ដោយ៖ តាំង វីដា
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ វីដា)
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បញ្ជាក់ជាថ្មីនូវចំណុចអាទិភាពនៃការទាមទាររបស់ខ្លួនចំនួនបី ដែលនឹងលើកទៅកាន់គណបក្សប្រជាជនកម្ពុជា មុននឹងសម្រេចចូលប្រជុំសភា។
ក្រោយវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃអង្គារនេះ បន្ទាប់ពីធ្វើទស្សនកិច្ចនៅក្រៅប្រទេសអស់រយៈពេល៥ថ្ងៃមក អនុ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គូសបញ្ជាក់ថា ចំណុចអាទិភាពចំនួនបី នឹងត្រូវសម្រេចមុនពេលគណបក្សនេះ ព្រមចូលប្រជុំសភា ដឹកនាំរដ្ឋាភិបាល ក្នុងនោះរួមមាន ទី១ គឺ ការកែទម្រង់ស្ថាប័នបោះឆ្នោតចាប់ផ្តើមពី គ.ជ.ប ទី២ ការកែទម្រង់រដ្ឋសភាធានាតុល្យភាព និងសិទ្ធិអំណាចរបស់បក្សប្រឆាំង និងទី៣ គឺការបើកទូលាយនូវប្រព័ន្ធផ្សព្វផ្សាយ។ លោកអះអាងថា គណបក្សសង្គ្រោះជាតិ បានបន្ទន់ឥរិយាបថ និងសម្បទានផ្លាស់ប្តូរគោលជំហរតាំងពីការទាមទារបោះឆ្នោតឡើងវិញ មកត្រឹមការកែទម្រង់ស្ថាប័នជាតិសំខាន់ៗ តែគណបក្សប្រជាជនកម្ពុជា នៅតែមិនមានឆន្ទៈក្នុងការដោះស្រាយ «គណបក្សសង្គ្រោះជាតិយើង បន្ទន់អស់ហើយ ទីមួយយើងទាមទាឲ្យមានការស៊ើបអង្កេត ភាពមិនប្រក្រតីនៃកាបោះឆ្នោត មិនព្រមស៊ើបអង្កេតយើងសុខចិត្តថាមិនបោះឆ្នោតឡើងវិញ ឥលូវបោះឆ្នោតឡើងវិញ វាមិនទាន់ជជែកកំណត់ថ្ងៃពេលទៀត យើងសុខចិត្តជជែកពីបញ្ហាកែទម្រង់ ការបោះឆ្នោតសិន យើងបន្ទន់អស់ហើយ គណបក្សប្រជាជនហ្នឹងគឺចង់នៅតែត្រួត្រា គជប ម្នាក់ឯងដដែល»។
ប្រធានក្រុមចរចាគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា អះអាងថា លោកមិនទាន់បានទទួលលិខិតជាលាយលក្ខអក្សរពីចំណុចអាទិភាពទាំងបី ដើម្បីពិចារណានៅឡើយទេ។ លោកថា គណបក្សនេះ បានសម្បទានជាច្រើនមក ហើយ ប៉ុន្តែកិច្ចចរចានឹងកាន់តែលំបាក បើគណបក្សសង្គ្រោះជាតិមិនមានការសម្បទានតបឬបន្តសើរើការទាមទារ ដែលមិនស្របតាមការព្រមព្រៀងរបស់ថ្នាក់ដឹកនាំកំពូលនាពេលកន្លងមក «គាត់ឥតធ្វើសាមគ្គីណាតាំងពីដើមមក គាត់ចេះតែទារ ហើយយើងសំរបសំរួលនយោបាយចេះព្រមទៅ កន្លងទៅថ្ងៃ ៩ មេសា បានថ្នាក់ដឹកនាំទាំងពីរ បានជួបចរចាកំពូលតាមទូរសព្ទ គាត់បានឯកភាពគ្នាទាំងអស់ហើយ ឥលូវគាត់មកទារឡើងវិញ កាលពីមុនគាត់និយាយតែស្ថាបន គជប ឥលូវគាត់និយាយទៅដល់ ស្ថាបនប្រព្ធ័នផ្សព្វផ្សាយទៀត»។
សម្រាប់ លោក នី ចរិយា អ្នកតាមដានបញ្ហាសង្គម និងជាមន្ត្រីជាន់ខ្ពស់សមាគមអាដហុក យល់ថា ចំណុចអាទិភាពទាំងបីនេះ គឺជាគន្លឹះគោលនៃការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយស្របនឹងកាលៈទេសៈ ដែលគណបក្សទាំងពីរ ត្រូវពន្លឿនកិច្ចចរចាឡើងវិញ ខណៈប្រជាពលរដ្ឋ កំពុងរងផលវិបាកនៃឥទ្ធិពលជម្លោះនយោ បាយ ក្រោយការបោះឆ្នោតនេះ «ខ្ញុំគិតថាគួរតែ គណបក្សប្រជាជន ពិចារណាភាពរឹងមាំពី លទ្ធិប្រជាធិបតេយ្យ ប្រសិនបើគណបក្សប្រជាជន មានចេតនាពិតប្រាកដ ក្នុងកាចង់ឲ្យប្រទេសកម្ពុជា ខ្លាយជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យរឹងមាំ គឺត្រូវតែខ្ញុំគិតថា គួតែទទួលយក នៅសំណើទាំងអស់នេះ ហើយធ្វើការពិចារណាទាំងអស់គ្នា»។
ការបង្ហាញលក្ខខណ្ឌបីចំណុចរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឡើងបន្ទាប់ពីក្រុមបច្ចេកទេសចម្រុះនៃគណ បក្សជាប់ឆ្នោតទាំងពីរ មានការខ្វែងគំនិតគ្នាលើកំណែទម្រង់ គ.ជ.ប ត្រង់សំឡេងអនុម័តផ្ដល់សេចក្ដីទុកចិត្តឲ្យសមា ជិករបស់ស្ថាប័នមួយនេះ ដោយគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរការផ្លាស់ប្តូរសមាសភាព គ.ជ.ប តាមរូប មន្ត៥០%បូក១ ខណៈគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
I hope that Cambodian citizens who supported and voted for the Cambodian National Rescue Party (CNRP) can understand and accept what the CNRP has been doing so far to come up with solutions to end the post election political deadlock. But, the concession has been made by the CNRP received no positive result because another party (CPP) has not made any outstanding concession in return, in order to find a solution to bring the current political deadlock to an end.
