ដោយ អ៊ុក សាវបូរី
2014-06-25
RFA
បុរស ២នាក់ ត្រូវចាប់ខ្លួន និងស្រី ២នាក់ រងរបួសធ្ងន់ក្នុងជម្លោះការពារដីទំហំ១ហិកតារ មិនឲ្យក្រុមហ៊ុន វាន់ វណ្ណា ចាក់បំបាត់របង និងផ្នូរដូនតាពួកគាត់។
អ្នកស្រី សាំង វាសនា ត្រូវជាបងយុវជន សាំង វណ្ណនឿន ដែលសមត្ថកិច្ចឈុតខ្មៅចាប់ខ្លួន ថ្លែងថា ដីមានជម្លោះនេះទំហំជាង ១ហិកតារ ជាប់ព្រំដែនវៀតណាម តំបន់ព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មានម្ចាស់ដីចំនួន ១២គ្រួសារ។ អ្នកស្រីថា ដីនោះកំពុងតែដំណើរការនៅតុលាការខេត្តកំពត ស្រាប់តែនៅថ្ងៃទី២៥ ខែមិថុនា ក្រុមហ៊ុន វាន់ វណ្ណា ជួលក្រុមស្លៀកពាក់ឈុតខ្មៅមកការពាររថយន្ត និងគ្រឿងចក្រ ដែលចូលចាក់ដីលុបភស្តុតាងរបងផ្នូរដូនតារបស់អ្នកភូមិ ទើបអ្នកភូមិលើកគ្នាការពារដី បណ្ដាលឲ្យមានការប៉ះទង្គិចរហូតមានអ្នករបួស សន្លប់ និងចាប់ខ្លួន៖ «ប្ដឹងឡើងទៅតុលាការ ប៉ុន្តែគេរំលោភសិទ្ធិយើង គេមកចាប់ខ្លួន ហើយដាក់ខ្នោះមកដេញចាប់ប្រជាជនជ្រមុជទឹកជ្រមុជអី ដាក់ខ្នោះព្រោះគេមកចាក់ដីលុបប្រជាជនទៀត»។
លោកស្រី សល់ ច្រឹម អះអាងថា ខ្សែក និងខ្សែដៃចិញ្ចៀន ត្រូវក្រុមឈុតខ្មៅប្លន់យករបស់គាត់អស់ច្រើនតម្លឹងមាស។
មេឃុំឫស្សីស្រុកខាងលិច លោក ថៃ សារិ ថ្លែងថា ដីមានជម្លោះនេះទំហំជាង ១ហិកតារ មានអ្នកភូមិមួយចំនួនបានគ្រប់គ្រងដីនោះ។ ប៉ុន្តែរឿងហេតុនៅថ្ងៃនេះ លោកមិនទាន់បានទទួលព័ត៌មានទេ។
ពលរដ្ឋភូមិថ្កូវ ដែលក្រុមឈុតខ្មៅចាប់ខ្លួននោះ មានឈ្មោះ សាំង វណ្ណនឿន អាយុ ៣២ឆ្នាំ និងលោក ទូ សឿន អាយុ ៦៥ឆ្នាំ ជាគណៈកម្មការភូមិ និងអ្នករបួសស្ត្រី២រូបផ្សេងទៀតមានឈ្មោះ ហ៊ិន វី អាយុ ៤២ឆ្នាំ សន្លប់ និងបាក់ធ្មេញ និងស្ត្រីឈ្មោះ សល់ ក្រែង អាយុ ៤៦ឆ្នាំ សន្លប់។ អ្នកទាំង២នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មនុស្សម្នាក់រងរបួសធ្ងន់និងផ្ទះចាំចម្ការ២ត្រូវភ្លើងឆេះក្នុងជម្លោះដីធ្លីនៅកំពង់ស្ពឺ
- តុលាការកោះហៅអ្នកភូមិនៅតាកែវប្រមាណ៧០គ្រួសារចូលជំនុំជម្រះក្ដីរឿងរុករានដី
- ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ សុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត
- ពលរដ្ឋនៅត្បូងឃ្មុំអះអាងថាវៀតណាមរារាំងមិនឲ្យធ្វើស្រែចម្ការលើដីជិតព្រំដែន
- អ្នកភូមិនៅស្វាយរៀងចោទអាជ្ញាធរថាឃុបឃិតជាមួយក្រុមហ៊ុនរំលោភយកដី
- ពលរដ្ឋមានទំនាស់ដីនៅខេត្តកំពង់ឆ្នាំងមកដាក់ញត្តិជូនស្ថាប័នរដ្ឋាភិបាល
- តំណាងពលរដ្ឋជាង៤០០គ្រួសារនៅក្រចេះដាក់លិខិតស្នើសុំដីសម្បទានសង្គមកិច្ច
- ពលរដ្ឋ៤នាក់ត្រូវតុលាការខេត្តកោះកុងហៅសាកសួរករណីជម្លោះជាមួយក្រុមហ៊ុនលីយ៉ុងផាត់
- លោក ស៊ូប៊ែឌី លុបចោលគម្រោងជួបសហគមន៍មានជម្លោះដីនៅបុទុមសាគរ