​ប្រជាពលរដ្ឋ​១៨០​គ្រួសារ​នៅ​ខេត្តពោធិ៍សាត់ ​រក​អន្តរាគមន៍​ករណី​ក្រុមហ៊ុន​ចិន​បិទ​ទំនប់​ធ្វើឲ្យ​ទឹក​លិច​ភូមិ​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃពុធ ទី25 មិថុនា 2014
http://vodhotnews.com

​ប្រជាពលរដ្ឋ​១៨០​គ្រួសារ នៅត្រង់​ចំណុច​វាលវង់ ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ពុធ​នេះ អំពាវនាវសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ ករណី​ក្រុមហ៊ុន​ចិន​ទប់​ទំនប់​វា​រី​អគ្គិសនី​ទី​៣​និង​ទី​៥ ធ្វើឲ្យ​ទឹកជន់​លិច​ភូមិក​ររបស់​ពួកគេ ខណៈ​ប្រជាពលរដ្ឋ​មិន​ទាន់​ទទួល​សំណង​សមរម្យ។​

​ពលក​រដ្ឋ​ម្នាក់​ដែល​អះអាង​ខ្លួនឯង​ថា ជា​ជនរងគ្រោះ លោក ម៉ម សា​មិន ប្រាប់​ VOD នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៥ ខែ​ឧសភា​នេះ​ថា រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ចិន​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​ទី​៣​និង​ទី​៥ ធ្វើឲ្យ​ទឹក​លិច​ភូមិក​ររបស់​ប្រជាពលរដ្ឋ ដែល​ធ្លាប់​រស់នៅ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។

​លោក​បន្តថា ខណៈ​ទឹក​កំពុង​ជន់​លិច​ភូមិករ​នេះ ប្រជាពលរដ្ឋ​មិន​អាច​រុះរើ​ផ្ទះសម្បែង​ចេញ​ភ្លាមៗ​បាន​ទេ ​ហើយ​ផ្ទះរបស់​ពួកគាត់​នឹង​លិច​បាត់​ក្នុង​ទឹក ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ចំណែក​ឯ​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង​កំពុង​កើត​ជំងឺ។​

​លោក ម៉ម សា​មិន អំពាវនាវ​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​រដ្ឋាភិបាល ជួយ​អន្តរាគមន៍ឲ្យ​មានកា​រ​ផ្តល់​សំណង​សមរម្យ ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​កំពុង​រងគ្រោះ​ផង​។​

VOD មិនអាច​ទាក់ទង​លោក ​ម៉ៅ ភ​និន អភិបាលខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ករណី​នេះ​បានទេ ដោយ​លោក​ថា កំពុង​ជាប់រវល់​ប្រជុំ​។​

​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក​ ភួង សុធា ដែល​បាន​តាមដាន​ករណីនេះ មានប្រសាសន៍ថា ប្រជាពលរដ្ឋ​មិន​ជំទាស់​នឹង​ការអភិវឌ្ឍ​របស់​រដ្ឋាភិបាល​ទេ តែ​រដ្ឋាភិបាល​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ នៅពេល​ដែល​ធ្វើ​ការអភិវឌ្ឍ​ទៅ ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ជាក់ស្តែង​ករណី​ខាងលើ គឺ​ចាត់ទុក​ថា ជា​ការរំលោភ​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។​

ប្រជាពលរដ្ឋ​ឲ្យដឹងថា ទឹកដី​ត្រង់​ចំណុច​វាលវង់ ភូមិ​ខ្សាំង ឃុំរ​កាត ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ នេះ​ពួកគេ​បានរស់នៅ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។ ប្រជាពលរដ្ឋ​ឲ្យដឹង​ទៀតថា ការអភិវឌ្ឍ​វា​រី​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន ធ្វើឲ្យប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​ការរស់នៅរ​បស់​ពួកគាត់ ហើយ​ថា ពួក​គាត់​ធ្លាប់​បាន​ដាក់​ញត្តិ​នៅ​រដ្ឋសភាជាតិ​ម្តង​ហើយ តែ​នៅ​មិន​មាន​ដំណោះស្រាយ​៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles