ដោយ វោហារ ជាតិ
2014-06-16
RFA
អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ហៅកាត់ថា អេហ្វ.អេហ្វ.អាយ (FFI) ថ្ងៃទី១៦ មិថុនា បើកសិក្ខាសាលាបណ្ដុះបណ្ដាលមន្ត្រីរាជការ និងមន្ត្រីអង្គការពាក់ព័ន្ធបរិស្ថាននានា រយៈពេលពីរថ្ងៃ ស្ដីពីការគណនាសម្រាប់ការអភិវឌ្ឍបៃតងនៅកម្ពុជា។
មន្ត្រីសម្របសម្រួលអង្គការសត្វព្រៃ និងរុក្ខជាតិធម្មជាតិ លោក យស់ កាតង់ ឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើងពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ទី១៧ មិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
សិក្ខាសាលានេះ ធ្វើឡើងសំដៅលើកម្ពស់ការរក្សាតុល្យភាពបរិស្ថានឲ្យមាននិរន្តរភាព ក្នុងពេលទាញយកផលប្រយោជន៍ផ្សេងៗពីបរិស្ថាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឲ្យរីកចម្រើន។
លោកថា កម្ពុជាសព្វថ្ងៃកំពុងប្រឈមនឹងបញ្ហាបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយសាររដ្ឋាភិបាលបានទាញយកផលប្រយោជន៍ពីព្រៃឈើ និងធនធានធម្មជាតិផ្សេងៗ ច្រើនហួសហេតុ ហើយមិនបានគិតគូរគ្រប់គ្រងការពារបរិស្ថានបានល្អ និងមិនបានគិតគូរអំពីតុល្យភាព និរន្តរភាពនៃបរិស្ថាន។
លោកថា ដើម្បីរក្សាការអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានប្រសើរ ស្របពេលដែលរក្សាតុល្យភាពបរិស្ថានឲ្យមាននិរន្តរភាពផងនោះ រដ្ឋាភិបាលត្រូវតែគិតគូរអំពីនិរន្តរភាពលើមុំ៤ សំខាន់ គឺ៖ សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅខេត្តកណ្ដាលនាំគ្នារារាំងកប៉ាល់បូមខ្សាច់ក្នុងទន្លេ
- បញ្ហាចម្រូងចម្រាសក្នុងការផ្ដល់សំណងផលប៉ះពាល់ពីគម្រោងសង់ទំនប់វារីអគ្គិសនី
- អាជ្ញាធរស្រុកនៅព្រះវិហាររារាំងក្រុមសហគមន៍ការពារព្រៃឈើជួបប្រជុំសម្ដែងមតិ
- បណ្ដាញសហគមន៍ការពារព្រៃឡង់រកឃើញគំនរឈើប្រណិតរាប់រយម៉ែត្រគូបនៅកំពង់ធំ
- ពលរដ្ឋនៅតាកែវត្អូញពីក្លិនស្អុយចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង
- អ្នកភូមិនៅខេត្តសៀមរាបខកចិត្តនឹងអាជ្ញាធរចំពោះបញ្ហាក្លិនស្អុយសំរាម
- សង្គមស៊ីវិលហែក្បួនជំរុញឲ្យរដ្ឋាភិបាលការពារបរិស្ថាន
- សិប្បកម្មស្លអាគុយចាស់ៗមួយកន្លែងនៅក្រចេះបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ
- អាជ្ញាធរឃុំចោទក្រុមហ៊ុនសម្អាតផ្ទៃអាងស្តុកទឹកនៅស្ទឹងត្រែងថាកាប់ឈើក្រៅបរិវេណ