​អ្នក​បឹងកក់​ប្រកាន់​ជំហរ​រៀបចំ​វេទិកា​ទោះបី​មិនទាន់​មាន​ការឆ្លើយតប​ពី​សាលា​រាជធានី​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

​ប្រជា​សហគមន៍​បឹងកក់​ឲ្យដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ ពួកគេនៅ​តែ​ប្រកាន់​ជំហរ​រៀបចំ​វេទិកា​ពិភាក្សា​ស្តីពី​តួនាទី​ព្រះសង្ឃ និងបញ្ញវន្ត​ជាមួយ​អ្នក​នយោបាយ​ នៅ​ថ្ងៃស្អែក​តាម​ការគ្រោងទុក បើទោះជា​មិនទាន់​មាន​ការឆ្លើយតប​ពី​សាលា​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ប្រជា​សហគមន៍​បឹងកក់ បាន​ជូនដឹណឹង​ទៅ​លោក ឆាយ ធិរិទ្ធ ចៅ​សង្កាត់​ស្រះចក ស្តីពី​ការរៀបចំ​ពី​ធី​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វបុរស​ខ្មែរ​ស្នេ​ហា​ជាតិ និង​រៀបចំ​វេទិកា​ពិភាក្សា​ស្តីពី​តួនាទី​ព្រះសង្ឃ និង​បញ្ញវន្ត​ជាមួយ​សកម្មភាព​នយោបាយ​។ តែ​ទោះជា​យ៉ាងណា លោក ឆាយ ធិរិទ្ធ ឆ្លើយថា សាលាសង្កាត់​ស្រះច​កមិន​មាន​សិទ្ធិ​ក្នុងកា​រ​អនុញ្ញាត ​ឲ្យ​សហគមន៍​បឹងកក់​ធ្វើ​ពិធី​នេះ​បាន​ទេ លុះណាតែ​មាន​ការអនុញ្ញាតិ​ពី​សាលា​រាជធានី​ភ្នំពេញ​។​

សកម្មជន​ដីធ្លី​បឹងកក់ កញ្ញា សុង ស្រី​លាភ មានប្រសាសន៍ថា កន្លង​ទៅ​សាលា​រាជធានី​ធ្លាប់​ប្រាប់ថា នៅពេល​ធ្វើ​ពិធី​បង្សុកូល គ្រាន់តែ​ជូនដំណឹង​ត្រឹម​ចៅសង្កាត់​បាន​ហើយ​។  កញ្ញា បន្តថា ពិធី​នេះ​មិន​មាន​ការ​ហែក្បួន​អ្វី​ទេ ហើយ​ប្រសិនបើ​អាជ្ញាធរ​មក​រារាំង​ពិតមែន នេះ​បង្ហាញ​ឲ្យ​ច្បាស់​ពី​ការរំលោភ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ​ក្នុង​ការប្រមូផ្តុំ​បញ្ចេញមតិ​។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សលា​រាជធានី​ភ្នំពេញ​ បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​ការ​សែត​ក្នុងស្រុក​មួយ​ចំនួន​ចុះផ្សាយ​ថា សាលា​រាជធានី​ មិនទាន់​បាន​ទទួល​សេចក្តីជូនដំណឹងរបស់​សហគមន៍​បឹងកក់​ទេ​។

​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ២០១៤ វេលា​ម៉ោង៨​ព្រឹក នៅផ្ទះ​អ្នកស្រី​ ទេព វ​ន្នី លេខ​១៨១ ផ្លូវ៨៦ ក្រុម​២៧៤ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com


What Next?

Recent Articles