សភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​សភា​តំបន់​អាស៊ី

ដោយ វោហារ ជាតិ
2014-06-16
RFA

កិច្ច​ប្រជុំ​លើក​ទី៨ របស់​អាស៊ាន​ស្ដីពី​វប្បធម៌ និង​សង្គម នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១២។ RFA/Sok Serey

កិច្ច​ប្រជុំ​លើក​ទី៨ របស់​អាស៊ាន​ស្ដីពី​វប្បធម៌ និង​សង្គម នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១២។ RFA/Sok Serey

ព្រឹទ្ធសភា និង​រដ្ឋ​សភា​កម្ពុជា នឹង​ទទួល​​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​កិច្ចប្រជុំ​សភា​​​តំបន់​អាស៊ី រយៈពេល​៤​ថ្ងៃ នា​ចុង​ខែ មិថុនា នេះ នៅ​សណ្ឋាគារ អ៊ិនធើខន់ធីណង់ថល់ រាជធានី​ភ្នំពេញ។

សេចក្ដី​ប្រកាស​ព័ត៌មាន របស់​រដ្ឋសភា​កម្ពុជា ចុះ​ថ្ងៃ​ទី​១៦ មិថុនា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៤។

កិច្ចប្រជុំ​សភា​ក្នុង​តំបន់​អាស៊ី​នេះ មាន​ឈ្មោះ​ជា​ផ្លូវការ​ថា «កិច្ចប្រជុំ​គណៈកម្មាធិការ​ចំពោះ​កិច្ច ស្ដី​ពី​បទ​បញ្ជា​ហិរញ្ញវត្ថុ និង​ការ​គ្រប់​គ្រង​បុគ្គលិក សម្រាប់​អគ្គលេខាធិការដ្ឋាន​សភា​តំបន់​អាស៊ី ឬ​ភាសា​អង់គ្លេស​ថា (AD-HOC COMMITTEE MEETING ON STAFF AND FINANCIAL REGULATION)។

កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង ស្រប​ពេល​ដែល​កម្ពុជា​មាន​សមាជិក​សភា និង​ព្រឹទ្ធសភា តែ​ខាង​បក្ស​ប្រជាជន ចំណែក​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង ​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ដោយ​ចោទ​ថា បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច បាន​​លួច​បន្លំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles