ដោយ ទេព សុរ៉ាវី
2014-06-15
RFA

កុមារាស៊ីឈ្នួលលើកដាក់ទ្រុងក្ដាម នាផ្សារក្ដាម ខេត្តកែប។ រូបថតថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ (Photo: RFA)
អង្គការសិទ្ធិមនុស្សលីកាដូ ប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ពលរដ្ឋជាអាណាព្យាបាល គ្រូ សិស្សនិស្សិត និងអាជ្ញាធរមូលដ្ឋានជិត ៥០០នាក់ បានប្រារព្ធខួបលើកទី១៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ក្រោមប្រធានបទពង្រឹងកិច្ចគាំពារសង្គម ដើម្បីប្រយុទ្ធប្រឆាំងពលកម្មកុមារ ក្នុងគោលបំណងរួមគ្នាដើម្បីលុបបំបាត់ និងប្រឆាំងពលកម្មកុមារគ្រប់រូបភាព។
លោកស្រី ពុង ឈីវកេក៖ «រដ្ឋាភិបាលក្តីអាជ្ញាធរគ្រប់វិស័យតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ឃុំ ឲ្យលោកចាប់អារម្មណ៍ ហើយចាប់ដៃគ្នា ធ្វើការជាមួយសង្គមស៊ីវិល ជាមួយប្រព័ន្ធផ្សាយព័ត៌មានដើម្បីរកមធ្យោបាយ គ្រប់មុខទប់ស្កាត់កុំឲ្យមានពលកម្មកុមារទៀត ព្រោះកុមារយើងត្រូវថែរក្សាឲ្យគ្នាទៅរៀន សំខាន់បំផុតទៅរៀន។ ទី២ ធ្វើម៉េចថែរក្សាសុខភាពកុមារដើម្បីឲ្យកុមារលូតលាស់ធំពេញវ័យទៅចូលធ្វើកិច្ចការងារក្នុងសង្គម បើមិនអ៊ីចឹងទេយើងនឹងខ្វះធនធានមនុស្ស»។
អង្គការសិទ្ធិមនុស្សលីកាដូ ធ្លាប់បានប្រារព្ធពិធីដូចគ្នានេះម្ដងរួចទៅហើយ នៅខេត្តកោះកុង កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០១៤ កន្លងទៅ។
តាមតួលេខរបស់អង្គការអន្តរជាតិខាងការងារ (ILO) កាលពីឆ្នាំ២០១២ រកឃើញថា មានកុមារជាង ៤សែននាក់ (៤២៩.៣៨០) នៅទូទាំងប្រទេស រងគ្រោះដោយសារពលកម្មកុមារ។ កុមារទាំងនោះច្រើនធ្វើការលើសពី ៤៩ម៉ោងក្នុងមួយសប្ដាហ៍។
អង្គការសិទ្ធិមនុស្សលីកាដូ រកឃើញថា កុមារនៅតែបន្តរងគ្រោះដោយការជួញដូរពលកម្មកុមារ ការនេសាទ ការបម្រើតាមផ្ទះ ការងារនៅឡឥដ្ឋ និងមានកុមារខ្លះធ្វើការចំណាកស្រុកទៅក្រៅប្រទេសដោយមានក្រុមមេខ្យល់ជាអ្នកនាំ។
អង្គការសិទ្ធិមនុស្សលីកាដូ ស្នើសុំឲ្យរាជរដ្ឋាភិបាលអាជ្ញាធរពាក់ព័ន្ធទាំងអស់ តាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ត្រូវចាប់អារម្មណ៍និងចាប់ដៃសហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាទប់ស្កាត់និងប្រឆាំងពលកម្មកុមារនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តកោះកុងដឹកនាំប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារខួបលើកទី១៣
- អ្នកបឹងកក់និយាយពីការតស៊ូមតិរឿងទំនាស់ដីធ្លីក្នុងរយៈពេល៧ឆ្នាំកន្លងទៅ
- សង្គមស៊ីវិលបារម្ភពីការកើនឡើងនៃពលកម្មកុមារ
- កម្ពុជាប្រតិកម្មនឹងអាជ្ញាធរថៃដឹកជញ្ជូនពលករខ្មែរដាក់ឡានទ្រុងដូចសត្វធាតុ
- លោក ស៊ូប៊ែឌី នឹងបំពេញបេសកកម្មស្វែងរកការពិតនៅកម្ពុជារយៈពេល១០ថ្ងៃ
- អាជ្ញាធរស្រុកនៅព្រះវិហាររារាំងក្រុមសហគមន៍ការពារព្រៃឈើជួបប្រជុំសម្ដែងមតិ
- ក្រសួងនិងអង្គការពាក់ព័ន្ធចូលរួមវគ្គបណ្ដុះបណ្ដាលពីអភិបាលកិច្ចដីធ្លី
- អង្គការសិទ្ធិមនុស្សបារម្ភពីទាហានខ្លះប្រើហិង្សាលើជនស៊ីវិលនៅឧត្ដរមានជ័យនិងព្រះវិហារ
- សង្គមស៊ីវិលស្នើឲ្យក្រសួងកិច្ចការនារីលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយឲ្យបានច្រើន