សម្រេ​ច​​​របស់​​​លោកកាលពីខែ​​​ធ្នូ ដើម្បីដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ក្នុង​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ដល់​​​១០០​​​ដុល្លារ​​​ ថ្វីបើ​​​កម្មករ​​​ដែលធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​​​១៦០​​​ដុល្លារ​​​ក៏ដោយ។

លោក​​​ប្រាប់​​​និស្សិត​​​ទាំង​​​នេះថា មាន​​​ស្ត្រី​​​​​​​​​​​​ចំណាស់​​​ម្នាក់​​​លក់​​​កាហ្វេ​​​ និង​​​ចំណីអាហារ​​​​​​។ គាត់គាំទ្រ​​​បាតុកម្ម​​​ ហើយគាត់​​​តែង​​​តែ​​​យក​​​អាហារ​​​ទៅ​​​ឲ្យ​​​បាតុករ​​​។ ប៉ុន្តែ​​​នៅ​​​ពេល​​​គាត់​​​​​​ត្រឡប់​​​ [ទៅហាង​​​របស់​​​គាត់] វិញ បុគ្គលិក​​​​របស់​​​គាត់​​​បានទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​​​១៦០​​​ដុល្លារ​​​។ ពេល​​​នោះ​​​គាត់​​​និយាយ​​​ថា ‘ ខ្ញុំ​​​នឹង​​​ឈប់​​​ [បាតុកម្ម​​​]  ទៀត​​​ហើយ​​​”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​បានមានប្រសាសន៍​​​ថា សុន្ទរ​​​កថា​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ស្ដីពីការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​គឺ​​​ខុស​​​ចំណុច​​​ទាំង​​​ស្រុង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគាត់​​​​​​ធ្វើ​​​បាតុកម្ម​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​១៦០​​​ដុល្លារ​​​ ពីព្រោះ​​​ពួកគាត់​​​មិនអាច​​​រស់​​​​​​បានទេ​​​ប្រសិន​​​បើ​​​ប្រាក់​​​ខែ​​​តិច​​​ជាង​​​នេះ​​​។ ពួកគាត់​​​​ត្រូវ​​​តែ​​​ទាម​​​ទារ​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​គាត់​​​ដែល​​​អាច​​​រស់​​​បាន​​​”៕ សុខុម

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

17 Responses to "លោក ហ៊ុន សែន ថា មុខ​​​របស់​​​​​​មេបក្ស​​​ប្រឆាំ​​​ងនៅ​​​ដដែល​​​ ដូច្នេះមុខ​​​របស់​​​លោក​​​ក៏នៅ​​​តែ​​​ដដែល​​​ដូច​​​គ្នា​​​"

  1. ផ្កាយ៥ថោក says:

    មុខអ្នកដឹកនាំបក្សប្រឆាំងល្អប្រសើរជាងមុខចោរលួចចោរប្លន់សន្លឹកឆ្នោតដើម្បីអណាចដែរ។

  2. មាន​​​ស្ត្រី​​​​​​​​​​​​ចំណាស់​​​ម្នាក់​​​លក់​​​កាហ្វេ​​​ និង​​​ចំណីអាហារ​​​​​​។ គាត់គាំទ្រ​​​បាតុកម្ម​​​ ហើយគាត់​​​តែង​​​តែ​​​យក​​​អាហារ​​​ទៅ​​​ឲ្យ​​​បាតុករ​​​។ ប៉ុន្តែ​​​នៅ​​​ពេល​​​គាត់​​​​​​ត្រឡប់​​​ [ទៅហាង​​​របស់​​​គាត់] វិញ បុគ្គលិក​​​​របស់​​​គាត់​​​បានទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​​​១៦០​​​ដុល្លារ​​​។

  3. បើ​ស្ត្រី​​​​​​​​​​​​ចំណាស់​​​ម្នាក់​​​លក់​​​កាហ្វេ​​​ និង​​​ចំណីអាហារ នោះ ដោះស្រាយដូចគេដូចឯង

    ជាទូទៅមិនបាន មានតែ​​​​​​ផ្អាកលក់ ហើយបុគ្គលិកទាំងនោះ ត្រូវខំស្វែងរកអាជីពថ្មី។

  4. Rayuth says:

    Wow!! It is very fantastic! What a fantastic prime minister of the kingdom of wonder (អីក៏អស្ចារ្យម្លេះលោកនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអច្ឆរិយ រឺឆ្ងល់)!!!!​ Is Cambodia lucky to have such a prime minister??? Well! It is about his nonsense statement.

  5. Chourn says:

    ចេះតែថាហើយ​ ខ្ញុំមិនដែលរារែកនិងឲ្យប្រាក់ខែរអ្នកធ្វើការនៅក្នុងផ្ទះរបស់ខ្ញុំចំនួន១៦០ដុល្លារនោះទេ ប្រសិនបើកម្មករទាំងអស់ត្រូវតម្លើង១៦០ដុល្លារមែននោះ។ ព្រោះខ្ញុំគិតថារដ្ឋាភិបាលទៅវិញទេដែល អន់នោះព្រោះមិនអាចទប់ទល់ការឡើងថ្លៃទំនេញសព្វសារពើរបានដូច្នេះបើទំនិញឡើងថ្លៃតើឲ្យកម្មករ គ្នាររស់ម្តេចបាន (សូមចេះវិភាគឲ្យវាមានឡូហ្សិកផងមើល) កុំចេះតែព្រុះរួចតែពីមាត់។ ឮវោហាសព្ទ័ របស់សម្តេចពេលខ្លះដូចជាមិនមានសីលធម៌នៅក្នុងខ្លួនអីបន្តិចសោះហើយនៅពេលដែលខ្លួនជាតំ ណាងឲ្យពលរដ្ឋខ្លួននោះ។ ម្សិលមិញឮនាយករដ្ឋមន្ត្រីនិយាយមិនសមរម្យទាល់តែសោះដូចជាប្រើ ពាក្ស (ឃើញមុខអាដែលៗចុះបើអញអាដែលៗវាយ៉ាងម៉េច) តើពាក្សនេះនាយករដ្ឋមន្ត្រីសមនិង យកមកប្រើនៅទីសារធារណះបានដែរទេ ក្នុងនាមខ្ញុំជាពលរដ្ឋសាមញ្ញម្នាក់សំណូមពរដល់នាយ រដ្ឋមន្ត្រីមេត្តាគិតឡើងវិញនៅការប្រើវោហាសព្ទ័ដ៍អសរោះបែបនេះនោះវាអាចធ្វើឲ្យក្មេងៗដែលជា ទំពាំងស្នងឬស្សីវាធ្វើត្រាប់តាម ដល់ប្រទេសសម្បូរមនុស្សបែបនេះតើគេហៅសង្គមអ្វីទៅ? ខ្ញុំមិន ហានហៅថាសង្គមតិរច្ឋាន ដូចភូមតិរច្ឆាននៅខេត្តកំពង់ឆ្នាំងនោះទេ ទុកឲ្យប្រជាជនទូទៅជាអ្នក ដាក់ឈ្មោះឲ្យទៅ។

  6. Terminator III says:

    Hun Xen is the most insolent and arrogant dictator of all times.

  7. o says:

    A JOY MRAY HUN SEN NIS JKORT MEN TENN HEUY SAM RAINSY BRACHHING YO DAM NEINH PM A JOY MRAY ENG TVE PAK BRA CHHING VINH TOV A JKORT , NI YAY LOP LOP.

  8. Anonymous says:

    The CNR

  9. Anonymous says:

    Sam Rainsy is the same face for decades too in politics not only Hun Sen !!’
    Sam Rainsy face changed a little bit. He look like Turkey grill face now !!!
    Turkey grill face Sam Rainsy is hungry for power.

  10. ស្រីនោ says:

    ពុំគួរណាសម្តេចលោកលើកចំណុចហ្នឹង មកនិយាយទេ ពិព្រោះជាចំណុចដែលអន់ជាទីបំផុត ព្រោះពាក្យនេះជាពាក្យអត់តម្លៃ សំរាប់អ្នកដឹកនាំយកមកនិយាយជាសាធារណះ ខ្វះអីពាក្យអភិវឌ្ឍន៏ ម៉ាគគោក ម្តេចមិននិយាយ និយាយពាក្យអញ្ចឹង នោះវាមិនល្អទេ ហើយក៏វាមិនចំណេញសំរាប់សម្តេចដែរ។

  11. sarika says:

    ក្មួយៗ ចូលចាំថា ការនិយាយបែបកំប្លុកកំប្លែងតែមានចេតនាខាងបោកប្រាស់ ខាងបញ្ចេដាក់អ្នកផ្សេង។ តេជោនិយាយត្រូវ មុខមនុស្សដដែលទាំអស់ហ្នឹង។ជួយរកមើលនិងជួយប្រាប់ផង បើមានមនុស្សណា មានច្រមុះពីរ មាត់បី​នោះ។ គឺគ្មានទេ ព្រះបង្កើតមក ឧ្យមាន ភ្នែកពីរ ត្រចៀកពីរ ច្រមុះមួយនិងមាត់មួយដូចគ្នា។ តែវាមានស្អីដែលខុសគ្នា ដែលសរុបជាភាសាអង់គ្លេសថា:
    ” SAME, SAME BUT DIFFERENT “

  12. rayuth says:

    It is super fantastic! What a fantastic Prime Minister Hun Sen of the kingdom of wonder (អីក៏អស្ចារ្យម្លេះលោកនាយករដ្ឋមន្រ្តី Hun Sen នៃព្រះរាជាណាចក្រអច្ឆរិយ: រឺព្រះរាជាណាចក្រឆ្ងល់)!!!! Is Cambodia lucky to have such a Prime Minister??? It looks that he likes to speak about nonsense.

    This reminded me about things happened in 1993 after the UNTAC-sponsored election result was announced officially that the Royalist Funcinpec led by Prince Norodom Ranariddh won the election receiving 58 seats, the CPP won 51 seats, BLDP had 10 seats, and Molinaka received 1 seat. That election process was globally recognized. But, the CPP rejected the result and threatened to create secession at the eastern Mekong River (Kampong Cham, Prey Veng, Svay Rieng, etc.) if there is no political solution. The CPP refused to hand over power to the winner. The CPP leaders (especially Mr. Hun Sen) vehemently denied to hand over the power because he did not want to lose power to the winning Royalist Funcinpec in which he tried very hard to build this power base. Then, he cried for power-sharing. He resisted and struggled for the power sharing between the winner and loser. Because of the spirit of the national unity, the former King Norodom Sihanouk decided to make concession by sharing power between the loser and winner (50% each) – co prime minister. That is the world record. During that time, Mr. Hun Sen was accused of hungry for power or drunken on power.

    Because of this power-sharing, Mr. Hun Sen had chance and potentiality to build and intensify his power base. Then, he led a successful coup to overthrow his partner Prince Norodom Ranariddh (first prime minister) to grip power even though he installed Mr. Ung Huort to be the first prime minister.

    The question is that WHO IS HUNGRY FOR POWER? WHO IS DRUNKEN ON POWER? I hope that my Cambodian citizens can understand and have sense to make judgment based on the fact.

  13. ប្រជាពលរដ្ឋ says:

    ុ សំដី មនុស្ស យូកូង ហ៊ុន សែន គ្មានចេះស្អី ទេ , ដើរ ហើរ ទៅណា

    ខ្លាចប្រជាពលរដ្ឋខ្មែរ ជេរ ! ខំដាក់ កងការពារ រាប់ ម៉ឺន នាក់ !

  14. BaBaBoo says:

    ដូចជាក្តៀនយោបល់ឆ្ងល់ដែរ សម្តេចលេបថ្នាំខុសរឺម៉េច! … បានជាមានប្រសាសន៌ដូច ជើងកាងស្រុកចិន ។ មុខដដែល និងនាយរដ្ឋមន្រ្តីដដែល សម្តេចមានចង់មានន័យថា ដូចគ្នា ពិតជាគំនិតអគតិ ប្រៀបស្មើនិងមនុស្សដែលលេបថ្នាំវិកលចរឹក មានទម្រង់មុខ ហើមស្ពីងដូចគ្នា ……….. sic, ។

  15. Anonymous says:

    The Hun Sen haters are so stressful now according to the comments on cam news they don’t know what to do except for exaggerate their voices that they are supported by this group or that group in order to drumbeat their support from the general population and the International Community!!! The more Hun Sen stays in power to more stressful they are.
    Now that , after using the groups such as : HUMAN RIGHT ,NGO etc …… to campaign for them in recent days they are using monks to campaign now.
    It looks like different groups take turn struggling to overthrow Hun Sen because their mass demonstrations failed to do the job. Now that their demonstrations are banned for now.
    High expectation becomes low result because they expect that Hun Sen would use forces to crackdown and kill hundred or even thousand of their protesters so that the world would see the massacres and condemn Hun Sen. I have seen this tactics in the Middle East : Egypt ,
    Libya , Syria and Tunisia.
    The turkey grill face Sam Rainsy is using another tactic by filing a complaint to The ICC in order to attract the public and the world attention accusing Hun Sen’s against humanity. For now we are waiting to see what his next move!!!!
    Khmer in long beach Ca USA

  16. អាឡេវ says:

    មុខទាសករយួនវានៅតែដដែលតាំងពី៣០ឆ្នាំមក។

  17. rayuth says:

    It looks that a herd of dictators are being afraid of losing power and interests. But please remember that the former president of Indonesia Mr. Shuharto (a notorous dictator) held power for 33 years, A dictator in the Philippines Ferdinand marcos, Former Junta leader of Myanmar Than Sawe, And a some dictators in the middle east who led power for many years and their hands filled with blood of their citizens were finally overthrown by the power of people because they committed millions of crimes and unlawful actions included cooruption, abuse of power, violation of human rights (intimidation, threat and killing), opporession on civilians, depletion of the natural resources, etc. What about the current leader in Cambodia?

    Anyoe who protest government action and demand for fairness, equality and justice are considered an enemy that will be targeted for taking out. A group of people who are thirsting for power and positions or drunken on power are being afraid of losing positions, power, and interest.

    A citizen who was a victim of the so-called PLAN A5 (ផែនការក៥)​!