​ប្រជា​ហគ​មន៍​បឹងកក់​វៀប​ចំ​វេទិកា​តាម​ការគ្រោងទុក​បើ​ទោះ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

​ប្រជា​សហគមន៍​បឹងកក់​រៀបចំ​វេទិកា​ពិភាក្សា​ស្តីពី​តួនាទី​ព្រះសង្ឃ និង​បញ្ញវន្ត​ជាមួយ​អ្នក​នយោបាយ​តាម​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ បើទោះជា​មិនទាន់​មាន​ការឆ្លើយតប​ពី​សាលា​រាជធានី​ភ្នំពេញ​។​

កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ប្រជា​សហគមន៍​បឹងកក់ បាន​ជូនដឹណឹង​ទៅ​លោក ឆាយ ធិរិទ្ធ ចៅ​សង្កាត់​ស្រះចក ស្តីពី​ការរៀបចំ​ពី​ធី​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វបុរស​ខ្មែរ​ស្នេហា​ជាតិ និង​រៀបចំ​វេទិកា​ពិភាក្សា​ស្តីពី​តួនាទី​ព្រះសង្ឃ និង​បញ្ញវន្ត​ជាមួយ​សកម្មភាព​នយោបាយ​។ តែ​ទោះជា​យ៉ាងណា លោក ឆាយ ធិរិទ្ធ ឆ្លើយថា សាលា​សង្កាត់​ស្រះចក​មិន​មាន​សិទ្ធិ​ក្នុង​ការអនុញ្ញាត ឲ្យ​សហគមន៍​បឹងកក់​ធ្វើ​ពិធី​នេះ​បានទេ លុះណាតែ​មាន​ការអនុញ្ញាតិ​ពី​សាលា​រាជធានី​ភ្នំពេញ​។ រហូត​ដល់​ថ្ងៃ​ចន្ទ​នេះ មិន​មាន​ករ​ឆ្លើយតប​ផ្លូវ​ពី​សាលា​រាជធានី​ភ្នំពេញ​ទេ​។

សកម្មជន​ដីធ្លី​បឹងកក់​អ្នកស្រី ទេព វ​ន្នី មានប្រសាសន៍ថា នៅ​ព្រឹក​នេះ ប្រជា​សហគមន៍​បឹងកក់​រៀបចំ​ពិធី​តាម​ការគ្រោងទុក​។

​នៅ​ជុំវិញ​បរិវេន​នៃ​ការរៀបចំ​វេទិកា​នេះ មិន​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ទេ នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​នេះ​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក នៅផ្ទះ​អ្នកស្រី ទេព វ​ន្នី លេខ​១៨១ ផ្លូវ​៨៦ ក្រុម​២៧៤ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles