​បទ​យកការណ៍​៖ ក្រុមយុវជន​ផ្សព្វផ្សាយ​មួក​ស្លឹកត្នោត​ដើម្បី​លើកកម្ពស់​ផលិតផល​ខ្មែរ​ប្រាប់​អ្នកទេសចរ​​

ដោយ៖​ បូ សា​វី និង ​អ៊ឹង ប៊ុនថន​​
ថ្ងៃព្រហស្បតិ៍ ទី22 ឧសភា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ក្រុមនិស្សិតចែកមួកស្លឹកត្នោតដល់ភ្ញៀវទេសចរនៅតំបន់អង្គរ (រូបថត៖ បូ សាវី)

ក្បួន​ជិះ​កង់​របស់​ក្រុមនិស្សិត​មួយក្រុម ដោយ​មាន​មួក​នៅលើ​ក្បាល​គ្រប់ៗ​គ្នា​ផង​នោះ បាន​ចេញដំណើរ​ឆ្ពោះទៅ​កាន់​ប្រាសាទ​អង្គរវត្ដ និង​ប្រាសាទបុរាណ​ផ្សេងៗ​ទៀត ព្រម​ជាមួយ​សម្រែក​អំពា​វ​ឲ្យមាន​ការគាំទ្រ​ផលិតផ​លមួក​ត្នោត ពី​សាធារណៈជន​។​

ក្រុមយុវជន​ទាំងនោះ បាន​ធ្វើ​និមិត្ដរូប មួក​ស្លឹកត្នោត​ធំ​មួយ​ហែរ​នៅ​ពីមុខ​ក្បួន ដែល​ចង់​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ រដ្ឋា ភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យជួយ​អភិរក្ស​ផលិតផ​លមួក​ស្លឹកត្នោត​បុរាណ​ខ្មែរ​ឲ្យ​គង់វង្ស​។

​ទឹកមុខ​ញញឹមញញែម អម​ដោយ​សម្តីមាត់ៗ យុវតី​វ័យ​ប្រមាណ​២០​ឆ្នាំ មកពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ ខេត្ដ​សៀម​រាប កញ្ញា មឿន គឺ​ម​ហ៊​ង ថ្លែងថា មួក​ស្លឹកត្នោត​ខែ្មរ កើតមាន​តាំងពី​សម័យ​បុរាណ​មកម្ល៉េះ ដែល​ប្រជាកសិករ និយម​​ចូល​ចិត្ដពាក់ នៅពេល​បំពេញ​ការងារ។ ប៉ុន្ដែ​បច្ចុប្បន្ន វត្ថុ​នេះ​កំពុង​រង​ការបាត់បង់​ជា​បណ្ដើរៗ​ហើយ ខណៈ​ដែល​ផលិត​ផល​បរទេសមួយ​ចំនួន​កំពុង​ប្រើប្រាស់​នៅ​តំបន់​អង្គរ​។ យុវតី​សម្បុរស សក់ស្លូត ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ទំនាក់​ទំនង​អន្ដរជាតិ រូបនេះ​បន្ដ​ថា ផលិតផល​មួក​ស្លឹកត្នោត​ខ្មែរ​នេះ គេ​ពុំ​សូវ​ឃើញ​អ្នកប្រើប្រាស់ និង​លក់​នៅ​តាម​ទីផ្សារ​ទេ តែ​​កញ្ញា​​ចង់​ឲ្យ​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ ចាប់អារម្មណ៍​មួក​ស្លឹកត្នោត​ខ្មែរ ដើម្បី​លើកកម្ពស់​ផលិតផល​ជាតិ «ថ្មីៗនេះ ខ្ញុំឃើញភ្ញៀវបរទេស ភាគច្រើនគឺគាត់ពាក់មួក ច្រើនប្រភេទ ដែលមិនមែនជារបស់ខ្មែរ ហើយទីផ្សារមួយត្នោតរបស់ខ្មែរ ក៏ធ្លាក់ចុះខ្លាំង ហើយកន្លែងមួយៗមានលក់តិចតួចមែនទែន ដូច្នេះហើយធ្វើឲ្យពួកខ្ញុំត្រូវការចំណាយពេលវេលាទៅប្រមូល តូបគ្រប់កន្លែងទាំងអស់ នៅក្បែរៗខេត្តហ្នឹង ដើម្បីផ្សែផ្សំគ្នាមកបានច្រើន យកមកចែកជូនភ្ញៀវបរទេស។ មួកផ្សេងៗមានទីផ្សារខ្លាំងជាង គេប្រូម៉ូតដូចថាគេយកមកលក់គេលើកទឹកចិត្តដល់អាជីវករ មួកហ្នឹងគេលក់បានប៉ុន្មាន គេឲ្យជាកំរៃបន្ថែម អាជីវករ ក៏គាត់ចាប់ផ្តើមយកមួកហ្នឹង មកលក់ជំនួសឲ្យមួកត្នោតខ្មែរយើងវិញ»។

កាលពីដើម​ខែ​ឧសភា​នេះ ក្រុមនិស្សិត​មកពី​តាម​សាកលវិទ្យាល័យ​ផ្សេងៗ ជាង​១០០​នាក់ បាន​យក​មួក​ជិត​១០០០​មួក ចែកជូន​ដល់​ភ្ញៀវទេសចរ ដោយ​ឥ​គិតថ្លៃ នៅ​តំបន់​ប្រសាទ​អង្គរ ដើម្បី​លើកកម្ពស់​ផលិផល​ខ្មែរ និង​ដើម្បី​រក្សា​អត្ដ​សញ្ញាណ​ជាតិ ដែល​ប្រឈម​នឹង​ការបាត់បង់​នេះ ដោយ​ពួកគេ​ដាក់​ឈ្មោះ​ថា​ពិធី​នោះ​ថា (​មួក​ត្នោត​ស្រុក​ខ្មែរ​)។​

​ដៃ​កាន់​មួក ហុច​ជូន​ភ្ញៀវទេសចរ នៅខាងមុខ​ប្រា​សទ​អង្គរវត្ដ និស្សិតឆ្នាំ​ទី​១ ផ្នែក​ទំនាក់​អន្ដរជាតិ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ ខេត្ដ​សៀមរាប កញ្ញា ស្រី រដ្ឋា សម្តែង​ការសោកស្ដាយ​ដែល​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​យក​ចិត្ដ​ទុក​ដាក់​ លើ​ផលិតផល​ប្រទេសរបស់​ខ្លួន ដូចជា​មួក​ស្លឹកត្នោត​នេះ​។​ យុវតី​រាង​តូច​ច្រឡឹង​រូបនេះ រំឮកថា កន្លងមក​មាន​ភ្ញៀវ​ទេសចរ​បរទេស​មួយ​ចំនួន បាន​យល់​ច្រឡំ ឌួន​ជា​របស់​ប្រទេស​វៀតណាម ថា​ជា​មួក​ស្លឹកត្នោត​ខ្មែរ ដែល​ជា​ហេតុ​ធ្វើ​​ឲ្យ​​ស្នាដៃ​បុរាណ​ខ្មែរ​ធ្លាក់ចុះ​។ កញ្ញា​បន្ដថា យុវជន​ខ្មែរ មិន​ចង់​ឲ្យ​តំបន់​រមណីដ្ឋាន​ប្រាសាស្ដ្រ​បុរាណដ៏​ល្បី​ល្បាញ​របស់​ខ្មែរ មាន​ការប្រើប្រាស់ ផលិតផល​បរទេស ពិសេស ឌួន​របស់​វៀតណាម​នោះ​ទេ «គឺសូមសំនូមពរដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធទាំងអស់ សូមមេត្តាងាកមកចាប់អារម្មណ៍ពីបញ្ហាបាត់បង់ អត្តសញ្ញាណជាតិរបស់យើង ក៏ដូចជាលំហូរចូលនៃវប្បធម៌ដទៃក្រៅពីវប្បធម៌របស់ខ្មែរយើងផង ដើម្បីកុំឲ្យវប្បធម៌យើងបាត់បង់ទៅទាំងស្រុងទោះបីជា ក្នុងស្ថានភាពពេលនេះ វប្បធម៌របស់យើងត្រូវបានបាត់បង់ស្ទើរតែទាំងស្រុងក៏ដោយ ប៉ុន្តែយ៉ាងណាគឺយើងព្យាយាម និងអភិរក្សវាឡើងមកវិញ»។

ជារឿយៗ ឌួន​ដែល​ជា​ផលិតផល​មក​ពី​ប្រទេស​វៀតណាម​នោះ ត្រូវបាន​គេ​មើលឃើញ មាន​ភ្ញៀវទេសចរ ពាក់​នៅ​តំបន់​ប្រាសាទ​អង្គរ ហើយ​រូបភាព​ទាំងនោះ​ក៏​ត្រូវបាន​គេ​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​បុក​ផងដែរ។​

យុវ​និស្សិត​មួយរូប​ប​ទៀត នៅ​សាកលវិទ្យាល័យ​ដូចគ្នា ក្នុង​ខេត្ដ​សៀមរាប លោក សា​វណា យុត្ត​ពង្ស ប្រាប់​VOD​នៅ​កន្លែង​ចែក​មួក​ដល់​ភ្ញៀវ​ទេសចរ​នោះ​ថា ការបាត់បង់​មួក​ស្លឹកត្នោត​ខ្មែរ ក៏​ដូចជា​បង់អត្ដ​សញ្ញា​ត​ជាតិ​ដែរ និង​ថែម​ទាំង​បាត់​បង់​មុខជំនាញ​ពលរដ្ឋ​ខ្មែរ​ទៀតផង​។ លោក​ពន្យល់​ថា ភ្ញៀវទេសចរ​បរទេស​មួយចំនួន ស្គាល់​ប្រទេស​ខ្មែរ ដោយ​សម្គាល់​លើ​ដើមត្នោត ហើយ​មួក​ស្លឹកត្នោត​ក៍​តំណាង​ឲ្យ​អត្ដសញ្ញាណ​ជាតិខ្មែរ «ជាការពិតទៅ ការលំហូរចូលនៃមួកផ្សេងៗហ្នឹង ប្រជាពលរដ្ឋខេត្តសៀមរាប ហើយនិងប្រជាពលរដ្ឋផ្សេងៗនៅទូទាំងប្រទេស គាត់មិនសូវពេញចិត្តប៉ុន្មានទេ ហើយក្នុងពេលបច្ចុប្បន្នហើយ ក្នុងមួយរយៈចុងក្រោយហ្នឹង ខ្ញុំដើររកទិញអត់មានទេ។ អ៊ីចឹងមានន័យថា អ្នកធ្វើក៏គាត់លែងមានអារម្មណ៍ធ្វើអ៊ីចឹងដែរ ធ្វើឲ្យពួកគាត់បានបង់ ការប្រកបរបរប្រចាំថ្ងៃ អ៊ីចឹងគាត់អត់មានអ្វីធ្វើទេ គាត់មានតែធ្វើចំណាកស្រុក»។

​មួក​ស្លឹកត្នោត ត្រូវបាន​គេ​សង្កេត​ឃើញ​មិនសូវ​ឃើញ​មាន​អ្នកប្រើប្រាស់​វា​ទេ ទាំង​នៅ​ខេត្ដ​សៀមរាប និង​បណ្ដា​ខេត្ដដ​

ទៃទៀត ស្របពេល​ដែល ឌួន ត្រូវបាន​គេ​ឃើញ​ភ្ញៀវ​ទេសចរ​ពាក់​ព្រោងព្រាត នៅ​ពេល​មក​ទស្សនារ​មណី​ដ្ឋា​ន​ប្រាសាទ​បុរាណ និង​តំបន់​ទេសចរណ៍ធម្មជាតិ បឹង​ទន្លេសាប​។​

​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​សេដ្ឋកិច្ច មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ដ្រ វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច លោក ស្រ៊ន់ ប៊ុន​ហ​ត ឲ្យ​ដឹ​ថា ពួកគេ​នឹង​រៀបចំ​គម្រោង​សរសេ​រញ​ត្ដិ ដាក់​ជូនអាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ឲ្យជួយ​អភិរក្ស​មួក​ស្លឹកត្នោត​ខ្មែរ​នៅ​តំបន់​​ទេសចរណ៍​បុរាណ «ព្រោះឃើញបរទេសភាគច្រើនគាត់ពាក់មួកឌួន អ៊ីចឹងយើងចង់បញ្ជាក់ប្រាប់គាត់ថា ឌួនហ្នឹងមិនមែនជាអត្តសញ្ញាណយើងទេ យើងប្រាប់គាត់ថា មួកត្នោតជារបស់យើង។ ក្រោយទៀត យើងរៀបចំទៅអាជ្ញាធរអប្សរា ព្រោះអីយើងស្នើសុំឲ្យគាត់មើលការខុសត្រូវក្នុងតំបន់ហ្នឹងផង។ ដាក់ញត្តិឲ្យគាត់មើលការខុសត្រូវក្នុងតំបន់ ព្រោះអីជាតំបន់អរិយធម៌ វប្បធម៌របស់យើង អ៊ីចឹងយើងត្រូវតែការពារអត្ថសញ្ញាណយើង»។ ​

​អាជ្ញាធរ​ជាតិ​អប្សរា ស្វាគមន៍​នឹង​ក្រុម​យុវជន​ដែល​មាន​គំរោង​ដាក់​ញត្ដិ​ទៅ​អាជ្ញាធរ ឲ្យជួយ​លើក​តម្លៃ​មួក​ស្លឹកត្នោត​នេះ ដោយ​អះអាង​ថា ធ្លាប់​បាន​ប្រជុំ​ពិភាក្សាគ្នា​លើ​ករណី​នេះ​ថែម​ទៀត​ផង​។

​អគ្គនាយក​អាជ្ញាធរ​ជាតិ អប្សរា លោក​ប៊ុន ណា​រិទ្ធ មានប្រសាសន៍ថា អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មិន​ពេញចិត្ដ​នឹង​មួក​បរទេស ដែល​ពាក់​នៅ​កម្ពុជា​ដែរ ក៏ប៉ុន្ដែ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិតេយ្យ មិន​អាច​ហាមឃាត់​ដល់​ភ្ញៀវ​ទេសចរ​បាន​ទេ។ លោក​​បន្ដថា មួក​ដែល​ភ្ញៀវទេសចរ​ពាក់​នៅ​តំបន់​ទេសចរណ៍​ជា​រៀងរាល់ថ្ងៃ គឺ​ពួកគាត់​ទិញ​ពី​របរ​ទេស ខណៈ​ដែល​ធ្វើ​ដំណើរ​​ឆ្លង​ប្រទេស​ «អ៊ីចឹងបើយើងចេះពន្យល់ឃោសនា ឲ្យស្រលាញ់មួកយើងវិញបាន នោះជាការល្អណាស់ ខ្ញុំលើកទឹកចិត្ត ទៅចែកទៅ មិនអីទេ បើការលក់យើងត្រូវរករបៀបលក់ឲ្យត្រឹមត្រូវ កុំឲ្យថា លក់មានរបស់អីផលិតផលហើយយើងគាំទ្រហើយ យើងទៅលក់ខុសកន្លែង លក់ច្រងេងច្រងាងកណ្តាលផ្លូវ លក់មិនសមរម ក៏ជាការបាត់សណ្តាប់ធ្នាប់ នោះក៏មិនសមដែរ។ មិនអីទេ នេះជាការត្រឹមត្រូវ គាំទ្រហើយ»។

​អនុប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ ខ្មែរ​អង្គរ លោក ធៀប ប៊ុនធិន មានប្រសាសន៍ថា នៅ​តំបន់​រមណីដ្ឋាន​ប្រាសាទ​​បុរាណ និង​នៅ​តំបន់​ទេសចរណ៍​បឹង​ទន្លេសាប មាន​ផលិតផល​បរទេស​ជាច្រើន​ប្រភេទ ត្រូវបាន​គេ​ដាក់លក់​លាយ​ឡំ​ជាមួយ​ផលិផ​លរបស់​ខ្មែរ ដែល​ធ្វើឲ្យ​ជនបរទេស​ភាន់ច្រឡំ «ពួកគេមក មិនមែនគេសួរតែមួកទេ គេសួរថាក្រមារនេះធ្វើស្រុកខ្មែរ សារ៉ុងនេះធ្វើស្រុកខ្មែរ គេសួរតែម្តង អ៊ីចឹងគេឃើញឌីសាញនេះ គេច្របូកច្របល់លាយគ្នា យើងអត់មានផលិតផលណាជាក់លាក់ទេ។ នៅរមណីយដ្ឋានអង្គរនោះ ជារមណីយដ្ឋានវប្បធម៌ យើងគួរតែត្រួតពិនិត្យ នូវរាល់ផលិតផលដែលដាក់ទាំងលក់ជូនភ្ញៀវទេសចរឲ្យបានខ្ជាប់ ជាពិសេសគឺជំរុញទឹកចិត្តគាត់ម៉េច ឲ្យគាត់លក់របស់ខ្មែរ ដូចខ្ញុំនិយាយអ៊ីចឹង ថាលក់របស់ខ្មែរ យើងចំនេញច្រើនណាស់ មនុស្សមានការងារធ្វើ ទី២យើងអត់បាត់បង់អ្នកជំនាញ អ្នកជំនាញម៉េច គឺអ្នកជំនាញធ្វើមួក ដល់ពេលមួកគាត់លក់មិនដាច់ អ៊ីចឹងអ្នកជំនាញមានអ្វីទៀត បើគាត់មិនធ្វើ គាត់ភ្លេច អ៊ីចឹងតកូនតចៅមកចុងក្រោយបួនដប់ម្ភ៉ៃឆ្នាំអស់បាត់ហើយ មានអ្នកណាមានស្គាល់ទៀត»។

​ក្រុមយុវជន និង​មគ្គុទេសក៍​ទេសចរ ពួក​គេ​ចង់ឲ្យ​មាន​ការគាំទ្រ​ផលិតផ​លមួក​ស្លឹកត្នោត​ខ្មែរឡើងវិញ និង​ត្រូវបាន​ពេ​ញនិ​យម ក្នុង​ការប្រើប្រាស់ ដើម្បី​ផ្តល់​ការងារ​បន្ថែម​ដល់​ប្រជាពលរដ្ឋ ឲ្យមាន​ជំនាញ​ពិតប្រាកដ ហើយ​កាត់បន្ថយ​ការ​ធ្វើ​ចំ​ណាកស្រុក៕

ក្រុមនិស្សិតផ្សព្វផ្សាយមួកស្លឹកត្នោតខ្មែរ ថតរូបជាអនុស្សាវរីយ៍ នៅមុខប្រាសាទអង្គរវត្ត

 

សូមសរសេរមកលោក បូ​ សាវី តាមរយៈ savy@vodhotnews.com និងលោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

3 Responses to "​បទ​យកការណ៍​៖ ក្រុមយុវជន​ផ្សព្វផ្សាយ​មួក​ស្លឹកត្នោត​ដើម្បី​លើកកម្ពស់​ផលិតផល​ខ្មែរ​ប្រាប់​អ្នកទេសចរ​​"

  1. VengSreng ChongAhkheat says:

    បន្ទាប់ពីតុលាការ ICC បានរកឃើញ Ah Bey-sach kvac ហ៊ុនសែននិងក្រុមគ្រួសារ Vea មានកំហុស Ke នឹង Pro-kol ពួក Vea ឱ្យទៅប្រជាជនកម្ពុជា ហើយយើងនឹង ធ្វើ vea ដូចខាងក្រោម

    1 Kvass ភ្នែក Ah Bey-sach kvac ហ៊ុនសែន ma-khang tiet
    2 វាយ kbal vea នឹងដំបង
    3 កាត់អណ្តាតរបស់ vea
    4 កាត់លិង្គរបស់ vea
    5 កាត់ក្បាល vea
    6 Doat dek tam kdet tov បំពង់ក vea
    7 ដុត

    យើងនឹង ធ្វើ រឿងដូចគ្នាទៅនឹងmi ប៊ុនរ៉ានី con ចៅរបស់ va និង pak pouk vea

    ————————————————————-
    ————————————————————-
    ————————————————— —-
    ——————————————-

    Ah choy-mray .. heng ខ្លាច nas man ទេ? វាជាការពិត ព្រោះវា ban កើតឡើងចំពោះមេដឹកនាំផ្ដាច់ការនិងគ្រួសារ នៅបណ្តាប្រទេសជាច្រើនរួចទៅហើយ។ ភាគច្រើននៃប្រជាជនកម្ពុជាបានកើនឡើងប្រឆាំងនឹង ah bey-sach kvac phnek ហ៊ុនសែន។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នឹងចាប់ហ៊ុនសែន ឆាប់ nis ។ ចុងបញ្ចប់ ro-boss ah bey-sach kvac phnek ហ៊ុនសែននឹងមកក្នុងពេលឆាប់។ Ter vea អាចរត់គេចខ្លួនទៅ កន្លែង NA BAN ? Ah choy-mray .. heng គឺជា គ្រួសារ pac- pouk Ah chker kanh-chass kvac phnek ហ៊ុនសែន. កុំបារម្ភ Ah choy-mray .. heng neng ទាំងអស់នឹងត្រូវបានគេកប់នៅក្នុងរន្ធ មួយដែលមានទឹកនោមលាមកនិងទឹកមាត់
    OU-cret-ta-kam របស់ pouk Ah choy-mray .. heng មានទំហំធំពេកដែលអ្នកមិនអាច neng rouch kloun ban te

    ================
    =================

    Mer ah hun kvac neng mer ah .. trov bon-kert chker la-or jeng bon- kert ah chker kvac neng ah chker ..

    ================

    anh choss arch mok chanh kbal ah kvac neng ah ..

    ======================

    anh auy chker choy kaduy mer ah .. rouch terb auy son-te-sok cut kbal chea kroy

  2. ................ says:

    រដ្ឋប្រហារនៅប្រទេសថៃ វាជាសញ្ញាដ៏អាក្រក់សម្រាប់ប្រទេសកម្ពុជា

    ដែលប្រទេសកម្ពុជានឹងត្រូវធ្វើការកូពីចម្លងវិធីសាស្រ្តនេះមកអនុវត្តនៅប្រទេសកម្ពុជា

    ព្រោះការបង្រ្កាបក្រុមបាតុកម្មកន្លងមកយ៉ាងហោចណាស់ក៏មានក្រុមបងប្អូនមន្តី្រយោធា

    និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានទទួលការបាញ់សម្លាប់ គម្រាម ចាប់ចង ចាប់

    ដាក់ពន្ធនាគារ ពិសេសគឺវាយទាត់ធាក់ព្រះសង្ឃ ដូចជាប្រទេសគ្មានច្បាប់ និងគ្មានសាសនា។

    ក្រុមអ្នកមកបង្ក្រាបក្រុមបាតុករភាកច្រើនៗតែពួកជនពាល និងបងប្អូនសាច់ញាតិកាត់កាល

    ចោល និងក្រុមមកពីមណ្ឌលកែប្រែដែលគ្មានបងប្អូនពិតប្រាកដ ដូចនេះពួកវាជាសត្វឆ្កែដែល

    បំរើម្ចាស់វាដោយគ្មានខួរក្បាលចេះគិតអំពីសុខទុក្ខរបស់ប្រជាជននិងប្រទេសជាតិឡើយ។

    ដូចនេះ រឿងទាំងអស់នេះហើយដែលក្រុមយោធា និងមន្ត្រីរាជការទាំងអស់នោះពិតជារើបំរាស់

    ការពារបងប្អូនសាច់ញាតិនិងជាតិរបស់គេវិញនៅថ្ងៃណាមួយជាក់ជាមិនខាន។

    ថ្វីត្បិតថាតំបន់ព្រៃឈើធម្មជាតិត្រូវបានកាប់បំផ្លាញរលាយអស់មែនព្រោះតែខ្លាចមានក្រុម

    មគីមគាបង្កើតជាថ្មីទៀត …. ថ្វីត្បិតតែចុងកាណុងកាំភ្លើងបានត្រូវគួចបំភ័នភ្នែកប្រជាជន

    ….ថ្វីត្បិតតែដាក់ចារកម្ម ចារកិច្ច​ និងពិន័យឃ្លាំងអាវុធ និងអ្នកប្រើអាវុធ ប៉ុន្តែកុំភ្លេចថា

    ពេលនេះការធ្វើរដ្ឋប្រហាររបស់ថៃគឺជាការបើកផ្លូវឲ្យប្រទេសកម្ពុជាដើរទៅរកការដណ្ដើម

    សិទ្ធិសេរីភាព និងយុត្តិធម៌ សម្រាប់ប្រទេសនេះ។ ដូចនេះមុខមាត់ដ៏អាក្រក់របស់ក្រុមអ្នកដឹកនាំ

    ប្រទេសនេះនឹងបានត្រូវគេបកអាក្រាតនាពេលខាងមុខមិនខាន។ កម្មពារពិតជាមាន!

  3. Anonymous says:

    men maen phnheav tes jor mouy chom noun skal srok khmer, sam kal leu deum thnuot te, bro….! they are known by Khmer’s flag, the flag is representatives of Cambodia country.
    i went to India several years ago and i saw some palm trees in there too.
    But, i am so proud to be born as Khmer and i am so happy to see our youth had sharing a special hats to the people,especially for the foreigners to show them know,this is the Khmer’s hats made by hand and making from the leaf of the palm trees i love it,i am planning to see my lovely Cambodia country again next year…. i love Cambodia so much,No place as good as Cambodia.!!!!!!!!!!! God bless you all!!!!!!!!!!!!!!