កម្ពុជា​-​ថៃ ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ថា​អាជ្ញាធរ​ថៃ​ធ្វើបាប​ពលករ​ខ្មែរ

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com

​មន្ត្រី​ប្រទេស​ថៃ និង​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ពី​ការវាយប្រហារ​របស់​អាជ្ញាធរ​ថៃ​ទៅលើ​ពលករ​ខ្មែរ​មិន​ស្របច្បាប់ ខណៈ​ប្រទេស​ថៃ​កំពុង​បន្ត​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ថា​លេខា​អចិន្ត្រៃយ៍​សម្រាប់​កិច្ចការបរទេស លោក Sihasak Phuangketkeow បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោកស្រី អិត សុភា នៅ​ថ្ងៃ​អង្គារ​នេះ​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ថា ភាគី​ទាំងពីរ​បាន​ច្រាន​ចោល​ការចោទប្រកាន់​នៃ​ការបាញ់ប្រហារ និង​ការបំពាន​លើ​ពលករ​កម្ពុជា​ដោយ​អាជ្ញាធរ​ថៃ រហូត​បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ស្លាប់​។​

​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដកស្រង់​សម្តី​របស់​លោកស្រី អិត សុភា​ថា​«​របាយការណ៍​ពី​ការបាញ់ របាយការណ៍​ពី​ការបំពាន​ជា​ពាក្យ​ចា​ចាម​អា​រ៉ា​ម និង​មិន​ពិត​។​វា​ត្រូវ​បាន​បំភ្លៃ​ខុសពី​បរិបទ​។ យើង​យល់​ព្រម​ធ្វើការ​ជាមួយគ្នា ដើម្បី​បញ្ជាក់​ពី​បញ្ហា​ផ្សេងៗ​»​ 

​ភាគី​ទាំងពីរ យល់ព្រម​ក្នុង​ការពិភាក្សា​លើ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើ​រលើប​បញ្ហា​ការងារ​។​កាលពី​ថ្ងៃ​ចន្ទ VOD​បាន​សាកសួរ​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់មក​ពី​ប្រទេស​ថៃ ដោយ​លោក​លើកឡើង​ថា លោក​បាន​ឃើញ​ផ្ទាល់​ពេល​អាជ្ញាធរ​ថៃ​បាញ់​កង់​រថយន្ត​ដឹក​ពលករ បណ្តាលឲ្យ​បែក​កង់ និង​គ្រោះថ្នាក់​ដល់​ពលករ​ខ្មែរ​រហូត​ដល់​ស្លាប់​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ នាយករដ្ឋមន្ត្រី​ស្តីទី លោក ស ខេង ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ខកចិត្ត​ចំពោះ​មេដឹកនាំ​យោធា​ថៃ​ដែល​បាន​បញ្ជូន​ពលករ​ខ្មែរ មក​ស្រុក​កំណើត​វិញ​ទាំង​តក់ក្រហល់ ដោយ​មិន​បាន​ជូនដំណឹង និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក ស ខេង ឲ្យដឹងថា វិធានការ​បោសសម្អាត​ពលករ​ចំណាកស្រុក​របស់​មេដឹកនាំ​យោធា​ថៃ​នោះ បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​៩​នាក់​ស្លាប់ និង​មួយចំនួន​ទៀត​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​អាជ្ញាធរ​ថៃ​ដឹកជញ្ជូន​ពលករ​មក​ប្រទេស​កម្ពុជា​វិញ​។ លោក​ថា ករណី​នេះ​ភាគី​ថៃ​ត្រូវ​តែ​ទទួលខុសត្រូវ​។​

​របាយការណ៍​របស់​មន្ត្រី​កម្ពុជា ឲ្យដឹងថា នៅ​ថ្ងៃ​អង្គារ​នេះ ពលករ​ជាង​១២០០០​នាក់​ត្រូវបាន​បញ្ជូន​មក​កម្ពុជា ហើយ​រហូត​មកដល់ពេលនេះ​ចំនួន​ពលករ​សរុប​មាន​ប្រមាណ​១៨​ម៉ឺន​នាក់ ដែល​ត្រូវបាន​បញ្ជូន​ពី​ប្រទេស​ថៃ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

4 Responses to "កម្ពុជា​-​ថៃ ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ថា​អាជ្ញាធរ​ថៃ​ធ្វើបាប​ពលករ​ខ្មែរ"

  1. អាឡប់នឹងយោធានិយម ពូជអាកុហកបោកប្រាស់ អាឯងស្បថអោយរន្ទះបាញ់ទៅ !

  2. war says:

    សហគមន៍អាស៊ាន ដែលថៃចូលរួមបង្កើតឡើង គឺជាហ្វូងឆ្កែចចក ហ្វូងចោរព្រៃ អន់សីលធម៌ មិនបំរើផលប្រយោជន៍ដល់ជនទន់ខ្សោយ គឺមានផលប្រយោជន៍ដល់ពួកវាតទីនិយម។ ថ្កោលទោសដល់ពួកថៃវាតទីនិយម បាញ់ប្រហារ ធ្វើទុក្ខបុកម្នេញដល់មនុស្ស ជាតិទន់ខ្សោយ មិនអោយតំលៃដល់គោលការណ៍ច្បាប់ ចូលចិត្តប្រើកំលាំងបំពាន ទន្ទ្រាន ឃោរឃៅ យង់ឃ្នង គ្មានក្រមសីលធម៌។ល។

  3. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  4. កូនឪ says:

    ប៉ុណ្ណឹងគេមិនហៅថាធ្វើបាបទេ អ្នកស្រីតំណាងអោយរដ្ឋាភិបាលខ្មែរ គាត់យល់ថា ការធ្វើបែបនឹងជាតូចតាចទេ(ដេញចាប់ បាញ់សម្លាប់ ដឹកចាក់ចោលដូចជ្រូក) ព្រោះនៅកម្ពុជា គេធ្វើខ្លាំងជាងនេះទៀត ក៏គេមិនហៅថាធ្វើបាបដែរ គឺគេធ្វើតាមច្បាប់ បាញ់សម្លាប់ក៏ច្បាប់ វាយស្ទើរងាប់រស់ក៏ច្បាប់​ ….ច្បាប់ទាំងអស់់
    ហេតុអីគ្រាន់តែវិវាទចរាចរណ៍មួយរវាងខ្មែរ-និងយួន ម្តេចក៏គេហ៊ានស្រែកបញ្ជាខ្មែរអោយការពារ ជនជាតិគេ អោយរកយុត្តិធម៌អោយជនជាតិគេ ចុះខ្មែរ ម្តេចក៏នៅតែថាល្អ មិនអី ទៅវិញ តើសមតំណាង ខ្មែរទេ ? តើសមជាអ្នកដឹកនាំខ្មែរទេ ?