
ពលករចំណាកស្រុកកម្ពុជា រង់ចាំដំណើរការឯកសារនៅស្ថានីយ៍ប៉ូលិសក្នុងក្រុងអារញ្ញប្រថេត ខេត្តស្រះកែវនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤ គ្រាដែលពួកគេត្រៀមខ្លួនត្រឡប់មកប្រទេសកម្ពុជាវិញ។
គង់ សុឋានរិទ្ធ
18 មិថុនា 2014
វីអូអេខ្មែរ
ភ្នំពេញ — ប្រទេសថៃបានបញ្ជាក់ជំហររបស់ខ្លួននៅថ្ងៃអង្គារនេះថា ខ្លួននឹងទទួលយកពលករកម្ពុជាដែលត្រូវបញ្ជូនចេញនៅក្នុងពេលនេះឲ្យមកធ្វើការវិញនៅក្នុងពេលខាងមុខ។ ក៏ប៉ុន្តែប្រទេសថៃបានដាក់លក្ខខណ្ឌថាពលករទាំងនោះត្រូវតែត្រឡប់មកធ្វើការវិញដោយភាពស្របច្បាប់។
លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុងបាងកកលោកស្រីអ៊ាត សុភា បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃស្តីទីកាលពីព្រឹកថ្ងៃអង្គារនេះហើយភាគីថៃបានសន្យាថានឹងទទួលយកពលករខុសច្បាប់កម្ពុជាដែលត្រូវបញ្ជូនចេញទៅស្រុកកំណើតពួកគេនៅពេលដែលពលករទាំងនេះមកធ្វើការវិញដោយស្របច្បាប់នៅក្នុងប្រទេសថៃ។
«ភាគីថៃបានសំណូមពរដល់ពលករខ្មែរមិនស្របច្បាប់ដែលបានត្រឡប់មកប្រទេសកម្ពុជាហើយនោះបើមានបំណងមកធ្វើការនៅប្រទេសថៃវិញសូមមកជាពលករស្របច្បាប់។គេនៅតែទទួល។គេចង់ឲ្យស្របច្បាប់ទាំងអស់គ្នាដើម្បីចៀសវាងការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចកម្លាំងពលកម្ម»។
ពលករកម្ពុជាទាំងស្របច្បាប់និងខុសច្បាប់ត្រូវប៉ាន់ប្រមាណថាមានចំនួនជាង៤០ម៉ឺននាក់កំពុងធ្វើការនៅក្នុងប្រទេសថៃ។
ប៉ុន្តែជាច្រើនសប្តាហ៍មកនេះ ប្រទេសថៃបានបញ្ជូនពលករកម្ពុជាខុសច្បាប់មកកម្ពុជាវិញជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។ ពលករដែលត្រូវបញ្ជូនត្រឡប់មកវិញនោះបានកើនដល់ជិត១៩ម៉ឺននាក់រហូតមកទល់នឹងថ្ងៃអង្គារនេះ។
លោកកុយ គួង ឲ្យដឹងបន្ថែមថាក្នុងកិច្ចប្រជុំរវាងឯកអគ្គរាជទូតកម្ពុជាជាមួយរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃ ភាគីទាំងសងខាងបានឯកភាពគ្នាបង្កើតខ្សែទូរស័ព្ទhot line មួយដើម្បីភ្ជាប់ការទាក់ទងរវាងក្រសួងការបរទេសថៃនិងស្ថានទូតកម្ពុជាដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននិងដោះស្រាយបញ្ហាកម្មករកម្ពុជានៅក្នុងប្រទេសថៃ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដដែលបញ្ជាក់ថាប្រទេសថៃកំពុងពិនិត្យបន្ថែមទៀតអំពីលទ្ធភាពធ្វើឲ្យពលករកម្ពុជាខុសច្បាប់ឲ្យទៅជាពលករស្របច្បាប់វិញ។
រហូតមកទល់ពេលនេះមានកម្មករកម្ពុជាខុសច្បាប់ក្នុងប្រទេសថៃជិត៥ម៉ឺននាក់ត្រូវបានធ្វើឲ្យទៅជាកម្មករស្របច្បាប់វិញ។
អ្នកស្រីឆន សុគន្ធា ប្រធានផ្នែកស្រ្តីនិងកុមាររបស់សមាគមការពារសិទ្ធិមនុស្សអាដហុកដែលកំពុងធ្វើការពិនិត្យផ្ទាល់លើការបញ្ជូនពលករកម្ពុជាខុសច្បាប់ពីប្រទេសថៃនេះមានប្រសាសន៍ថាអ្នកស្រីទទួលបានព័ត៌មានពីការរំលោភបំពានមួយចំនួនលើពលករកម្ពុជា។ប៉ុន្តែអ្នកស្រីមិនទាន់មានភស្តុតាងរឹងមាំសម្រាប់បង្ហាញពីអំពើហិង្សាទាំងនោះនៅឡើយ។
កាលពីថ្ងៃច័ន្ទលោកJoe Lowry អ្នកនាំពាក្យរបស់អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍(IOM)ប្រចាំតំបន់អាស៊ីប៉ាស៊ីភិក ជឿថាកត្តាទាំងនោះអាចជាពាក្យចចាមអារ៉ាម។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាមានការស្វែងរកការផ្ទៀងផ្ទាត់ប៉ុន្តែមិនមានភស្តុតាងពីការរំលោភបំពានធ្ងន់ធ្ងរលើពលករខុសច្បាប់កម្ពុជានោះទ។
ប្រទេសថៃត្រូវគេដឹងថាមានពលករខុសច្បាប់មកពីប្រទេសក្រីក្រនៅជុំវិញខ្លួនជាច្រើនដូចជាពលករមកពីប្រទេសកម្ពុជា មកពីភូមានិងមកពីប្រទេសឡាវជាដើម។
លោកJoe Lowry និយាយថាពលករកម្ពុជាហាក់ដូចជាទទួលរងការបញ្ជូនចេញយ៉ាងគំហុក។
«យើងមិនបានទទួលព័ត៌មានអំពីការនាំចេញពលករទេសន្តរប្រវេសន៍ក្នុងទ្រង់ទ្រាយធំ ឬទ្រង់ទ្រាយតូចដែលមកពីប្រទេសភូមាឬមកពីប្រទេសឡាវ។ នៅក្នុងពេលនេះចលនាគំហុកនៃការនាំពលករខុសច្បាប់ចេញពីប្រទេសថៃនោះហាក់ដូចជាស្ថិតក្នុងចំណោមពលករកម្ពុជា»។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកនិងមន្ត្រីក្រសួងការបរទេសរបស់ថៃមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕
អត្ថបទព័ត៌មានទាក់ទង
- អតីតកម្មកររំឭកពីការឈឺចាប់លើទូកនេសាទថៃ
- អ្នកសេដ្ឋកិច្ច៖ ពលករដែលវិលត្រឡប់ដូចទឹកបាក់ទំនប់អាចផ្តល់ផលល្អនិងអាក្រក់
- អង្គការសង្គមស៊ីវិលជំរុញឲ្យអាមេរិកស៊ើបអង្កេតទាសភាពក្នុងអាជីវកម្មបង្គាថៃ
- ប្រតិកម្មអវិជ្ជមានចំពោះការបញ្ជូនពលករខ្មែរចេញពីប្រទេសថៃ
- កម្មកររាប់ម៉ឺននាក់ចាកចេញពីប្រទេសថៃ
ក្រុមមេយោធាថៃ គឺជាក្រុមហួសសម័យសល់ពីជំនាន់ហ្វាស់សុីស អាក្រក់ ឃោរឃៅ។ អាស៊ានគួរមានច្បាប់ថ្កោលទោស ឫបណ្តេញ កាត់កាល ពពួកមេដឹកនាំ ដែលមានកិរិយាជាបីសាច ចេញ ដើម្បីក្តីសុខរបស់ពលរដ្ឋ ក្នុងប្រទេសនីមួយៗ របស់សហគមន៍នេះ មិនគួរជាសហគមន៍ ដែលគិតតែពីផលប្រយោជន៍នោះទេ !!
គួរតែប្រឹងបង្កើតការងារអោយខ្មែរធ្វើ ឈប់ពុករលួយទៀតទៅ ល្មមឆ្អែតហើយ កុំអោយគេមើលងាយខ្មែរខ្លាំងពេក លោកអ្នកដឹកនាំខ្មែរអើយ ។
Don’t let’s Thai look down on our country.
The Thais are very tricky. We must be careful with these ruthless Thai Military Government.
They are treating our people so bad. They dumped the Khmer Workers like trashes at the Khmer – Thai border. The Thais are violating the Human Right.
Now that they are changing their ruthless policy that leads to the deaths of 10 Khmer Workers and seriously wounded many others.
They always flip-flop their words and their actions because they feel a lot of pressure from the industries that need workers to sustain their productive lifelines.
Once the productive lifelines are being cut off , the industries collapse when the industries collapse they bring the economy down.
Businesses have no room for deportation and discrimination. These days the World changes.
It is called Global Economy which means people from different countries are looking for oppunities. It’s not like the 1960s and the 1980s.
The Thai Military must be responsible for the death of the 10 Khmer Workers