ដោយ៖ ជន ស្រីណុច និង ឡេង ចាន់រតនា
ថ្ងៃអាទិត្យ ទី2 ខែមិនា ឆ្នាំ2014
http://vodhotnews.com
យុវជននិងប្រជាពលរដ្ឋខេត្តស្វាយរៀង ប្រមាណជាង២០០នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ បរិច្ចាគឈាមនៅស្នាក់ការសហព័ន្ធសហភាពយុវជនខេត្ត ដើម្បីឧបត្តម្ភទៅឲ្យមន្ទីរពេទ្យបង្អែកខេត្តនេះ ដែលសព្វថ្ងៃកំពុងតែខ្វះឈាម សម្រាប់ព្យាបាលឲ្យជនរងគ្រោះ។
ប្រធានសហព័ន្ធសហភាពយុវជនខេត្តស្វាយរៀង លោក ឌី វិជ្ជា មានប្រសាសន៍នៅក្នុងពិធីនាព្រឹកថ្ងៃអាទិត្យទី០២នេះថា មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងសព្វថ្ងៃនេះ កំពុងតែខ្វះខាតឈាម សម្រាប់ផ្តល់ឲ្យអ្នកជំងឺ ជាពិសេសអ្នកជំងឺក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញឈាមពីគេដាក់ព្យាបាល។ លោក ឌី វិជ្ជា អំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីជួយជនរងគ្រោះ ដែលពួកគេកំពុងតែរង់ចាំការជួយសង្គ្រោះជាបន្ទាន់។

ព្រះសង្ឃ និងយុវជន ចុះឈ្មោះបរិច្ចាគឈាម (រូបថត ឡេង ចាន់រតនា)

គួរបញ្ជាក់ថា ការបរិច្ចាគឈាមនេះ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះដោយមានប្រជាពលរដ្ឋចូលរួម ប្រមាណជា២០០នាក់ មកពីស្រុកចំនួន៨ នៃខេត្តស្វាយរៀង៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
