ស្ថានទូត​អាមេរិក នឹង​បង្កើត​សេវា​បន្ថែម​ក្នុងការ​សម្រួល​ធ្វើ​ទិដ្ឋាការ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com

VOD-us-embassy-2014-02-05

ស្ថានទូត​អាមេរិក នឹង​បង្កើត​សេវា​បន្ថែម​ក្នុងការ​សម្រួល​ធ្វើ​ទិដ្ឋាការ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជា ពលរដ្ឋ​កម្ពុជា ដែល​​មាន​គម្រោង​សុំ​ទិដ្ឋ​ការ​ទៅ​សហរដ្ឋអាមេរិ​ក​។​

​មន្ត្រី​ផ្នែក​កុងស៊ុល​ស្ថានទូត​អាមេរិក នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​សេវាកម្ម​ថ្មី​សម្រាប់​ទិដ្ឋាការ​អាមេរិក ចំពោះ​អ្នក​ដាក់​ពាក្យសុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ទាំងអស់ ទិដ្ឋាការ​គូ​ដណ្តឹង (K1) និង​ទិដ្ឋាការ SB1 នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៦ ខែ​មិនា ឆ្នាំ ២០១៤ វេលា​ម៉ោង ៣:៣០ នាទី​រសៀល នៅក្នុង​ស្ថានទូត​អាមេរិក រាជធានី​ភ្នំពេញ​។ មន្ត្រី​កុងស៊ុល​នឹង​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន​ស្តីពី​សេវាកម្ម​ថ្មី​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត ឲ្យដឹងថា នៅ​ថ្ងៃ​សុក្រ ទី ២៨ ខែ​កុម្ភៈ ស្ថានទូត​អាមេរិក​បាន​ប្រកាស នៅ​លើ​គេ​ទំព័រ​របស់​ខ្លួន​ថា ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៧ ខែ​មិនា​ទៅ ស្ថានទូត​នឹង​ផ្តល់​ប្រព័ន្ធ​ផ្តល់​សេវាកម្ម​ថ្មី សម្រាប់​អ្នកដាក់ពាក្យសុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ ដោយ​ក្នុង​នោះ​រួម​មាន​ការបន្ថែម​មជ្ឈមណ្ឌល​ទូរស័ព្ទ​ហៅចូល និង គេហទំព័រ​ថ្មី ដើម្បី​ជួយ​ដល់​អ្នកដាក់ពាក្យសុំ​ទិដ្នាការ​ក្នុង​ការ​កំណត់​ពេលវេលា​នៃ​ការ​ណាត់ជួប សម្ភាសន៍ និង​ឆ្លើយ​សំណួ​រស្តី ពី​ដំណើរការ​នៃ​ការ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles