ដោយ សូត សុខប្រាថ្នា
2014-06-16
RFA
តំណាងប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឱ្យដឹងថា ពួកគាត់នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល ឬក៏អាចឈានទៅដល់ការដាក់ញត្តិ ដើម្បីជាសារជំរុញឱ្យអ្នកដឹកនាំចេញមុខដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ទាំងពីរភូមិ ដែលមានជាង ៤០០គ្រួសារ ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់។
តំណាងប្រជាពលរដ្ឋនៅភូមិខ្នងក្រពើកើត ម្នាក់ អ្នកស្រី ព្រំ ដាណែត ឱ្យដឹងថា កន្លងមកក្រុមប្រជាពលរដ្ឋបានស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរស្រុក និងខេត្តរួចមកហើយ ប៉ុន្តែនៅមិនមានអ្វីប្រែប្រួលនោះទេ គឺនៅតែស្ងាត់ច្រៀបគ្មានដំណឹងដដែល រីឯប្រជាពលរដ្ឋបន្តរស់នៅក្នុងភាពមិនស្ងប់ចិត្តនោះឡើយ។
អ្នកស្រី ព្រំ ដាណែត៖ «អ៊ីចឹងខ្ញុំជាប្រជាពលរដ្ឋ តំណាងទាំងពីរភូមិតែម្ដង ដល់រដ្ឋាភិបាល ជាពិសេសសម្ដេច ហ៊ុន សែន ដែលគាត់ធំជាង ព្រោះសមត្ថកិច្ចនៅទីនេះគ្មានអ្នកណាហ៊ានដោះស្រាយទេរឿងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ហ្នឹង មានតែសម្ដេចទេដែលលោកជួយដោះស្រាយបាន។ ចំពោះភូមិខ្នងក្រពើលិច និងខ្នងក្រពើកើត គឺមានតែសម្តេចទេដែលអាចដោះស្រាយបាន ចំពោះថ្នាក់អាជ្ញាធរថ្នាក់ក្រោមៗ គឺគ្មានសមត្ថភាពដោះស្រាយទេ»។
បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅឃុំត្រមូង ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ គឺចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨ ដោយក្រុមហ៊ុនតម្រូវឱ្យពួកគាត់ទៅរស់នៅកន្លែងថ្មី ប៉ុន្តែវាផ្ទុយពីអ្វីដែលប្រជាពលរដ្ឋចង់បាន។ ពួកគាត់សុំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង គឺតម្រូវរាជរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធដីធ្លីស្របច្បាប់ជូនពួកគាត់ ជៀសវាងទៅរស់នៅកន្លែងថ្មីដែលប្រៀបបានទៅនឹងការចាប់ផ្តើមពីបាតដៃទទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចរុះរើខ្ទមនិងបំផ្លាញដំណាំពលរដ្ឋចំណាកស្រុកនៅមណ្ឌលគិរី
- ពលរដ្ឋ១៤គ្រួសារនៅកំពង់ស្ពឺទាមទារឲ្យក្រុមហ៊ុនដកកម្លាំងទាហានចេញពីតំបន់ដីជម្លោះ
- ជនជាប់ចោទពីបទប៉ុនប៉ងបង្កើតតំបន់អបគមន៍នៅក្រចេះភៀសខ្លួនទៅប្រទេសហូល្លង់ដ៍
- របាយការណ៍៖ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បង្កផលប៉ះពាល់ដីពលរដ្ឋ៨៤គ្រួសារនៅពោធិ៍សាត់
- អ្នកបឹងកក់និយាយពីការតស៊ូមតិរឿងទំនាស់ដីធ្លីក្នុងរយៈពេល៧ឆ្នាំកន្លងទៅ
- អតីតអ្នកភូមិបឹងកក់បន្តទាមទារសំណងបន្ថែម
- ពលរដ្ឋនៅស្វាយរៀងត្អូញត្អែរពីក្រុមហ៊ុនដាំបង្គោលភ្លើងបង្កឲ្យប៉ះពាល់ទ្រព្យសម្បត្តិ
- ពលរដ្ឋជាង១០០គ្រួសារនៅរតនគិរីគ្រោងតវ៉ារុះរើបង្គោលដីក្រុមហ៊ុនសម្បទាន
- ក្រសួងនិងអង្គការពាក់ព័ន្ធចូលរួមវគ្គបណ្ដុះបណ្ដាលពីអភិបាលកិច្ចដីធ្លី