​ប្រជាពលរដ្ឋ​ចំនួន ៦៣​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ទាមទារ​ឲ្យ អាជ្ញាធរ​ដោះស្រាយ​បញ្ហាដីធ្លី​​

ដោយ៖​ ​ម៉ៅ ចរិយា​​
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជាពលរដ្ឋ ៦៣​នាក់ តំណាងឲ្យ ២៤៥​គ្រួសារ នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដែល​អូសបន្លាយ​ជាង​ ១០​ឆ្នាំ មកហើយ។​

ពលរដ្ឋ​ម្នាក់ ដែល​ចូលរួម​តវ៉ា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ លោក ប្រាក់ សំអុល អាយុ ៦១​ឆ្នាំ ប្រាប់​ VOD​ថា ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី ទាំង ២៤៥​គ្រួសារ បាន​ជួបជុំគ្នា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជួយ​អន្តរាគ​ម​លើ​បញ្ហាដីធ្លី ចំនួន​១៣​ហិកតា កន្លះ ដែល​អូសបន្លាយ តាំងពី​ឆ្នាំ ២០០៤ មកដល់​បច្ចុប្បន្ន ជាមួយនឹង​ក្រុមហ៊ុន ជា រ៉ាវី នៅ​ក្រុង​ប៉ោយ​ប៉ែត សង្កាត់​ផ្សារកណ្តាល ខេត្ត​បន្ទាយមានជ័យ​។​

ពលរដ្ឋ​ថា ពួកគាត់​បាន​ជួប​ជាមួយ​មន្ត្រី​ខាង​សាលាខេត្ត ហើយ​ខាង​ខេត្ត​ក៏​បាន​សន្យាថា​នឹង​ចុះ ទៅ​អន្តរា​គម​លើ​ករណី​នេះ​ផង​ដែរ​។​ ​ប៉ុន្តែ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ​ស៊ុំ សារឿ​ត ឲ្យ​VOD​ដឹងថា មិនឃើញ​មាន ប្រជាពលរដ្ឋ ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាខេត្ត​នោះទេ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​មន្ត្រី​សម្របសម្រួល​អង្គការ​អា​ដ​ហុក​ប្រចាំ​ខេត្ត​ បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា ប្រាប់ ​VOD​ថា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៦០​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទាមទារ​ឲ្យ អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​បញ្ហា​ជម្លោះ​ដីធ្លី ដែល​គ្មាន​ដំណោះស្រាយ ជា​យូរ​មក​ហើយ​។ លោក​បន្ត​ថា​អាជ្ញាធរ​គួរតែ​ជួយ​អន្តរាគមន៍​បញ្ហា​នេះ ដើម្បី​ជៀសវាង​បញ្ហា​កើតឡើង ដដែលៗ ហើយ​គ្នាន​ដំណោះស្រាយ​។​

​ក្រុមហ៊ុន ជា រ៉ាវី មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ ២៤៥​គ្រួសារ​លើ​ទំហំ​ដី ១៣​ហិតា​កន្លះ នៅ​ក្រុង​ប៉ោយ​ប៉ែត សង្កាត់​ផ្សារកណ្តាល ខេត្ត​បន្ទាយមានជ័យ តាំងពី​ឆ្នាំ​២០០៤ រហូតមក ដល់បច្ចុប្បន្ន​មាន​រយៈពេល ​១០​ឆ្នាំ​ហើយ​។​

កាលពី​ថ្ងៃ​ទី​១ ខែ​មេសា អង្គការ​លីកាដូ ​បាន​ចេញ​របាយការណ៍​ស្ដី​ពី​កំណើន​ជនរងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី ក្នុង​រយៈពេល​បី​ខែ ដើមឆ្នាំ​២០១៤​នេះ បាន​កើនឡើង​បួន​ដង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៣​។

លីកាដូ​បាន​រិះគន់ថា កំណើន​នេះ​ជា​តួលេខ​មួយ គួរ​ឲ្យ​ខ្មាស​អៀន ខណៈ​រដ្ឋាភិបាល​ប្រកាស​បញ្ឈប់​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ប្រកាស​ធ្វើកំណែទម្រង់​គោលនយោបាយ​ដីធ្លី​នោះ​។​

សូមសរសេរមកកាន់កញ្ញា ​ម៉ៅ ចរិយា​ តាមរយៈ chakriyamao168@gmail.com

What Next?

Recent Articles