បទ​វិភាគ៖ ការ​យាង​ចូល​នយោបាយ​របស់​សម្ដេច​ក្រុម នរោត្ដម រណឫទ្ធិ

ដោយ ទេព សុរ៉ាវី
2014-03-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២។

សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២។ RFA/Mom Sophon

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​យាង​ចូល​និវត្តន៍​លែង​អើពើ​រឿង​នយោបាយ​យូរ​មក​ហើយ​នោះ បាន​ងាក​បក​មក​ឆាក​នយោបាយ​សា​ជា​ថ្មី​ម្ដង​ទៀត។ ព្រះអង្គ​គ្រោង​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ  «គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ» ដើម្បី​ត្រៀម​ចូល​រួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​សម្ដេច​ក្រុមព្រះ​ចេញចូល​ក្នុង​ឆាក​នយោបាយ​ភ្លឹបភ្លែតៗ​ដូច​សត្វ​អំពិលអំពែក។ ព្រះអង្គ​មិន​ដឹង​ជា​លើកដៃ​បាយៗ ប៉ុន្មាន​លើក​ប៉ុន្មាន​សា​ទេ លា​អ្នក​នយោបាយ​នោះ។ ឲ្យ​តែ​ភ្លេចៗ​ខ្លួន ក៏​លេច​មក​គ្រហើៗ​មក​រក​ផ្លូវ​ចាស់​ដដែល។ មើល​ទៅ​លើក​ក្រោយ​ទាល់​តែ​បៀម​ព្រះ​មក​ស្បថ​ហើយ​ទើប​អាច​ជឿ​ថា ព្រះអង្គ​អស់​អាល័យ​ពី​រឿង​នយោបាយ​ពិត​នោះ។

ម្ចាស់​ឆ្នោត​ភាគ​ច្រើន​ប្រហែល​មិន​ទាន់​ភ្លេច​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ឡើយ​ទេ។ ត្បិត​ទ្រង់​ធ្លាប់​ជា​នាយករដ្ឋមន្ត្រី​ទី​១ ក្រោយ​ការ​បោះ​ឆ្នោត​សម័យ​អ៊ុនតាក់។ ព្រះអង្គ​ក៏​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ទម្លុះទម្លាយ​ភាព​ទាល់ច្រក​នយោបាយ​កាល​ពី​អាណត្តិ​ទី​៣ ដោយ​បាន​ផិត​ក្បត់​នឹង​សម្ពន្ធភាព​ជាមួយ​លោក សម រង្ស៊ី រួច​ទៅ​លួច​មាន​សហាយ​ជាមួយ​លោក ហ៊ុន សែន។ ទំនង​ជា​ពេល​នោះ​ទ្រង់​ធុញថប់​ដែល​អ្នក​នយោបាយ​ខ្មែរ​ចេះ​តែ​ឈ្លោះ​គ្នា​គ្មាន​ថ្ងៃ​ស្វាង។ ម្យ៉ាង​ចង់​អួត​ឲ្យ​អន្តរជាតិ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ផង ក៏​ចេះ​តែ​ទ្រាំ​ទទួល​យក​តំណែង​ជា​ប្រធាន​រដ្ឋ​សភាព​មួយ​អាណត្តិ​ទៀត​ទៅ។

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បន្ទូល​ប្រាប់​អ្នក​កាសែត​ថា ការ​ចូល​ឆាក​នយោបាយ​ពេល​នេះ ដោយសារ​ទត​ឃើញ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​កំពុង​ជួប​វិបត្តិ​ដោះស្រាយ​មិន​ទាន់​ចេញ ហើយ​សង្ឃឹម​ថា គណបក្ស​ថ្មី​របស់​ទ្រង់​អាច​ជួយ​ទម្លាយ​ច្រក​ចេញ​រវាង​គណបក្ស​ទាំង​ពីរ។ ម្យ៉ាង​ដោយ​កម្ពុជា​សព្វ​ថ្ងៃ​មាន​ប៉ូល​នយោបាយ​តែ​២​នោះ មិន​គ្រប់​គ្រាន់​សម្រាប់​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សភា​និយម។ ទំនង​ជា​ទ្រង់​ដឹង​ច្បាស់​ថា ព្រះអង្គ​អាច​ធ្វើ​ជា​ប៉ូល​មួយ​ទៀត​ក្នុង​រដ្ឋ​សភា​ហើយ​មើល​ទៅ ទើប​ស្ម័គ្រ​បង្កើត​នយោបាយ​ថ្មី​នោះ?

បរិបទ​នយោបាយ​ពេល​នេះ​ខុស​ពី​ពេល​មុន។ អ្នក​នយោបាយ​ដែល​សោយ​កេរ​ព្រះបិតា​រហូត​លក់​កេរ​ឪ​អស់​គ្មាន​មួយ​អាសនៈ​ក្នុង​រដ្ឋ​សភា​នេះ អាច​គ្មាន​ឥទ្ធិពល​ត​ថ្លៃ​ជា​មួយ​បក្ស​ប្រជាជន​កម្ពុជា ដូច​មុន​ទេ។ ម្ដង​នេះ​ការ​លេច​មុខ​មាត់​ថ្មី​បង្កើត​គណបក្ស​មួយ​ទៀត ដើម្បី​ស្តារ​ព្រះ​កិត្តិនាម និង​ប្រមូល​អ្នក​មាន​ភក្ដីភាព​ពិត​ជាមួយ​ព្រះអង្គ​អាច​ពិបាក​នឹង​ធ្វើ​ទៅ​រួច។

ដក​តែ​មន្ត្រី​ថ្នាក់​ខ្ពស់ៗ​ប៉ុន្មាន​នាក់​ដែល​ហែហម​ទ្រង់​ចេញ នរណា​ក៏​ដឹង​ដែរ​ថា សម្ដេច​ក្រុមព្រះ​ពី​មុន​បាន​ផ្ដល់​នយោបាយ​ជូរ​ចត់ កំសត់ បោកប្រាស់​យក​លាភ​សក្ការ​តែ​ឯង​ទៅ​សោយសុខ​លើ​គំនរ​ទុក្ខ​អ្នក​មាន​ភក្ដីភាព​ពិត​លើ​ទ្រង់។ អ្នក​គាំទ្រ​ព្រះអង្គ មិនតិចទេ ដែលអស់សង្ឃឹម និងតូចចិត្ត ចំពោះនយោបាយភ្លែតបន្ទោររបស់ទ្រង់នោះ។

លើស​ពី​នេះ ទ្រង់​ហាក់​គ្មាន​នយោបាយ​ច្បាស់លាស់។ ទ្រង់​ធ្លាប់​ដើរ​ខុស​ក្នុង​ការ​ដឹក​នាំ​៣​អាណត្តិ​ផ្ទួនៗ។ លទ្ធផល​បោះ​ឆ្នោត​កន្លង​មក​ជា​ភស្តុតាង​ស្រាប់។ ព្រះអង្គ​ក្លាយ​ជា​អ្នក​នយោបាយ​មួយ​ដែល​មិន​ចេះ​ប្រើ​អំណាច​នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​១ កាល​ពី​ឆ្នាំ​១៩៩៣។ ម្យ៉ាង​ពេល​ចូល​និវត្តន៍​កន្លង​មក​ទ្រង់​ហាក់​បាត់បង់​ព្រះរាជ​តួនាទី​សំខាន់​ដែល​សែ​រាជវង្ស​ត្រូវ​ធ្វើ​សម្រាប់​បម្រើ​សង្គម​តាម​រយៈ​ជំនួយ​មនុស្សធម៌ វប្បធម៌ និង​កិច្ចការ​នយោបាយ​ការទូត​អន្តរជាតិ។ តាម​មើល​ទៅ​ទ្រង់​ពិបាក​ដើរ​ជា​តួឯក​ក្នុង​រឿង​នយោបាយ​ណាស់។

ទ្រង់​អាច​ត្រឹម​តែ​ជា​តួ​រង ឬ​ធ្វើ​ជា​អ្នក​សម្របសម្រួល​នយោបាយ ឬ​ជា​តួ​សុំ​ដំបូល​គេ​ជ្រក​រួម​គ្នា​ទំនង​ជា​អាច​សក្ដិសម​ស្ដារ​កិត្តិនាម​របស់​ទ្រង់​ឡើង​វិញ​ខ្លះ។ ដូច្នេះ​តើ​ការ​ហក់​ចូល​នយោបាយ​របស់​ទ្រង់​ពេល​នេះ​មាន​ឥទ្ធិពល​ដែរ​ឬ​ទេ?

ប្រហែល​ជា​អាច​នឹង​មាន​ដែរ តែ​សម្រាប់​អាណត្តិ​ក្រោយ ឬ​ក៏​នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​ក៏​ថា​បាន។ តាម​មើល​ទៅ​ទ្រង់​អាច​ក្លាយ​ជា​កូន​អុក​ថ្មី​របស់​លោក ហ៊ុន សែន ដើម្បី​ក្រឡុក​ដណ្ដើម​សំឡេង​ឆ្នោត​ពី​គណបក្ស​ប្រឆាំង។ យុទ្ធសាស្ត្រ​បំបែក​សំឡេង​ឆ្នោត​ជា​ទូទៅ​គេ​ឃើញ​មាន​មុន​ការ​បោះ​ឆ្នោត។ ថា​មិន​ត្រូវ​សម្ដេច​ក្រុមព្រះ​អាច​មាន​ហាង​ឆេង​ខ្ពស់​នៅ​ពេល​នោះ។

សេណារីយោ​លើក​នេះ អាច​មាន ២​ផ្លូវ។ ទី​១ ទំនង​ជា​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​គ្រាប់​អុក​មួយ​នេះ​ទៅ​បំបែក​សំឡេង​ឆ្នោត​នៅ​លើក​ក្រោយ។ ល្បែង​នេះ​ត្រូវ​លេង​យ៉ាង​ណា​ឲ្យ​កូន​អុក​រក​សំឡេង​គាំទ្រ​យ៉ាង​តិច​មួយ​កៅអី​ក្នុង​រដ្ឋ​សភា ដើម្បី​អាច​យក​មក​ច្របាច់​បញ្ចូល​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះ​តាម​រូបមន្ត ៥០​ភាគរយ បូក ១។ ពេល​នោះ​បក្ស​ប្រជាជន​មិន​ត្រូវ​ការ​បក្ស​ប្រឆាំង​ដូច​ពេល​នេះ​ឲ្យ​ចូល​រដ្ឋ​សភា​ដើម្បី​បង្គ្រប់​ទឹក​រដ្ឋាភិបាល​ទេ។ ទី​២ កូន​អុក​នេះ​ក៏​អាច​ដើរ​តួនាទី​ជា​អ្នក​ប្រឆាំង​បាន​ដែរ គឺ​មាន​ន័យ​ថា ឲ្យ​ចូល​ទៅ​កៀក​នឹង​សត្រូវ រួច​ប្រើ​យុទ្ធសាស្ត្រ​បំបែក​តាម​ក្រោយ​មុន​ការ​បោះ​ឆ្នោត។

យ៉ាង​ណា​ទាំង​នោះ​ជា​រឿង​អនាគត​ប៉ុណ្ណោះ គ្មាន​នរណា​អាច​ទាយ​ដឹង​មុន​ថា យ៉ាង​ណា​ឲ្យ​ប្រាកដ ហើយ​សម្ដេច​ក្រុមព្រះ​ជា​កូន​អុក ឬ​មិន​មែន​នោះ ក៏​គ្មាន​នរណា​ដឹង​ច្បាស់​ដែរ មាន​តែ​ទ្រង់​អង្គ​ឯង​ទើប​ដឹង​ថា ចង់​ដើរ​តួ​ជា​ស្ដេច​ជិះ​សេះ​ស​ជួយ​សង្គ្រោះ​ប្រជានុរាស្ត្រ ឬ​ជា​ពពក​ខ្មៅ​បង្ក​ព្យុះភ្លៀង​មក​ពន្លិច​ភូមិឋាន​អ្នក​ស្រុក។

ការ​ចូល​ប្រឡូក​នយោបាយ​ជា​ថ្មី​របស់​ទ្រង់​នៅ​ពេល​នេះ អាច​មិន​ខុស​អី​ពី​យក្ស​ល្ខោន​បាសាក់ ចេញ​មក​បន្លាច​កូន​ក្មេង​ឲ្យ​យំ​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

49 Responses to "បទ​វិភាគ៖ ការ​យាង​ចូល​នយោបាយ​របស់​សម្ដេច​ក្រុម នរោត្ដម រណឫទ្ធិ"

  1. o says:

    PUJ A JKORT

  2. Warman 7 says:

    មិនដឹងជាឡប់ទេដឹង!!!

  3. Rayuth says:

    Prince Norodom Ranariddh’s return to politics does not interest the public as Cambodian citizens recognized him well as a weak politician or leader. This prince loves power and wealth than everything. He never cared about the interests and suffers of the people. When he was in power as the first Prime Minister and president of the National Assembly, he paid less attention to the issue of concerns and needs of the people. Further, he rarely visited the grass-roots people who were in poverty and were intimidated or threatened by the pro-CPP local authorities. The prince listened to his close entourages who always sweet-talked about him and reported about the situation of the people and Funcinpec activists wrongly. He only enjoyed the luxurious life in Phnom Penh and often too vacation in France. Of course, it is his right to take leave, but he did not care too much about the real life of his activists and the ordinary people living in the remote community facing with many problems included land seizure from the powerful and wealthy individuals and the government officials, no food and lack of farmland to farm, etc.

    Further, the prince involved in corruption when he was in power. The prince has no loyalty to the people, his party members, activists, and his political partners. The Prince cares about only the power and wealth. Because of his weak leadership, disloyalty, poor performance, and corruption, his popularity had become smaller and smaller. Cambodians started to forget about this Prince.

    Prince Norodom Ranariddh hopes that he could persuade activists, members, and supporters of the two parties – Funcinpec and the Nationalist Party (NP) to change their allegiance to support and vote him in the 2017 commune council election and 2018 National Assembly election. The prince now looks like a sunken Titanic. The prince is a flip-flop politician. Anyway, it is his right to return to politics.

  4. ^-^ says:

    ល្បិចcppទេ ប្រើអាច្រមុះតោអោយជួយយួន………….

  5. Chourn says:

    ព្រះអង្គអើយអាណិតអ្នកប្រជាធិបតេយ្យខ្លះផងបើព្រះអង្គធ្វើមិនកើតហើយនោះនៅតែចចេសធ្វើអី ទៀតបើហ៊ុនសែនប្រើឲ្យធ្វើខុសចេះហ៊ានតវ៉ាងផងកុំចេះតែធ្វើតាមគេឲ្យតត្រុកគ្មានចេះងើបតវ៉ាអី សោះហើយធ្វើស្ងយៗដូចបាក់ទឹកចិត្តខ្លាំងណាស់អញ្ចឹង។ ត្រូវតែងើបឈរឡើងមិនត្រូវបាក់ទឹក ចិត្តនោះទេ ឲ្យតែព្រះអង្គហ៊ានលះបង់ព្រះជនរបស់ព្រះអង្គដើម្បីរាស្ត្រនោះរាស្ត្រគេគាំទ្រព្រះអង្គ វិញហើយ។ តែប្រសិនបើព្រះអង្គងើបឈរមិនពិតប្រាកដ ធ្វើក្នុងន័យជួយបន្តរអំណាចរបស់ជន ផ្តាច់ការដដែលនោះព្រះអង្គនិងសាបសូន្យសូមទានជ្រាប។

  6. Banh Bev says:

    ជយោ ព្រះអង្គ!!!ម៉ឺនឆ្នាំៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ

  7. bol says:

    អត្ថបទវិភាគនេះ បង្ហាញថា បក្សប្រឆាំងកំពុងតែព្រួយអំពីបក្ខភាពរបស់ព្រអង្គម្ចាស់ ហើយ។
    រឿងដែលព្រួយគឺរឿងព្រះអង្គនឹងទាញយកសម្លេងទាំងអម្បាលមាណ ដែលបានចាញ់ការឃោសនារបស់សម រង្ស៊ី និង កឹម សុខា ឲ្យត្រឡប់ទៅព្រះអង្គវិញ។
    អត្ថបទបានសរសេរជាមួយនឹងការប្រមាថ មើលងាយថោកទាប់។
    តែមិនថ្វីទេ ព្រះអង្គពេលយើងខ្សោយគេមើលងាយយើងអញ្ចឹង។ តែនៅពេលយើងខ្លាំង គេនឹងរត់ទៅអោបជើងយើងហើយ។
    ព្រះអង្គ ត្រូវតាំងព្រះទ័យកុំស្ទាក់ស្ទើរឲ្យសោះ។ ព្រះអង្គនៅតែមានឱកាសឈ្នះឆ្នោត, តែបើមិនឈ្នះទេ ក៏បង្ហាញថា តើវាដូចជាការប្រមាថឬទេ?
    ពាក្យផ្តាំមួយម៉ាត់ គឺបើព្រះអង្គនៅរក្សសីលធម៌ក្នុងការឃោសនា និងមានគោលនយោបាយមិនភូតភរ កុហក បោកប្រាសដូចគេទេ គឺព្រះអង្គនៅតែគ្មានការគាំទ្រ ទេ។
    ព្រះអង្គត្រូវតែហ៊ានសន្យាថា ដេញយួនឲ្យអស់ពីដីខ្មែរ យកដីកូសាំងស៊ីន និងដីបណ្តាខេត្តពីថៃមក ដូចជា សូរិន នគររាជ …..មកវិញ ត្រូវចាប់
    ដៃជាមិត្តអាមេរិក សុខចិត្តស្លាប់រស់ជាមួយអាមេរិក, សន្យា តម្លើងថ្លៃស្រូវឲ្យ ៣០០០ រៀល, តម្លើងប្រាក់ខែកម្មករ​ដល់ ៣៥០ ដុល្លា មន្ត្រីរាជការ ថ្នាក់ទាបបំផុត ៤០០ ដុល្លា ………..។
    សូមព្រះអង្គចេះតែលើកក្នុងគោលនយោបាយទៅ។ ដល់តែធ្វើមិនបាន ព្រះអង្គត្រូវឆ្លើយថា វាទាល់តែគណបក្សព្រះអង្គឈ្នះ ១០០% ទាំងក្នុងសភា និងរដ្ឋាភិបាល ទើបព្រះអង្គ អាចធ្វើបាន។
    ព្រះអង្គត្រូវតែលេងល្បែងនេះ។ ហើយកុំភ្លេចជេរតេជោសែន ផង, ជេរអី ក៏ជេរទៅ!

  8. ^-^ says:

    ស្ដាប់សំដីអាបុល វាជាគ្រូអាច្រមុះតោរួចទៅហើយ ថោកទាប !!!

  9. 18 Mars says:

    អាកូនស្តេចចោលម្សៀតនេះវាដែលចេះគីតរឿងជាតិស្អី…វាគិតតែរឿងលុយហើយនិងក្តិតតែប៉ុណ្ណោះ.. គ្រាន់តែទាញស្នាមកគេដឹងថាអាកូនស្តេចពាលឯងចង់បាញ់សត្វអីបាត់ទៅហើយ……បើពូកែមិនមែន​របូតអស់កៅអីក្នុងសភានោះទេ។ មកដល់ដំណាក់កាលនេះហើយពួកអ្នកឯងនៅតែគិតថាប្រជាជនល្ងង់ ងាយស្រួលក្នុងការបោកប្រាស់ទៀតមែនទេ។ សម្រាប់ពួកអ្នកឯងគ្មានអ្វីជាអាថ៌កំបាំងទៀតទេ គួររៀន និយាយការពិតជាមួយប្រជាពលរដ្ឋ ឈប់នាំគ្នាកុហកបោកប្រាស់គាត់ទៀត ប្រទេសដទៃគេដើរតាមការ វិវត្តន៍របស់វិទ្យាសាស្រ្តទំនើបហើយ ឯពួកអ្នកឯងដើរថយក្រោយទៅរក៤០ឆ្នាំមុន….។ ធ្វើដល់ស្តេចមាន ងារជាប្រធានបក្សទៅដណ្តើមក្តិតពីកូនចៅឯង(ប្រពន្ធវ៉េងសេរីវុឌ្ឍ) ពិតជាថោកណាស់………..

  10. Terminator III says:

    Useless prince. Nothing will help to regain his popularity. Stay out of Khmer conflict, old pale !

  11. ស្រីនោ says:

    មិនដឹងទៅតស៊ូពីបាតដៃទទេយ៉ាងម៉េច បើឡើងដល់កំពូលធ្វើមិនកើតផងនោះ រាស្ត្រខ្មែរ មិនចាញ់បោកជាលើកទី២ទៀតទេ? ព្រះអង្គមិនចេះក្តាប់់ឪកាស ពេលមានអំណាច គិតតែពីរលុយ នឹងស្រី គេធ្វើអ្វីជាពិសេស គូរគេធ្វើតាមចិត្ត គេបំបែកូនចៅដែលខ្លាំងៗចេញអស់ អត់ទាន់ដឹងខ្លួនទៀត ដល់ពេលចុងក្រោយ ទើបនឹកឃើញហួសពេលអស់ទៅហើយ បំរុងបើក២ទៅ៣ដងមកហើយប៉ុន្តែរគេមិនអោយ ទើបសារនេះ ខាង ញឹក ប៉ុនឆៃ រក១កៅអី គ្មាន កុំអី ស្មានថា អាចបង្កើតគណបក្សបាន ក្មេះ។

  12. ស្រីនោ says:

    សម្តេចប្រលែងអោយធ្វើទៅ ក្រែងអូស ពីរ សង្គ្រោះជាតិបានខ្លះ ប៉ុន្តែរ ដំណាក់កាលនេះដូចជាពិបាក អូសទាញ សកម្មជនពីរសង្គ្រោះជាតិណាស់ ពីព្រោះវត្តរបស់ទ្រង់គេធ្លាប់បូសរៀនអស់ហើយ។

  13. k says:

    Joined and then leaved. . Again and again..! How many times did you do like that Mr.PLOY?

  14. Banh Bev says:

    ប្ដីគេ ទំពែកបានធ្វើធំ រីឯទំពែកប្ដីខ្ញុំធំតែពង!!!ស្រណុកលេចអាចម៏លេចនោម!!!

  15. khmer angkor says:

    thinking about the past,after lon-nol did the bloodles coup gen lon-nol send all king family to france ,so lon=nol is a hero to protect cambodia fron veitcong inveder.

  16. ក្មេងពិត says:

    ហាស…….ៗៗៗៗៗ……………..ពួកអស់លោកប្រឆាំងទាំងឡាយអើយ តើអ្នកខឺងនិងព្រះអង្គម្ចាស់រណឬទ្ធិ
    រឿងអ្វីទៅ?ការធ្វើនយោបាយគឺជាសិទ្ធិរបស់មនុស្សម្នាក់ៗបើលោកគ្រាន់បើ
    មិនចាំបាច់ភ័យព្រួយពីនយោបាយរបស់ទ្រង់ទេ!ចាំមើលអាណត្តិក្រោយនេះតើ
    កៅអីរបស់លោកក្លាយទៅជាយ៉ាងណា?
    លោកហ៊ានជេរប្រំមាថចំពោះតែខ្សែរាជវង្សប៉ុណ្ណោះ​បើគ្រាន់បើជេរគណបក្ស
    ប្រជាជនឲ្យចាស់ដៃទៅ ហើយកុំលាក់ខ្លួនដូចសត្វពង្រូល ត្រូវតែសង្ហារបញ្ចេញ
    ឈ្មោះពិត ទីកន្លែងពិតសាកមើលទៅ………………………

  17. ថៃហ្សា says:


    សូមទោស!ពួកអស់លោកដែលនៅក្នុងគណបក្សប្រឆាំងនោះ​ សុទ្ធតែអំពិលកើតពីលាមកទេតើ!
    តាមតែខ្ញុំដឹង​ ពួកអស់លោកដែរចាកចេញទៅបង្កើតគណបក្សប្រឆាំងនោះសុទ្ធតែគិតពី
    ប្រយោជនផ្ទាល់ខ្លួនសោះមិនមែនគិតពីប្រយោជន៏ជាតិនោះទេ?បើមិនពិតស្បថមួយមក។
    *អារឿងសម្ពន្ធ័ភាពរវាងសមរង្សីុជាមួយហ៊្វុនសិុនបិុចនោះគឺកំហុសរបស់សមរង្សីខ្លួន
    អែងទេ ដែលកែប្រែច្បាប់ក្នុងសភាពី២/3មក៥០+១នោះទើបរឿងរ៉ាវវារញ៉េរញៃរហូតដល់សព្វថ្ងៃ
    នេះ។
    ចំំណែករឿងរ៉ាវផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗវាមិនខុសគ្នាប៉ុន្មានទេ។នេះវាជាច្បាប់ធម្មជាតិបង្កើត
    មនុស្សមកបុរសគូនិងស្ត្រី សេចក្ដីស្នេហាវាមិនស្ថិតនៅលើក្រមុំឬមេម៉ាយនោះទេ អ្នកដែលរិះគន់ឲ្យ
    គេនោះប្រហែលមិនល្អបរិសុទ្ធប៉ុន្មានទេ តែមិនថ្វីទេព្រោះអីជារឿងធម្មតារបស់មនុស្សលោក៕
    កុំអោយតែបំផុសបំផុលឲ្យកូនចៅអ្នកណាស្លូតត្រង់ទៅស្លាប់គ្មានន័យខ្លឺមសារ​និងបោកប្រាស់
    ដើម្បីតែប្រាក់ខែក្នុងសភាបានហើយ។

  18. It appeared that Tep Soravy wasn’t born yet when prince Ranariddh fought for the freedom which Saravy freely expressed in his analysis.

    It appeared that Saravy completely ignorance of the political history. Saravy’s analysis is neither credible nor accurate. Saravy is blatantly bias because of his emotion; perhaps Saravy is a victim of the ruling.

    Saravy’s political knowledge is somewhat limited when Saravy thought Saravy knew prince Ranariddh – which I suggest to Saravy to catch up on the subject matter that Saravy has written about.

    For those that were critical prince Ranariddh return to politics, why they wasted their time criticizing him. If prince Ranariddh is truly what they believed, why worry. Isn’t prince Ranariddh return to politics is a threat – especially to CNRP.

    Saravy, think just a bit. Where does the number 55 come from? If Saravy don’t know, ask CNRP.

  19. Khmer says:

    Wasting your time Mr.Please let Crnp alone ,we don’t need you any more .You are the one that Hun sen can use ,and don’t forget your trouble make in the past.

  20. Siem Reap says:

    Tep Soravy, your analysis is very touching our heart, make us all excited and laughable a few times after got though your wording.

    It is so true 100%, every words of what you say.

    This Prince is just the opportunist only, looking for Power and Money, and especially he will be deserved himself as the clan of CPP, as long as CPP pay much money to him. Only 10 millions or 20 millions or 30 millions dollar is a good deal for him.

    But for CPP 100, 200 millions is a very very small amount of Money that we can earn during their stay in power for 5years.

  21. Vithean says:

    ដល់ពេលដែលគេរើសយកមកប្រើទៀតហើយ

  22. raksasok says:

    ទៅដេកមើលគ្រំទៅព្រះអង្គ ប្រយត្ន័គេដណ្តើមយកបាត់ បង្កើតបក្ស ដាក់ដល់ឈ្មោះខ្លួន នៅគេដណ្តើមយកបាន ចឹងហើយនៅពូកែទៀត ។

  23. Rayuth says:

    Prince Norodom Ranariddh is compared to the sunken Titanic (ព្រះអង្គម្ចាស់នរោត្តម រណ្ណរិទ្ឋិ គឺប្រៀបដូចជាកប៉ាល់ទីតានិក ដែលបានលិចក្នុងទឹកសមុទ្រ!)​ ។

  24. Sankongborom says:

    Royalist party for alternance

  25. . says:

    អាម្ទេសផ្លោកនេះ!! ក្តចងងាប់ហើយចង់ធ្វើនយោបាយអីទៀត!! ចុយស្រីអោយវាមិនគ្រប់ផង!!!

