តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នានា​ ប្រមូលផ្តុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នានា​ប្រមូលផ្តុំ​នៅ​សាលា​រាជធានី​ភ្នំពេញ ​(រូបថតដោយជន ស្រីណុច)

តំណាង​សហគមន៍​មាន​ជម្លោះ ប្រមូលផ្តុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ពួក គេ​ឲ្យបាន​ចាប់​រហ័ស ដោយ​អះអាង ថាជម្លោះ​ដីធ្លី​ពួកគាត់​អូសបន្លាយ​ជិត​១០​ឆ្នាំ​ហើយ​នៅ​មិន​ទាន់មាន​ដំណោះស្រាយ​។​

តំណាង​ប្រជា​សហគមន៍​ដែល​តវ៉ា​នៅ​ព្រឹក​នេះ មាន​គ្នា​ប្រមាណ​៥០​នាក់​មកពី សហគមន៍ អតីត​អ្នក​បឹងកក់ សហគមន៍​បឹងកក់ និង សហគមន៍​បុរី​កីឡា​។ ពួក​គេ​ទាមទារ​ឲ្យមន្ត្រីសាលា​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​ដោះស្រាយ ឲ្យបាន​ឆាប់រហ័ស ព្រោះ ជម្លោះ​អូស បន្លាយ​បាន​ប៉ះពាល់ ការប្រកប​របរ​ចិញ្ចឹមជីវិត និង ការសិក្សា​កូនចៅ​របស់​ពួកគាត់​។​

​ជម្លោះ​ដីធ្លី​នៅ តំបន់​បឹង​កក់ និង បុរី​កីឡា បានអូសបន្លាយ​ជិត​១០​ឆ្នាំ​មកហើយ តែ​នៅ​មិនទាន់ មាន​ដំណោះស្រាយ​នៅឡើយ ជាហេតុ​នាំ​ឲ្យ​ប្រជា​សហគមន៍​ទាំងនោះ ចេញមុខ​តវ៉ា​ជា​ញឹកញាប់​តាម​ក្រសួង​ស្ថាប័ន​នានា ហើយ​ពេល​ខ្លះ​រង​បង្ក្រាប​ដោយ​វាយដំ និង ចាប់​ដាក់​ពន្ធនាគារ ទៀតផង​៕
 

What Next?

Recent Articles