The three points of the demand – NEC reform, reform in the National Assembly, and Media raised by the CNRP are logical because these are the national issue in which the two political parties need to keep as an urgent agenda items for discussions. Why is CPP afraid of reforming the national election committee (NEC)? CPP needs to know that every issue happened before, during and after election is because of the CPP-affiliated NEC. Obviously, under the management and conduct of the current, hundreds of thousands of eligible voters lost their voting rights because of the NEC procedure for voter registration and voters list revision. Mainly, NEC shall be responsibility for this political stalemate before the country and people.
NEC has lost confidence among Cambodian voters and political parties. This institution cannot be trusted anymore. It becomes an absolute tool for the CPP to win elections. Thus, NEC must be reformed deeply and it must be included in the constitution of Cambodia, to ensure that this election institution neutral and independent in performing asks and obligations freeing from political influence of any political party. In order to get NEC independent, neutral and powerful, they shall be selected and endorsed by the National Assembly, not appointed by the political party.
Secondly, the National Assembly shall be reformed in terms of right to speak during the debate session. The internal rule of the National Assembly shall be reviewed and reformed to ensure that the National Assembly really represents Cambodian citizens, not the political party. In addition, there must have check and balance of power between the CPP and CNRP, unlike the past that the CPP controlled everything in the National Assembly. In democracy, the National Assembly is powerful and play an influential role to oversee the government performance. But, in Cambodia the National Assembly is so weak. This institution is only a rubber stamp Assembly and stays under the control or political influence of the government nd the ruling party. The Assembly does not really represent Cambodians as a whole, but only represents the CPP and a group of politicians. For instance, did the National Assembly ever invite Prime Minister and the government ministers to appear at the Assembly to answer to questions on the national issues raised by the members of the National Assembly or has any of the government members/ministers been impeached or questions on their poor performance to serve the people. For instance, the government has, many years, provided millions of hectares of the economic land concession to the private companies or foreign companies that affected the interest of villagers/people and made people cry because of losing their land to the companies? Therefore, it is time for Cambodia to start reforming everything for the sake of the nation.