  26. ក្មេងពិត says:

    កូនចៅលោកសមរង្សីុមួយៗសុទ្ធតែប្រសព្វលាបពណ៍ឲ្យគេខ្លាំងណាស់! សូមមេត្តាលាងគូថ
    ខ្លួនអែងឲ្យស្អាតសិនទៅចាំលាងឲ្យគេ!!!!យ៉ាងម៉េចដែរលោកមេបក្សប្រឆាំង!ការផ្លាស់ប្តូរច្បាប់ពី
    ២/៣ មក ៥០+១នោះ តើគណបក្សប្រជាជនសូកលោកប៉ុន្មានពាន់លានដុល្លាដែរ??????????????
    ​បើគ្មានភស្តុតាងទេ សូមមេត្តាកុំព្រុសធ្វើអ្វី​ នាំតែខ្មាស់ធម្មជាតិ៕

  27. Khmer??? says:

    នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​សម្ដេច​ក្រុមព្រះ​ចេញចូល​ក្នុង​ឆាក​នយោបាយ​ភ្លឹបភ្លែតៗ​ដូច​សត្វ​អំពិលអំពែក។

    កថាខ័ណ្ឌមួយនេះហាក់ដូចជាប្រៀបប្រដូច សម្តេចក្រុមព្រះទៅនឹងសត្វ?????

  28. 18 Mars says:

    ក្មេងពិត
    March 5, 2014 at 8:07 pm

    ហាស…….ៗៗៗៗៗ……………..ពួកអស់លោកប្រឆាំងទាំងឡាយអើយ តើអ្នកខឺងនិងព្រះអង្គម្ចាស់រណឬទ្ធិ
    រឿងអ្វីទៅ?ការធ្វើនយោបាយគឺជាសិទ្ធិរបស់មនុស្សម្នាក់ៗបើលោកគ្រាន់បើ
    មិនចាំបាច់ភ័យព្រួយពីនយោបាយរបស់ទ្រង់ទេ!ចាំមើលអាណត្តិក្រោយនេះតើ
    កៅអីរបស់លោកក្លាយទៅជាយ៉ាងណា?
    លោកហ៊ានជេរប្រំមាថចំពោះតែខ្សែរាជវង្សប៉ុណ្ណោះ​បើគ្រាន់បើជេរគណបក្ស
    ប្រជាជនឲ្យចាស់ដៃទៅ ហើយកុំលាក់ខ្លួនដូចសត្វពង្រូល ត្រូវតែសង្ហារបញ្ចេញ
    ឈ្មោះពិត ទីកន្លែងពិតសាកមើលទៅ………………………
    ———————————————————————————————–
    ការរិះគន់ដើម្បីស្ថាបនាជាតិមិនសំដៅទៅលើការចេះជេរនោះទេ….ធ្វើនយោបាយកុំខ្លាចគេរិះគន់ បើខ្លាចនឹងប្រឆាំងរាល់ការរិះគន់ទាំងឡាយគឺធ្វើនយោបោក។ ប្រហែលជាមិនខ្លាចនឹងបញ្ចេញឈ្មោះ ពិតនិងអាស័យដ្ឋានហ្នុងទេ​ (ម៉េចចង់គំរាមផង)។ បើប្រាប់ឈ្មោះពិតទៅក៏គ្មានប្រយោជន៍ដែរ ព្រោះទីនេះគេគ្មានកំណត់យ៉ងហ្នឹងទេ…………….

  29. veng sreng says:

    Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
    —————————————————————
    sl

    Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:

    Ah norouk Hun Neang
    Mi norouk Di Pok
    Ah norouk Phdey mi kanhchas Bun Seng Ly
    Mi kanhchas jit ngoab Bun Seng Ly
    Ah chhker kvac Hun Sen
    Mi mok khmouch chhao reu sat chomlek Bun Sam Heng
    Ah chhker Mi chhker kon chao vea teng oss

    Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss

  30. Anonymous says:

    សំរាមជាច្រើនអាចយកទៅកែឆ្នៃធ្វើជាជីឬវត្ថុផ្សេងៗសំរាប់ប្រយោជន៏សង្គមជាតិតែមនុស្សធន់សំរាម
    បែបថង់ផ្លាស្ទីកតាមបំផ្លាញសង្គមរហូតដល់អនាគតយូរអង្វែង៕៕
    សូមប្រុងប្រយត្ន័និងងាកមកប្រើស្លឹកឈូក,ចេកសំរាប់ខ្ចប់ដើម្បីអនាគតកូនចៅជំនាន់ក្រោយ???

  31. Anonymous says:

    តើបារាំងនៅប្រើមនុស្សរបៀបនេះទៅបង្រៀនកូនបារាំងទៀតឬអត់??????
    ក្នុងលោកប្រហែលជាមានតែមួយទេអណត្តិទី១នាយករដ្ផមន្ត្រីទី១ត្រូវអ្នកទី២ក្មេងវត្តពាក់ប្រឡៅក
    ដឹកដើរ។អណត្តិទី២ធ្លាក់ពី៦០ជាងកៅអីមកនៅជាង២០កៅអីលួចផិតក្បត់ដើម្បីតំណែងប្រធានសភា
    ដើម្បីនាដការិនី(ជាស្រីរបស់កូនចៅ)។អណត្តិទីបីសូម្បីតែសិទ្ធជ្រកកោនក្នុងប្រទេសសឹងតែគ្មានផង។
    តើរាជាធិបតេយ្យបានផ្តល់អត្ថប្រយោជន៏អ្វីខ្លះដល់សង្គមខ្មែរ????????????
    គឺសូន្យនិងបង្ហិនថវិការជាតិតែប៉ុណ្ណោះ????????

  32. Anonymous says:

    គឺជាការសប្តិទាំងថ្ងៃនិងជាការមើលស្រាលលើប្រជាពលរដ្ផខ្មែរ??តើប្រជាជនខ្មែរពិតជាល្ងង់ងាយ
    ស្រួលបោកបញ្ឆោតមែនឬ??សន្លឺកឆ្នោតក្នុងអណត្តិទី៣ជាភស្តុតាងមិនអាចប្រកែកបានថារាស្ត្រ
    ខ្មែរពិតជាមិនល្ងង់ងាយបោកប្រាសដូចការគិតរបស់អ្នកឡើយ??
    គឺអ្នកទៅវិញទេជាមនុស្សល្ងង់បំផុតដុតបំផ្លាញលុយនិងពេលវេលា???????

  33. sarika says:

    គួឧ្យអាណិតCPPណាស់។ឃើញក្ដារមជ្ឈូសទើបស្រក់ទឹកភ្នែក ក្រឡេកឃើញសម្ដេចក្រុមព្រុសនរោត្ដមរ៉ាណារត់ ​(រត់មិនស្វាង, រត់មិនឈប់) ក៏យាងទ្រង់ឧ្យមកជួយលត់គ្រោះ ប៉ុន្តែតើទ្រង់អាចជួយបានទេ? វាអាចមានពីរករណី ÷
    1)បើទ្រង់អាចជួយបាន មកពីរាស្ត្រនៅមានកម្ម។គូសត្រូវចាស់រត់រកគ្នា។ ស្ដោះហើយលេបវិញ ឆ្នាំងណាគ្របហ្នឹង។
    2)បើទ្រង់ជួយមិនបាន មកពីរាស្ត្រមានភាពចាស់ទុំខាងនយោបាយ។វាបង្កើតបានជាស្ថានភាព ទៅទាំងប៉ីទៅទាំងស្គរ។ ខ្លានិងស្វាចងជាប់គ្នា។វាជាប្រផ្នូលអាក្រក់របស់CPP។អាចថារលាយដូចសម្ដេចក្រុមព្រុះ។ហេតុអីករើសយកត្រីដែលស្អុយទៅហើយឬមួយក៏អស់ជំរើស?

    ទោះក្នុងករណីណាក៏ដោយវានឹងមិនមានផលល្អឡើយសំរាប់រាជានិយម ដែលមានអរុណរស្មីផង, សម្ដេចក្រុមព្រះផង,…

  34. Anonymous says:

    គឺជាការសប្តិទាំងថ្ងៃនិងជាការមើលស្រាលលើប្រជាពលរដ្ផខ្មែរ??តើប្រជាជនខ្មែរពិតជាល្ងង់ងាយ
    ស្រួលបោកបញ្ឆោតមែនឬ??សន្លឺកឆ្នោតក្នុងអណត្តិទី4ជាភស្តុតាងមិនអាចប្រកែកបានថារាស្ត្រ
    ខ្មែរពិតជាមិនល្ងង់ងាយបោកប្រាសដូចការគិតរបស់អ្នកឡើយ??
    គឺអ្នកទៅវិញទេជាមនុស្សល្ងង់បំផុតដុតបំផ្លាញលុយនិងពេលវេលា???????

  35. Rayuth says:

    He is a rotten egg (គាត់គឺជាពងមាន់​​ស្អុយរលួយ)។​

  36. ដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    ពូចស្តេចពាលអស់លក្ខណ័ហើយ!!
    តាំងពីពូជត្រសក់ផ្អែម ទៅជាត្រសក់ផ្អូម រួចចុងបញ្ចប់ជាត្រសក់ស្វាទៅហើយ៕

  37. veng sreng says:

    veng sreng

    Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
    —————————————————————
    sl

    Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:

    Ah norouk Hun Neang
    Mi norouk Di Pok
    Ah norouk Phdey mi kanhchas Bun Seng Ly
    Mi kanhchas jit ngoab Bun Seng Ly
    Ah chhker kvac Hun Sen
    Mi mok khmouch chhao reu sat chomlek Bun Sam Heng
    Ah chhker Mi chhker kon chao vea teng oss

    Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss

    ——————————————————–

    Anonymous
    March 8, 2014 at 11:55 am

    ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?

    ———————————————————–

    Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong

  38. អាចម៏មាន់ says:

    មុនព្រះអង្គម្ចាស់យាងចូលនយោបាយវិញ សូមកែព្រះមារយាទសិន បើមិនកែគួរសុំចូលជសមាជិក CPP ទៅ ឬនៅសម្ងំផ្ទុំអោបព្រះនាងផល្លាវីញស្រួលព្រះកាយជាង!!!!!

  39. អាចម៏មាន់ says:

    ស្រអែមផល្លា ទៅណាបងសុំទៅផង ដើម្បីនួនល្អងបងហ៊ានលះបង់ទាំងអស់ !!! ចោលម៉ែចោលឪ ចោលកូនប្រពន្ធពេញផ្លូវ ចោលបុណ្យចោល ចោលយស ពូចពង្សក៏ព្រោះតែអូន……

    ស៊ិនស៊ីស្រម៉ោច

  40. Dear Rayuth,

    While trying to read your comments related to Prince Ranariddh return to politics – at the glance everything you said were persuasive; but not a word is true.

    You said, “Prince Ranariddh loves power and wealth”. If he loves power why did he shared the power with the loser of the 1993 elections? Prince Ranariddh has nothing compare to Mr. Sam Rainsy, who once said he had 5 millions dollars.

    Rayuth said, “Prince Ranariddh never cares about the interests and suffers of the people… paid less attention to the issues concerned the needs of people when he was First Prime Minister and President of the National Assembly…”. Rayuth, you may not know or you knew but pretended that you don’t know it. As First Prime Minister and President of the National Assembly, Prince Ranariddh passed some of the most important laws; for example, the “Investment Law” which was most favourable in ASEAN, attracted many textiles companies – perhaps some of Rayuth’s families members are currently employed in the textiles industries; this not to mention another half of millions Cambodians, who are also benefited from what Rayuth said Prince Ranariddh paid less attention to the concerns of the people (sic).

    Second, Prince Ranariddh also passed one of the most important laws and that is the “Immigration Law”. Last but not least, Prince Ranariddh enacted the “Land Law”. All the laws that I listed Mr. Sam Raingsy either walked out the parliament or boycotted the sessions.

