បន្លែ​បេះ​ភ្លាម​ក្លាស្សេ​ភ្លាម​ផ្ទុក​ជីវជាតិ​ច្រើន​ជាង​បន្លែ​ស្រស់

Wednesday, 19 March 2014
ភ្នំពេញប៉ុស្តិ៍

22-Brief-1

ក្រុង​ឡុងដ៍ៈ យោង​តាម​ការ​ស្រាវ​​ជ្រាវថ្មីមួយ បន្លែ​ស្រស់​ដែល​ត្រូវ​បាន​គេ​ក្លាស្សេ​ភ្លាមៗ​ក្រោយ​ពី​បេះ​រួច​នោះ មានផ្ទុក​​ជីវជាតិ និង​វីតាមីន ច្រើន​​ជាង​បន្លែ​ស្រស់​ដាក់​លក់​តាម​ផ្សារ​ទៅ​ទៀត។ ​​បន្លែ​ស្រស់​ដែល​ទិញ​ពី​ផ្សារ​​នោះ​វា​បាន​បាត់​បង់​ជីវជាតិ​​​​៤៥​ភាគ​រយ​ទៅ​ហើយ​មុន​នឹង​ក្លាយ​ជា​ម្ហូប​លើ​តុនោះ​។

វេជ្ជ​បណ្ឌិត​ សារ៉ា​ស្កេនឃឺរ​ អ្នក​ឯក​ទេស​ខាង​ចំណី​អាហារ​​បំប៉ន​អាមេរិក​បាន​និយាយ​ថា៖ «តាម​ពិត​ទៅ​បន្លែ​ស្រស់ៗ​វា​ចាប់​ផ្តើមថយ​បរិមាណ​ជីវជាតិ​របស់​វា ​ចាប់តាំង​ពីពេលដែល​​​​​យើង​បេះ​វា​​​ចេញ​ពី​ដើម​មក​ម្ល៉េះ»។

ដូច្នេះ​បើចង់​ឲ្យ​បន្លែ​ផ្លែ​ឈើ​​​រក្សា​​កម្រិត​ជីវជាតិ និង​វីតាមីន វា​គួរ​តែ​ត្រូវ​បាន​គេ​ក្លាសេ្ស​នៅ​នឹង​កន្លែងបេះ​តែ​ម្ដង មុន​នឹង​ដឹកជញ្ជូនយក​មកលក់»៕ PR

ស្វែង​យល់អំ​ពី​ផលិតផល​សម្អាត​ផ្ទះដែល​ផ្ទុកជាតិពុល

ក្រុង​ឡុងដ៍ៈ ប្រាកដ​ណាស់​សារ​​ធាតុ​លាង​សម្អាត​ផ្ទះ​មួយ​ចំនួន​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ក្នុង​ការ​រក្សា​អនាម័យ​ កម្ចាត់​បាក់តេរី និង​ផ្ដល់​សោភណភាព​​ស្រស់​ស្អាត​ដល់​ផ្ទះ​សម្បែង​។ តែ​ផលិតផល​ទាំង​នោះ​ក៏មានផ្ទុក​​សារ​ធាតុ​​គីមី​ ឬ​សារ​ធាតុ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​​ភាព​មនុស្ស​ផង​ដែរ។

ផលិតផល​លាង​សម្អាត​ភាគ​ច្រើន​​​ជះ​ចំហាយ​ក្លិន និង​ឧស្ម័ន​ដែល​បំពុល​ខ្យល់​អាកាស​ក្នុងផ្ទះ ហើយ​ការ​ប៉ះពាល់វា​ផ្ទាល់ជាមួយ​ចំណីអាហារ វា​អាច​បង្ក​គ្រោះថ្នាក់ដល់​អវយវៈ​របស់​មនុស្ស​ទៀត​ផង។

កម្រិត​នៃ​ជាតិ​ពុល​ក្នុងផលិត​ផលទាំង​នេះ​គឺ​ស្មើ​នឹង​ជាតិ​គីមី​ក្នុង​រោងចក្រ​ដែរ។ ដូច្នេះ​​ដើម្បីបង្កា​រគ្រោះថ្នាក់ មានតែ​ការ​លាង​​ដៃ និងចៀសវាង​​ទម្លាប់រើស​អាហារ​ជ្រុះលើ​តុ ឬ​ឥដ្ឋ​​មក​ទទួល​​ទាន​ទើបជាការ​ប្រសើរ៕ PR


What Next?

Recent Articles