Thirdly, media in Cambodia is mostly controlled by the ruling party. They broadcast only one-side information. Most of Cambodians received no information on the opposition party, democracy and right of citizens in the society, impact of the longest economic land concession, deforestation/illegal logging, sand-pumping that affect the house of the people, social injustice, etc. What they heard and watched is musical concert, beer promotion, etc. Please look to Thailand that the opposition party or non-ruling party has televisions and radios to broadcast information on social issues and their political activities. What about Cambodia? People received information on political parties, violation of human rights, democracy, and other social negative impact by RFA, VOA, and some social media.
If the ruling CPP really wants a solution to end the political impasses, please show your commitment, responsibility, and honesty to the talk/negotiation. Please do not be afraid of adopting recommendations and demands for the reform. Please don’t be coward!!! Please be smart to accept the suggested reform.
It is necessary to reform NEC, National Assembly, and media.
អនុប្រធានបក្សសង្រ្គោះជាត្តិ លោក គិម សុខា បានអាស់អាងម្តងទៀតហើយថាមានចំណុច៣ក្នុងការចចារជាមួយបក្សប្រជាជនកម្ពុជាខ្ញុំមិនជឿថាចំណុច៣សំខាន់លោកនិងមានប្រសិត្តិភាពឬក៏អត់រយះពេលជិត១ឆ្នាំទៅហើយដូចជាការចចារណាបានឈានដើរទៅមុខសោះឃើញតែចចាររួចហើយចេញមកស្រែកតាមផ្លូវដដែលលោកតែងតែនិយាយថាធ្វើដើម្បីម្ចាស់សន្លិកឆ្នោតចុះហេតុអ្វីម្តេចក៏មិនបានឃើញចេញជាផ្លែផ្កាបន្តិចសោះឈប់កុហក់ឈប់បោកប្រាស់គេតទៅទៀតទៅរឿងអាចំណុចដែលថាសំខាន់ៗ៣នោះវាដូចជាឥតបានអ្វីទាំងអស់មើលទៅពីព្រោះវាជារឿងដដែលៗណាស់ហើយរិះរកផ្លូវចូលនាំគ្នាចូលធ្វើជាតំណាងរាស្ត្រស្របច្បាប់វិញទៅវាប្រសើរជាងដើរស្រែរលេរលោតាមផ្លូវថ្នល់ដែរ។
CPP must learn that most people are well aware that CPP its is implementing an ugly politic toward the oppotion. The legislative body of the kingdom did not play a neutral, independent and strong role for the interest of the nation and people but only for CPP! The court and media are so ugly political tools for CPP! Is this the rule of law style of CPP, do you this that most people accept your policy? Just see the votes results reflecting to cpp’s policy and action! CPP must make changes and make the strong state institutions to serving the interest for the kingdom and its people!
why some of khmer people still stupid, Currently leader hold power almost 30years, but nothing improving, why some of this pepople still believe him, that leader is low education, what he can do , just leads cambodia to be disappeared from this world only. please wake up and help out country and people , to help cambodia must start from individually . that is our responsibility.
very good comment rayud ,i really love to read your comments.long live democracy long live people’power ‘GOD bless all cambodian people’
ចូលប្រជុំសភា ក៏ចូល , តែបើមិនចូលទេ ក៏នៅដើរលេងទៀតទៅ។
ហើយបើចង់មានលក្ខខ័ណ្ឌម្តងអញ្ចេះ ម្តងអញ្ចុះ នាំគ្នាដើឃោសនា បាតុកម្មទម្លាក់រដ្ឋាភិបាលលោកហ៊ុន សែនម្តងទៀតទៅ! ឬក៏រៀបចំទ័ពរំលំរាជរដ្ឋាភិបាលក៏បាន!!
ពូកែណាស់ អាម្សៀរ កឹម!!
ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
very very happy nas
ប៉ុន្តែ
kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross
កុំភ្លេចទាមទារការបោះឆ្នោតឡើងវិញណាលោកអនុប្រធាន ខ្ញុំមិនដែលភ្លេចទេនៅចំនុចដ៍សំខាន់ ជាងគេនេះ។