    Having said that, Rayuth, what have Mr. Sam Raingsy and Mr. Kem Sokha done for you and the people, that you and the your so-called Saviors done for Cambodians, other than incitement, led people to die on the streets.

    The people voted for CNRP because they promised to do something meaningful for their lives. At this moment, it appears that the negotiation is just a misleading for the voters.

    Their promises may not realize within the next 5 years. A dirty and delay tactic as such, Rayuth still believes that Mr. Sam Raingsy and Mr. Kem Sokha are not hungry for power and wealth?

  41. abused says:

    Yes, the prince helped alot with Dick Law. And his reputation has grown to be a Dick Head with great negative consequence to Royal Family.

    Could not manage his parties, his family, and a stealers of other people wife and daughters.

  42. Rayuth says:

    Hello Freedom of expression! It is good to read your comments on “my comments about the Prince.” Well, I see that you did not include any sentence about corruption and poor leadership of the prince when he was in power. You can ask to yourself that why the prince was not elected when he returned to politics to lead his NRP in 2008? And why the prince lost his popularity among most of Cambodian voters? The prince is look like a medical doctor who is not capable of curing the disease. He only relied on the king father Norodom Sihanouk’s achievements.

  43. _ says:

    In democratic country, the national achievement should not be claimed as an individual property. It is resulted from a collective effort, not from an individual person who holds the power because any decision made is based on extensive consultations and adjusted conclusion, and the results were obtained through collective efforts in the system – The leader who respects democratic philosophy.

  44. Rayuth,
    Thank you for being civilized, unlike “Abused” who considered the “Constitution, Investment Law, Immigration Law, and Land Law” that were passed by Prince Ranariddh during his tenure in power, as a Dick Head. Let’s set “Abused” aside.

    Rayuth, you’re right. I didn’t mentioned Prince Ranariddh’s corruption because he never was being convicted for such crime. On other matter that Rayuth raised, “poor leadership” – perhaps you’re right again because there were too many traitors with the party rank-in-file. Now many of them had migrated back to CPP. May I remind you that in 2008’s elections, Prince Ranariddh won two seats while in exile, one for himself in Kampong Cham province, which he gave it to Mr. You Hockry; and second seat, he won in Preyveng – seated by Mr. Sao Rany, who went on to sue Prince Ranariddh under the direction of Hun Sen, forced Prince Ranariddh out of politics, thus CNRP grabbed many Prince Ranariddh’s supporters. That is where the number 55 came from. Rayuth, something that you and I came to disagreement is when you said that Prince Ranariddh relied on the King-Father. It’s not true. It’s other way around – instead King-Father relied on Prince Ranariddh’s political’s clout to solve the country’s problems in 1993, 1998, 2003-2004. For the sake of this dialogue, after Nhek Bun Chhay toppled and dismantled the Royalist Party, the King has no political clout to assist him in resolving what we are facing at the present time.

  45. sl says:

    Kadouy mer ah chhker kanhchas kvac phneak Hun Nal khmer kroham mok herm spoul chit ngoab, Ah choymray heng nis pi mon samre kro roham sos neng!!!!! akvichea lgnong klao tiet,
    Eycheng ban chea sok chet tver kanhjas youn kbot chiet eng auy te ban tver thom neng louch cheat. Ah heng cham merl chos neng trov cut kbal mouy pouch min khan

  46. Banh Bev says:

    The CNRP will loose many seats (down from 55 to 28) and Prince Rannarith Party will get 35 seats at least. However, he MUST convince the people that he will build a Momory Stupa for the dead Khmer fighters who sacrified their lives to remove the Viets out of Cambodia, in O’Smach. To do so, it likes the CPP built ONE in Kratie Province!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  47. សំឡាញ់! says:

    សូមគាំទ្រ អាចម៍មាន់ !!

  48. Rayuth says:

    Freedom of Expression!

    Thanks for your comments. For sure, I like to debate ideas, not personal attack. It is true that the Prince won two seats as you mentioned. But, can you please remember that after having won 58 seats in 1993 election sponsored by UNTAC, his Funcinpec, under the leadership of the Prince has been badly affected – won 43 seats in 1998 election, 26 seats in the 2003 election, and only 2 seats in the 2008 election. Why? Is that because of his poor leadership and performance? What are his strong points in terms of his leadership? What was his political message to convince voters to support or to vote him? Sangkum Reastr Niyum? How many millions of Cambodians are unemployed and are in the poverty? What is the image of Sangkum Reastr Niyum? The Prince only talked about the King Father’s achievements. But not about his initiative and creativity to improve the living condition of Cambodian citizens or to heal the chronic social illness such as corruption, injustice, poor farmers, unemployed youth and young people, etc.

    Mr./Ms. Freedom of Expression, I do not want to discuss the internal traitors within the Funcinpec. This is about the leadership and management of the Prince.

    Be clear, I have no objection to his return to politics as it is his right as provided for in the main law of the country and international covenant on civil and political rights. I know that he is addicted in politics. Then, he cannot stay away from politics. But, being a politician, s/he should not be flip-flop. S/he should be loyal to partners, members, activists, supporters, and citizens, etc. S/he must be firm, confident, realistic, honest, etc. And need to prove that s/he is a reliable politician in the eye of citizens. I believe that you also agree with me on these points.

  49. khmer angkor says:

    very interesting both rayuth and expression,i dont know much about internal politic but i thinks i blame on king sihanouk when ranarett win election he should stay away let the un-tac do their job why told united nation troops go away? U-N troops should be another 5-10years.why hun-sen did the coup? why dint they talk througth the rule of democracy law? and why hun-sen not obey the law 1991 peace accord?in history of the world we never heard the country had two P-M only cambodia.i think these 2P-M very selfist dont care about the nation about the people life only care their own power . please explane to me i cant understan mr freedom expreesion.GOD bless all.