ដោយ ឡេង ម៉ាលី
2014-05-04
RFA

គ្រូពេទ្យពិនិត្យភ្នែកកុមារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣។ RFA/Uon Chhin
ក្រុមគ្រូពេទ្យភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងថា នៅមន្ទីរពេទ្យនេះនឹងមានផ្ដល់ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី៥ ដល់ថ្ងៃសុក្រ ទី៩ ខែឧសភា នេះ។
គ្រូពេទ្យផ្នែកជំងឺភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកស្រីវេជ្ជបណ្ឌិត ឱ ធីតា ថ្លែងថា ការពិនិត្យនិងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺជាកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកចំពោះកុមារមកពីប្រទេសអូស្ត្រាលី។
អ្នកស្រីវេជ្ជបណ្ឌិត ឱ ធីតា៖ «គាត់ព្យាបាលចំពោះកុមារ ដែលមានបញ្ហាភ្នែកគ្រប់ប្រភេទ។ ក៏ប៉ុន្តែបន្ថែមទៀត គឺពិនិត្យព្យាបាល វះកាត់ជូនអ្នកជំងឺក្រីក្រចាស់ ដោយឥតបង់ប្រាក់ដែរ។ ដូច្នេះពលរដ្ឋខ្មែរគ្រប់រូប ដែលលោកមានបញ្ហាភ្នែកងងឹត ដូចជាឡើងបាយ ដុះសាច់កន្ទុយថ្លែន សូមអញ្ជើញមកទទួលការពិនិត្យព្យាបាលដោយឥតគិតប្រាក់ ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ឧសភា នេះ។ ពេលព្រឹកពីម៉ោង ៧ ដល់ម៉ោង ១១ និង ៣០នាទី ហើយថ្ងៃពីម៉ោង ២ រហូតដល់ម៉ោង ៥ និង៣០ នាទីល្ងាច»។
អ្នកវេជ្ជបណ្ឌិត ឱ ធីតា មានប្រសាសន៍ថា នៅក្នុងរយៈពេលពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ សប្ដាហ៍នេះ ក្រុមគ្រូពេទ្យឯកទេសភ្នែក នឹងផ្ដល់ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃដល់អ្នកជំងឺចំនួន ១០០ ទៅ ១៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកអ្នកជំងឺកុមារ គ្រូពេទ្យនឹងផ្ដល់ការពិនិត្យព្យាបាលមិនកំណត់ចំនួនទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជំងឺមហារីកសួតកំពុងកើនឡើងនៅកម្ពុជា
- Operation Smile នឹងផ្ដល់ការវះកាត់មាត់ឆែបឥតគិតថ្លៃនៅខេត្តព្រះសីហនុ
- មន្ទីរពេទ្យកាល់ម៉ែតពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនឥតគិតថ្លៃ
- ពលរដ្ឋរិះគន់ប្រធានពេទ្យមណ្ឌលសុខភាពមួយនៅព្រះសីហនុថារើសអើងអ្នកជំងឺគ្មានលុយ
- កម្មករជាច្រើននាក់នៅរោងចក្រ២បន្តដួលសន្លប់
- សម្ពោធអគារវះកាត់កុមារឆែបមាត់ឥតគិតថ្លៃក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
- សាលាក្រុងចាប់ផ្ដើមពង្រឹងការអនុវត្តបម្រាមជក់បារីនៅកន្លែងធ្វើការនិងទីសាធារណៈ
- អាជ្ញាធរដាក់យុទ្ធសាស្ត្រថ្មីប្រឆាំងការប្រើប្រាស់និងជួញដូរគ្រឿងញៀន
- មន្ត្រីសុខាភិបាលបន្លំប្រាក់មូលនិធិសកលមិនត្រូវបានផ្ដន្ទាទោស